កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវ ៧ខ្សែទៀត ប្រវែង ៣៦គីឡូម៉ែត្រ នៅខេត្តតាកែវ
ផ្លូវថ្មីជាង ៧៧ គីឡូម៉ែត្រ ត្រៀមជំរុញសេដ្ឋកិច្ចជនបទនៅខេត្តតាកែវ ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដំណាល់គ្នានឹងផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ នៅក្នុងខេត្តតាកែវ ក៏បើកការដ្ឋានសាងសង់ផងដែរ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ពិធីសម្ពោធផ្លូវជនបទ ៧ ខ្សែ ប្រវែងសរុប ៤១,៤ គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ DBST ពីរជាន់ និងផ្លូវបេតុង ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។ ជាមួយគ្នានោះ ការបើកការដ្ឋានសាងសង់ផ្លូវចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) […]
សមិទ្ធិផលថ្មីក្នុងខេត្តត្បូងឃ្មុំ៖ ផ្លូវ១ខ្សែ បើកដំណើរការសាងសង់ ខណៈផ្លូវ ៩ខ្សែ បានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់
ផ្លូវជនបទ ប្រវែង ៦, ៣០គីឡូម៉ែត្រ(គ.ម) បានចាប់ផ្តើមដំណើរការសាងសង ខណៈ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាល់គ្នាផងដែរ។ ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្លូវជនបទ ប្រវែង ៦, ៣០គ.ម និងផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នេះ មានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) អនុវត្តដោយក្រសួងចំនួន ២គឺ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៩ឆ្នាំ (ឆ្នាំ២០២០-២០២៩)សម្រាប់ធ្វើការកែលម្អផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ។ (អានបន្ថែម) ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៧៧គ.ម […]
គិតដល់ពេលនេះ៖ ខេត្តស្វាយរៀងអភិវឌ្ឍផ្លូវជនបទបានចំនួន ៧៧១ខ្សែ ប្រវែងជិត ៣ពាន់គីឡូម៉ែត្រ
ខេត្តស្វាយរៀងកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយបានអភិវឌ្ឍសាងសង់ផ្លូវជនបទបានចំនួន ៧៧១ខ្សែ មានប្រវែងជិត ៣០០០ គីឡូម៉ែត្រ។ អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ទិន្នន័យដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងថ្មីប្រវែង ៦០ម៉ែត្រ ឆ្លងទន្លេព្រែកតាស្អាង ដែលធ្វើឡើងនៅភូមិស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ រិទ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះសមិទ្ធផលកន្លងមកលើវិស័យផ្សេងៗ ដោយបានលើកឡើងពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធជនបទ។ លោកបានកត់សម្គាល់ថា នៅទូទាំងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នមានផ្លូវជនបទជាង ៥ ម៉ឺនគីឡូម៉ែត្រ និងស្ពានជាង ៤ ពាន់កន្លែង។ ដោយឡែកនៅក្នុងខេត្តស្វាយរៀង ខេត្តនេះមានផ្លូវជនបទសរុបចំនួន ៧៧១ខ្សែ រួមមានផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូប្រវែង ៤០៦ គីឡូម៉ែត្រ ផ្លូវក្រួស ២.៣៦៥ គីឡូម៉ែត្រ និងស្ពានចំនួន ៧៧ រួមជាមួយនឹងសំណង់ជនបទជាច្រើនទៀត។ ស្ពានដែលទើបនឹងប្រកាសនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ចំលង ដោយបម្រើប្រជាពលរដ្ឋចំនួន ២.២៩៣គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩.២៦៦នាក់ ក្នុងនោះស្រី […]
រដ្ឋកំណត់យកភូមិល្វា ក្នុងខេត្តបាត់ដំបង អភិវឌ្ឍទៅជាភូមិគំរូគន្លឹះរបស់កម្ពុជា
