កម្ពុជាចាប់ផ្តើមភ្ជាប់បំពង់មេនាំទឹកឆៅបែបឌីថល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមធ្វើការតភ្ជាប់បំពង់មេនាំទឹកឆៅតាមបែបឌីជីថល ដោយពុំចាំបាច់ផ្ដាច់ ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់កោះនរា ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន កាលពីថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា៖ “នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។ ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្ម​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា ដែលត្រូវការទឹកស្អាត បន្ថែមលើតម្រូវការសម្រាប់ការរស់នៅប្រចាំ​ថ្ងៃរបស់ប្រជាពលរដ្ឋ។ គម្រោងនេះក៏បានបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ។”

តាមរយៈគម្រោងនេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមជំនាញការជប៉ុន បានសហការគ្នារកវិធីសាស្ត្រ បញ្ជៀសការកាត់ផ្តាច់ដំណើរការរោងចក្រផលិតទឹកស្អាត ដែលតាមការសិក្សាកន្លងមក ការតភ្ជាប់នេះ ត្រូវបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃរយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១លាននាក់។

ជាលទ្ធផល    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារៈតាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។

គួរបញ្ជាក់ថា គម្រោងនេះ មានរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ (ដែលរួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) ការដំឡើងប្រព័ន្ធអេឡិចត្រូមេកា​និក សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០មម ចំនួន២ខ្សែប្រវែង ១.៦០០ម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អឺរ៉ុបគ្រោងជួយកម្ពុជា ៦លានអឺរ៉ូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាព សហភាពអឺរ៉ុបបានគ្រោងផ្តល់ជំនួយចំនួន ៦លានអឺរ៉ូ ក្នុងគោលបំណងជំរុញប្រសិទ្ធភាពថាមពលនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំប្រកបដោយផលិតភាពរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា និងគណៈប្រតិភូសហភាពអឺរ៉ុបនៅរាជធានីភ្នំពេញ។ ការពិភាក្សានេះ ផ្តោតលើកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលក្នុងការពង្រឹងសេវាមន្ទីរពិសោធន៍ជាតិ បង្កើតស្តង់ដារនគរូបនីយកម្ម និងជំរុញការអនុម័តការអនុវត្តថាមពលបៃតងនៅក្នុងឧស្សាហកម្មកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី បានសម្តែងការពេញចិត្តចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ដោយសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមដែលមានឫសគល់នៅក្នុងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាកត្តាចាំបាច់ ខណៈដែលកម្ពុជាត្រៀមផ្លាស់ប្តូរពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៥។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់សហភាពអឺរ៉ុប ក្នុងការពង្រីកជំនួយរបស់ខ្លួនលើសេវាទឹកសម្រាប់សហគមន៍ក្រីក្រ ជាពិសេសអ្នកដែលរស់នៅក្បែរតំបន់សេវាទាំងនោះ។ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដើម្បី​ជួយ​បង្កើត​ក្របខណ្ឌ​ច្បាប់​ដែល​នឹង​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​វិស័យ​ទឹកស្អាត។ ជាការឆ្លើយតប ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ EU ក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបបានសន្យាផ្តល់ថវិកាដល់ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលផ្តោតលើការអភិវឌ្ឍអ្នកជំនាញផ្នែកគ្រប់គ្រងទឹកស្អាត និងពង្រឹងសមត្ថភាពរបស់កម្ពុជាបន្ថែមទៀតនៅក្នុងវិស័យដ៏សំខាន់មួយនេះ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតកាន់តែបៃតង និងនិរន្តរភាពបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា ស្របតាមគោលដៅរបស់ប្រទេសសម្រាប់ឧស្សាហូបនីយកម្មប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ - Video Advertisement -

ជប៉ុនជួយកម្ពុជាជាង ១៧លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប

រាជរដ្ឋាភិបាលជប៉ុន​ ផ្តល់ជំនួយជាង ១៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាអនុវត្តគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ទឹកប្រាក់ជំនួយខាងលើនេះ ត្រូវបានផ្តល់លើគម្រោងចំនួន ០២ដូ​ចខាងក្រោម៖ ១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០លានយ៉េន (ប្រមាណ ១៣.៣០០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក និង ២.ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៦០០លានយ៉េន (ប្រមាណ ៤.៣២០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ ក្រៅពីជំនួយខាងលើ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ រួមមាន៖​ ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប។ (អានបន្ថែម) ជំនួយហិរញ្ញវត្ថុនេះមិនត្រឹមតែមានគោលបំណងលើកកំពស់សេវាកម្មសំខាន់ៗដូចជាការផ្គត់ផ្គង់ទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសុវត្ថិភាពក្នុងតំបន់ ធានាបាននូវអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។ - Video Advertisement -

