កម្ពុជា-បារាំង ចុះអនុស្សរណៈ៣ ទំហំ២០០លានអឺរ៉ូ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា

កម្ពុជា និងបារាំង បានសម្រេចចុះអនុស្សរណៈយោគយល់សំខាន់ៗចំនួន០៣ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ឆ្ពោះទៅរកការពន្លឿនអន្តរកាលថាមពលទាំងអស់នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាសកលលោក​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

អនុស្សរណៈទាំង០៣ នេះ ត្រូវបានធ្វើឡើងរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង រួមមាន៖

១.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្តីពីការសិ​ក្សាសមិទ្ធិលទ្ធភាពនិងអភិវឌ្ឍន៍គម្រោងអីដ្រូសែនទំហំ ១០មេហ្គាវ៉ាត់ សម្រាប់វិស័យអគ្គិសនី នៅព្រះរាជាណាច​ក្រ​កម្ពុ​ជា (Feasibility Study and Development of a 10 MW Hydrogen Project for Power Sector in the Kingdom of Cambodia)

២.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Electricité de France SA ស្តីពីការ កំណត់អត្តសញ្ញាណកម្ម និងការអភិវឌ្ឍន៍គម្រោងថាមពលបូមទឹកស្តុកទុក នៅព្រះរាជាណាចក្រកម្ពុជា (Identification and Development of a Pumped Energy Storage Project in the Kingdom of Cambodia)

៣.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន VINCI Construction Grands Projets និ​ងក្រុមហ៊ុន Sage Engineering ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងបំប្លែងសំរាមរបស់លំនៅដ្ឋាន ទៅជាអគ្គិស​នី ស​ម្រាប់បញ្ចូលទៅក្នុងខ្សែសង្វាក់នៃការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជា (Fea​s​ibility Study for a Household Waste Incinerator Project (WTE) Integrated into the Waste Management Value Chain in Phnom Penh, Kingdom of Cambodia)។

លើសពីនេះ បើតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា កិច្ចព្រមព្រៀងចំនួន ០៣នេះ គឺជាការជ្រោមជ្រែងរបស់បារាំងចំពោះកម្ពុជាលើកិច្ចខិតខំប្រឹងប្រែង ដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពល។

គួរបញ្ជាក់ថា ភាគីបារាំងបានបញ្ជាក់នូវការបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់កិច្ចព្រមព្រៀងទាំង៣ខាងលើ ក្នុងទំហំទឹកប្រាក់ប្រមាណ ២១៥លានអឺរ៉ូ ស្មើនឹងជាង ២៣៤លានដុល្លារអាមេរិក ដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងទឹកស្អាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-តាជីគីស្ថាន ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហការលើវិស័យថាមពល កសិកម្ម និងអបរំ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី កម្ពុជា និងតាជីគីស្ថាន បានសន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានថាមពល កសិកម្ម និងការអប់រំ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន កាលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី​​ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង​ អប់រំ។ ភាគីទាំងពីរ ក៏នឹងរួមគ្នាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ ​ទៅវិញ​​ទៅមក​នាពេលខាងមុខ ខណៈភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ជុំវិញរឿងនេះ លោកប្រធានាធិបតីតាជីគីស្ថាន បានបង្ហាញនូវក្តីរីករាយ ក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈលោកបានលើកឡើងថាសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ លោកក៏បានកត់សម្គាល់ថា កម្ពុជាក៏ជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ បន្ថែមពីនេះ […]