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលកម្ពុជាបានកំណត់យកភូមិល្វាក្នុងខេត្តបាត់ដំបងអភិវឌ្ឍទៅជាភូមិគំរូសម្រាប់ភូមិដទៃៗទៀតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់កម្រិតជីវភាពក្នុងមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅជនបទ។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូចុះពិនិត្យភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមសំណើរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលមានបំណងចង់ប្រែក្លាយភូមិល្វាទៅជាភូមិគំរូសម្រាប់ភូមិផ្សេងៗទៀតនៅទូទាំងប្រទេស។ ភូមិនេះ ស្ថិតនៅលើផ្ទៃដី ៥៦៤ហិកតា ក្នុងនោះមានផ្ទៃដីកសិកម្មចំនួន ៦៤ហិកតា ផ្ទៃដីសហគមន៍ជាង ១ហិកតា និងដីលំនៅដ្ឋានចំនួន ៤៦០ហិកតា។ ភូមិនេះមានផ្ទះចំនួន ៣៦៩ខ្នង ដែលអាចស្នាក់នៅបាន ៦១៦គ្រួសារ។ ហេដ្ឋារចនាសម្ព័ន្ធនៅភូមិល្វាមានភាពរឹងមាំ មានសាលារៀន មណ្ឌលសុខភាព ផ្សារ មជ្ឈមណ្ឌលសហគមន៍ពហុបំណង បណ្តាញផ្លូវថ្នល់ និងប្រឡាយចំនួនបី ដែលមានប្រវែងសរុប ២,៦ គីឡូម៉ែត្រ។ ជាងនេះទៅទៀត ភូមិល្វាមានទីតាំងនៅជិតទន្លេមង្គលបូរី ដែលអាចធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយស្ថិរភាព សម្រាប់កសិករក្នុងស្រុកធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ។ ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការក្នុងការអភិវឌ្ឍន៍ភូមិគំរូយ៉ាងហោចណាស់ឱ្យបាន៥០ ជារៀងរាល់ឆ្នាំរវាងឆ្នាំ ២០២៥ – ២០២៨ ដោយផ្តោតលើតំបន់ដែលមានសហគមន៍ជនជាតិដើមភាគតិច និងភូមិផ្សេងទៀតដែលបង្ហាញពីសក្តានុពល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនចំនួនភូមិគំរូសរុបក្នុងប្រទេសកម្ពុជាដល់ ២៣០ នៅឆ្នាំ ២០២៨។(អានបន្ថែម) […]
ផ្លូវដី ស ២ខ្សែ ប្រវែង២២គីឡូម៉ែត្រ នៅស្ទឹងត្រែង ដាក់ឲ្យដំណើរការហើយ
ផ្លូវដី ស ចំនួន២ ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ នៅខេត្តស្ទឹងត្រែង បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ផ្លូវដី ស ចំនួន ២ ខ្សែនេះ គឺស្ថិតនៅភូមិស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប្រវែងជាង ២២គីឡូម៉ែត្រ សាងសង់ឡើងក្រោមមូលនិធិឃុំ ឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មីឆ្នាំ ២០២២។ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ផ្លូវដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំស្រែសំបូរ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម បានចាត់ទុកថា សមិទ្ធផលផ្លូវសំខាន់ៗនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕ - Video Advertisement -
កម្ពុជាទទួលជំនួយ ៥០០ លានយ៉េនពីជប៉ុន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ
ជប៉ុន បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់សរុបមានតម្លៃ ៥០០ លានយ៉េន ឬស្មើនឹង ៤,៣ លានដុល្លារ ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ។ ជំនួយនេះ ត្រូវបានចុះហត្ថលេខានាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន។ ទឹកប្រាក់ខាងលើនឹងត្រូវប្រើក្នុងគម្រោង ២ គឺ ទី ១ គម្រោងថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ឬស្មើនឹងប្រមាណ១,៧លានដុល្លារ។ ដោយឡែក គម្រោងទី ២ គឺគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ឬស្មើនឹងប្រមាណ២,៦លានដុល្លារអាម៉េរិក។ - Video Advertisement -


English

