ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន, ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជិត៨០ម៉ឺនតោន
ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុប ៨៥០.០០០តោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានសរុប ៨១៥.០០០តោន គិតជាទឹកប្រាក់ ១.១៥០ លានដុល្លារ ដោយបានកើនឡើង ៣១ភាគរយ។ ដោយឡែក ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ នេះដែរ កម្ពុជាបានធ្វើការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាម សរុបទាំងអស់មានចំនួន ៧៩៣.៤៥៣ តោន។ បើតាមប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះ ៦កន្លែងជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិត ៧.០០០តោន ទៅ ១៤.០០០តោន ក្នុងមួយឆ្នាំ។ ចំពោះ ៤៤សហគ្រាសផ្សេងទៀត គ្រាន់តែជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០.១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះក៏ជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ (អានបន្ថែម) - Video Advertisement -
កម្ពុជាសម្រេចអនុម័តស្តង់ដារជាតិថ្មីចំនួន ៣៦ ដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ក្រុមប្រឹក្សាស្តង់ដារជាតិរបស់កម្ពុជាបានអនុម័តស្តង់ដារជាតិថ្មីចំនួន៣៦ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើសំណើចំនួន៤១ ។ នេះបើតាមកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃការយកស្តង់ដារអន្តរជាតិជាស្តង់ដារជាតិ។ ឯកឧត្តមបានកត់សម្គាល់ថា វិធានការបែបនេះមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ការកែលម្អសមត្ថភាពឧស្សាហកម្មក្នុងស្រុក និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ លើសពីនេះ ស្តង់ដារទាំងនេះមានគោលបំណងធានាគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។ គួរបញ្ជាក់ថា ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ […]
ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា
ក្រុមហ៊ុនមកខេត្ត Yunnan របស់ប្រទេសចិន មានបំណងចង់បោះទុនវិនិយោគលើការដាំដុះ និងផ្គត់ផ្គង់ដំណាំផ្កានៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីស្វែងយល់ពីវិស័យនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Li Song ជាអភិបាលស្រុក Jinning នៃខេត្ត Yunnan ប្រទេសចិន ព្រមទាំងមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុនផ្សេងៗចូលរួមផងដែរ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគរបស់ចិនបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។ គួរបញ្ជាក់ថា ស្រុក Jinning ខេត្ត Yunnan គឺជាខេត្តដ៏ធំមួយនៅប្រទេសចិន ដែលផ្តោតលើវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះផ្កា និងនាំចេញផ្កាទៅបណ្ដាប្រទេសផ្សេងៗ។ គួរបញ្ជាក់ថា បើនិយាយពីស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ពោលគិតចាប់ពីខែមករា ដល់ខែតុលា ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើ […]
សម្តេចធិបតីប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំបង្កើតសួនឧស្សាហកម្មស្វាយចន្ទី
នៅក្នុងគោលបំណងជំរុញការងារក្នុងស្រុក និងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានសម្រេចផ្តល់គោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ ដោយការសម្រេចចិត្តនេះបានកើតឡើងយ៉ាងឆាប់រហ័ស គឺត្រឹមតែមួយថ្ងៃបន្ទាប់ពីការស្នើសុំប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីការខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធររដ្ឋ និងវិស័យឯកជន ដោយសម្តេចបានកត់សម្គាល់ថា ខណៈដែលរដ្ឋាភិបាលនឹងផ្តល់ដីសម្រាប់បង្កើតសួនឧស្សាហកម្ម រីឯវិស័យឯកជនជាអ្នកបោះទុនវិនិយោគ។ សម្តេចបន្តមានប្រសាសន៍ថា “សួនឧស្សាហកម្មស្វាយចន្ទីនេះ មិនត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបម្រើជាតំបន់កសិ-ឧស្សាហកម្ម ដែលអាចធ្វើបដិវត្តន៍ទិដ្ឋភាពសេដ្ឋកិច្ចខេត្តកំពង់ធំផងដែរ។ សម្តេចក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងតំបន់ដោយប្រុងប្រយ័ត្នដើម្បីធានាថាវាផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងកាត់បន្ថយសម្ពាធសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឲ្យចូលរួមយ៉ាងសកម្មជាមួយអ្នកវិនិយោគបរទេស ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែម។ សម្តេចបន្ថែមថា៖ «យើងត្រូវតែប្រើប្រាស់ធនធានរបស់យើង ហើយដាក់ប្រទេសរបស់យើងជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ។ ការបង្កើតសួនឧស្សាហកម្មនេះត្រូវបានគេរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ច និងការងារក្នុងខេត្តកំពង់ធំ ដែលជាទំព័រថ្មីដ៏គួរឲ្យរំភើបសម្រាប់ខេត្ត។ - Video Advertisement -
ក្រុមហ៊ុនជប៉ុនចំនួន២៦ បង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនចំនួន២៦ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគម បានឱ្យដឹងថា សមាគមបានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្តសាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម បានបន្តថា សមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈជំនួបនេះដែរ ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ដែរថា មានក្រុមហ៊ុនជប៉ុនចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ […]
១០ខែ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៤ម៉ឺនតោន, នាំទៅវៀតណាមអស់ជាង ៧៩ម៉ឺនតោន បង្កើតចំណូលបាន$១,១១ពាន់លាន
ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៤ម៉ឺនតោន ដែលនេះជាការកើនឡើងគួរឱ្យកត់សម្គាល់ ២៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ លោកប្រធានបានគូសបញ្ជាក់ថា វៀតណាមបានក្លាយជាទីផ្សារដ៏ធំសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា ខណៈក្នុងរយៈពេល១០ខែនេះ មានគ្រាប់ស្វាយចន្ទីជាង ៧៩ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដែលបង្កើតបានជាប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១,១១ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣១ភាគរយ ធៀបនឹងឆ្នាំមុន ។ លើសពីនេះ ចំពោះតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីក៏បានកើនឡើង ៩ភាគរយផងដែរ បើធៀបនឹងឆ្នាំ២០២៣។ បច្ចុប្បន្ន សមាគមស្វាយចន្ទីកម្ពុជាក៏កំពុងតែស្វែងរកទីផ្សារថ្មីផងដែរ ដោយបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន ជប៉ុន និងអឺរ៉ុប ទោះបីជាក្នុងបរិមាណតិចក៏ដោយ។ ការពង្រីកនេះបង្ហាញពីតម្រូវការកើនឡើងនៃគ្រាប់ស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ។ លើសពីនេះ លោក ស៊ីឡុត ក៏បានបញ្ជាក់បន្ថែមអំពីទស្សនវិស័យវិជ្ជមានសម្រាប់វិស័យគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយកត់សម្គាល់ឃើញថា មានការកើនឡើងនៃការចាប់អារម្មណ៍របស់ក្រុមហ៊ុនចិន និងកូរ៉េ ដែលកំពុងតែស្វែងរកការនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសម្រាប់ធ្វើការកែច្នៃ។ គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកថាជាផលិតផលកសិកម្មដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផ្ទៃដីជាង ៥៨ម៉ឺនហិកតា ដែលអំណោយផលដល់ការដាំដុះស្វាយចន្ទី ជាមួយនឹងទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។ សមត្ថភាពផលិតកម្មដ៏រឹងមាំនេះ បានចាត់ទុកប្រទេសកម្ពុជាជាតួអង្គសំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ ដោយសារប្រទេសនេះបន្តលើកកម្ពស់ការនាំចេញកសិផលរបស់ខ្លួន […]