កម្ពុជាដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបានដាក់ចេញជាផ្លូវការនូវផែនការយុទ្ធសាស្ត្រប្រកបដោយមហិច្ឆិតា សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៣។ ផែនការនេះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូតពិសេសនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។ ក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុម ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្រសួងបរិស្ថាន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ផ្ដោតលើការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបង្កើតភាពបត់បែនចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកស្ទួយរដ្ឋបាលល្អ និងបំលែងឌីជីថល។ ចំណែក លោកស្រី Alissar Chaker បានឱ្យដឹងដែរថា ផែនការយុទ្ធសាស្ត្រនេះ មិនមែនជាឯកសារគោលនយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបំពេញចក្ខុវិស័យរបស់កម្ពុជា ក្នុងការឈានទៅរកភាពអព្យាក្រឹតកាបូន និងភាពធន់ចំពោះអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយឡែក ឯកឧត្តម Igor Driesmans បានបញ្ជាក់ពីការប្តេជ្ញាឡើងវិញរបស់សហភាពអឺរ៉ុប ដោយលើកឡើងពីគោ​លបំណងប្រមូលផ្តុំក្រុមហ៊ុនអឺរ៉ុប […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤។ នេះបើតាមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ការអនុម័តច្បាប់ទាំង ២៤នេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ការរឹតបន្តឹងវិធានការរបស់ពិភពលោកលើគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជា បានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេស ទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ជាហេតុការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា។ បើតាមសម័យប្រជុំខាងលើ រដ្ឋសភា បានប្រជុំពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២៤ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ ១. ក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ២. ក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី […]

ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត […]

ADB គ្រោងវិនិយោគ $១០ពាន់​លាន ​ដើម្បីសម្រេចចក្ខុវិស័យបណ្តាញថាមពលអាស៊ានឱ្យក្លាយជាការពិត

នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងធ្វើបដិវត្តន៍ប្រព័ន្ធថាមពលនៅទូទាំងអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីផែនការវិនិយោគដ៏ធំមួយមានទំហំទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន។ នេះបើតាមការលើកឡើងរបស់លោក Masato Kanda ប្រធាន ADB បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ Trend។ លោក Masato បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅចំចំណុចដ៏សំខាន់មួយ នៃបដិវត្តន៍ថាមពល ខណៈគំនិតផ្តួចផ្តើមនៃគម្រោង ASEAN Power Grid នឹងធ្វើទំនើបកម្មតភ្ជាប់ប្រព័ន្ធថាមពលនៅទូទាំងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនងឆាប់រហ័ស។ លោកបន្តថា៖ ពេលនេះ ADB បានប្តេជ្ញាចិត្តថានឹងផ្តល់ការវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចនូវចក្ខុវិស័យតភ្ជាប់បណ្តាញថាមពលអាស៊ាននេះឱ្យក្លាយជាការពិត” ។ លើសពីនេះ លោក Masato បានកត់សម្គាល់ថា ADBបច្ចុប្បន្ន កំពុងធ្វើឱ្យការវិនិយោគរបស់ខ្លួនកាន់តែទូលំទូលាយ និងរិតតែស៊ីជម្រៅ ក្នុងការបង្កើតភាពធន់កាន់តែខ្លាំង តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារ និងការពារប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលទាំងការជួយសហគមន៍ដែលងាយរងគ្រោះឱ្យអាចសម្របខ្លួនទៅនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបានកាន់តែខ្លាំង។ យ៉ាងណាមិញ ADB ក៏កំពុងតែផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនផងដែរ។ លោក Masato […]

រដ្ឋមន្រ្តី៖ បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន១៧ ប្តេជ្ញាចូលរួមអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយ លោក.Kohei wakabayashi ប្រធានអង្គការ JETRO កាលថ្ងៃ ១៣ ឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ លោក.Kohei wakabayashi ប្រធានអង្គការ JETRO បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដោយផ្តោតលើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីផ្សារឥណទានកាបូន នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម ព្រៃឈើ និងជលផលនៃប្រទេសជប៉ុន នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍រាល់វិនិយោគិនទាំងឡាយដែលចង់មកសហការ បណ្តាក់ទុនលើវិស័យបរិស្ថាននៅកម្ពុជា ដូចជា ឥណទានកាបូន ឧស្សាហកម្មបៃតង ថាមពលសន្សំសំចៃ ការកៀរគរមូលនិធិអាកាសធាតុបៃតង(GCF)ជាដើម ដែលស្របតាមច្បាប់បទដ្ឋានគតិយុត្តនានា ផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា។ បើតាមក្រសួងបរិស្ថាន គិតដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបានបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា ជាពិសេសបណ្តាញការងារនេះនឹងជួយជំរុញបន្ថែមនូវការបង្កើតសេដ្ឋកិច្ចរួមគ្នាសម្រាប់អនាគតនិន្នាការសកល រវាងប្រទេសទាំងពីរ […]