ក្រុមហ៊ុនដំឡើងនាវារបស់ចិន ចង់នាំចេញនាវាពីក្រុងសៀងហៃមកវាយលុកទីផ្សារកម្ពុជា

ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd.(SHS) មកពីប្រទេសចិន ចាប់អាម្មណ៍ចង់ធ្វើការនាំចេញនាវាពីសៀងហៃ និងពង្រីកផែនការវិនិយោគរបស់ខ្លួនពាក់ព័ន្ធនឹងនាវាមកទីផ្សារកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចការងារទៅកាន់ទីស្នាក់ការក្រុមហ៊ុននៅប្រទេសចិន ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបោះទុនវិនិយោគនៅកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយលោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន និងសហការី ដោយលោកបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ដែលមានមុខសញ្ញាវិនិយោគលើការផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, មជ្ឍមណ្ឌលភស្តុភារកម្ម, និងវិស័យភស្តុភារកម្មផ្សេងៗ។ បន្ថែមពីនេះ លោកនាយកក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក, និងការបោះទីតាំងផលិតនាវា ជាដើម។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចការងារនៅកម្ពុជា​ […]

រដ្ឋាភិបាលកម្ពុជាចេញ​វិធានការ​សំខាន់ៗ​ចំនួន ៧ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ទឹក​សាធារណៈ

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​បំពុល​ទឹក​សាធារណៈ ដោយ​បញ្ជាក់​ពី​ផល​ប៉ះពាល់​សំខាន់​នៃ​គុណភាព​ទឹក​មក​លើ​សុខភាព​ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះ បានរៀបរាប់លម្អិតនៅក្នុងសារាចរដែលទើបចេញថ្មី និងបង្ហាញពីវិធានការសំខាន់ៗចំនួន៧ ដែលមានបំណងការពារធនធានទឹកនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ សារាចរនេះ បានជំរុញដល់ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវលើអាជីវកម្ម លំនៅឋាន បុរី រោងចក្រ សហគ្រាសជាដើម ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងនេះ សារាចរនេះបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១. ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។ ២. ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌល កម្សាន្តជាដើម […]

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះ

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះបណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ គឺស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវការហើយ កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានភាគីពាក់ព័ន្ធប្រមាណជាង១០០នាក់។ ឯកឧត្តម ពូ ម៉ានិត អគ្គនាយករងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណង នៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុងការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង។ ជាមួយគ្នានេះ ហេង សុថា អភិបាលរងខេត្តក្រចេះ បានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់នេះ មិនត្រឹមតែជួយការពារទឹកជំនន់ប៉ុណ្ណោះទេ គម្រោងនេះ ក៏នឹងរួមចំណែកលើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូលផងដែរ។ បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺមាន ៧ផ្នែកធំ គឺ ១.ការសាងសង់អគារស្ថានីយបូមមួយកន្លែងនេះ ៖ មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ ២.មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ ៣.មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ […]

កំពង់ផែTuas របស់សិង្ហបុរី នឹងក្លាយជា មជ្ឈមណ្ឌលសមុទ្រដ៏ទំនើបបំផុតនៅលើពិភពលោក

ប្រទេសសិង្ហបុរី កំពុងធ្វើបដិវត្តវិស័យពាណិជ្ជកម្មដែនសមុទ្ររបស់ពិភពលោក ជាមួយនឹងគម្រោង អភិវឌ្ឍន៍កំពង់ផែ Tuas ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ពេញលេញ។ គម្រោងដ៏មហិច្ឆតានេះ ត្រូវបានគេរំពឹងថានឹងជំរុញសមត្ថភាពដឹកជញ្ជូនទំនិញ របស់សិង្ហបុរីបានដល់ទៅ ៦៥លានTEUs ។ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) បានរាយការណ៍ថា គិតត្រឹមតែក្នុងឆ្នាំ ២០២៤ តែមួយប៉ុណ្ណោះ ប្រទេសសិង្ហបុរីបានគ្រប់គ្រងកំណត់ត្រា ដឹកជញ្ជូនទំនិញបាន ៤១,១២លាន TEUs ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៥% នេះបើយោងតាម Asia.nikkei ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមបំពាក់បច្ចេកវិទ្យា AI ចូលក្នុងប្រព័ន្ធគ្រប់គ្រងដឹកជញ្ជូននេះ កំពុងត្រូវបានដឹកនាំ អនុវត្តដោយស្ថាប័ន PSA International ដែលជាប្រតិបត្តិករកំពង់ផែគាំទ្រដោយរដ្ឋរបស់ប្រទេសសិង្ហបុរី ដែលបានប្តេជ្ញាក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទំនើបដែលនឹងជំរុញប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពក្នុងការដឹកជញ្ជូនទូទាំងពិភពលោក។ ការផ្លាស់ប្តូរនេះ នឹងប្រែក្លាយប្រទេសសិង្ហបុរីជា កំពង់ផែស្វ័យប្រវត្តិសាស្រ្តដ៏ធំបំផុតរបស់ពិភពលោក និងពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោកឈានមុខគេ។ គម្រោងកំពង់ផែ Tuas ទំនើបថ្មីនេះ ត្រូវបានរចនាឡើងក្នុងគោលបំណងធំមួយ គឺធ្វើយ៉ាងណាដើម្បី អោយដំណើរការក្នុងកំពង់ផែទាំងមូល មានអន្តរាគមន៍របស់មនុស្សតិចតួចបំផុត […]