៨៥% នៃព្រៃកោងកាងនៅអាស៊ីអាគ្នេយ៍ កំពុងរងផលប៉ះពាល់ខ្លាំងពីគម្រោងអភិវឌ្ឍអចលនទ្រព្យ
ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ៨៥ភាគរយ នៃព្រៃកោងកាងនៅអាស៊ីអាគ្នេយ៍ ដែលរួមមាន ៣២ភាគរយ នៃផ្ទៃដីព្រៃកោងកាងសកល និងជាឧបករណ៍ធម្មជាតិស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាសបានដល់ទៅ ១៥,៩លានតោន ក្នុងមួយឆ្នាំ កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការអភិវឌ្ឍអចលនទ្រព្យ ការពង្រីកកសិកម្ម និងផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការស្រាវជ្រាវដែលដឹកនាំដោយលោក Valerie Kwan អ្នកជំនាញស្រាវជ្រាវពីសាកលវិទ្យាល័យ Queensland និងត្រូវបាន រាយការណ៍តាមសារៈព័ត៌មាន Eco-business កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ទិន្នន័យថ្មីៗពី Global Mangrove Watch បង្ហាញពីតំបន់ព្រៃកោងកាងរបស់ប្រទេសនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២៦៩១ហិកតា ជាមួយនឹង អត្រាការកាប់បំផ្លាញព្រៃឈើនាពេលបច្ចុប្បន្នចន្លោះពី ៣% ទៅ ៥% ជារៀងរាល់ឆ្នាំ ។ ព្រៃកោងកាងដ៏ធំបំផុតរបស់ប្រទេស គឺដែនជម្រកសត្វព្រៃពាមក្រសោប គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៧៥០ហិកតា។ ការស្ទង់មតិជីវចម្រុះដ៏ទូលំទូលាយមួយនាពេលថ្មីៗនេះ នៅតំបន់ព្រៃកោងកាងនេះ បានរកឃើញប្រភេទសត្វប្លែកៗជាង ៧០០ នៅក្នុងតំបន់នេះ ។ គំហើញនេះ គូសបញ្ជាក់ពីតម្លៃអេកូឡូស៊ីដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រទាំងនេះ។ ការរកឃើញនេះ ក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធយ៉ាងសំខាន់នៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតាមឆ្នេរសមុទ្រនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលព្រៃកោងកាងបម្រើជារបាំងធម្មជាតិប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ និងព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុធំៗ។ […]
ក្រុមហ៊ុនកូរ៉េ ប្រកាសផ្តល់ម៉ូតូអគ្គិសនី ៨ពាន់គ្រឿងដល់រាជការកម្ពុជា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
VeryWords ជាក្រុមហ៊ុនកូរ៉េ ដែលមានរោងចក្រផលិតទោចក្រយានយន្តអគ្គិសនីនៅក្នុងខេត្តកណ្តាល បានប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយ ថា នឹងបរិច្ចាគទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដល់មន្ត្រីរាជការកម្ពុជា សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ សេចក្តីសម្រេចដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន VeryWords, វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និង ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោក Sungwoo Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន VeryWords បានលើកឡើងថា តាមរយៈក្របខ័ណ្ឌហិរញ្ញសប្បទានកាបូនមាត្រា៦ យើងបានសម្រេចចិត្តផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ដល់មន្រ្ដីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនេះក៏ជាការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉ផងដែរ។ គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើង ចំពេលដែលសកម្មភាពនៃកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាត់បន្ថយការបំពុលខ្យល់ តាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាននៅកម្ពុជាឡើយ។ បន្ថែមពីនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើគោលបំណងសំខាន់នៃ MoUនេះថា វានឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹងជញ្ជូន និងធ្វើដំណើរ ដែលនេះគឺស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន […]
ត្រឹមឆ្នាំ២០២៤ កម្ពុជាមានប្រភពអគ្គិសនីកើនដល់ ៥០៤៤មេហ្កាវ៉ាត់ ខណៈខ្សែបញ្ជូនកើនដល់ ៣៨៩០គ.ម
គិតត្រឹមចុងឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា បានកើនឡើងដល់ ៥.០៤៤មេហ្កាវ៉ាត់ ខណៈបណ្ដាញបញ្ជូនបានកើនដល់ ៣.៨៩០គីឡូម៉ែត្រ និងអនុស្ថានីយ៍ដែលបានអភិវឌ្ឍបានកើនដល់ ៧០កន្លែង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធីបិទសន្និបាតរបស់អាជ្ញាធរអគ្គិសនីកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កម្ពុជាបានដាក់ផែនការជំរុញការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីថ្មីចំនួន ៣៦គម្រោងដែលភាគច្រើនជាប្រភពថាមពលស្អាត និងកកើតឡើងវិញ ក្នុងនោះមានគម្រោងចំនួន ១៣ មានអានុភាពសរុប ១.២៧៥មេហ្កាវ៉ាត់ កំពុងសាងសង់ និង ២៣គម្រោងទៀត មានអានុភាពសរុប ៥.៩៥០មេហ្កាវ៉ាត់ បានទទួលការអនុម័តឱ្យធ្វើការអភិវឌ្ឍ ដើម្បីពង្រីកប្រភពថាមពលកកើតឡើងវិញនៅកម្ពុជាឱ្យបានយ៉ាងតិច ៧០ភាគរយ នៅក្នុងល្បាយនៃប្រភពអគ្គិសនីនាឆ្នាំ២០៣០។ ដោយឡែក គិតត្រឹមចុងឆ្នាំ២០២៤ ការផ្តត់ផ្គង់អគ្គិសនីវិញ បានគ្របដណ្ដប់លើភូមិចំនួន ៩៩,១៥ភាគរយ កើនឡើង ០,២៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈដែលនៅមានចំនួន ១២០ភូមិទៀត នៅមិនទាន់មានការផ្គត់ផ្គង់អគ្គិសនី។ ជាមួយគ្នានេះ បើតាមផែនការ ក្នុងរយៈពេល ២ទៅ ៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជាទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិបាន ៥១ភូមិទៀត ដែលនៅសល់ភូមិចំនួន ៦៩ […]
GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត
ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]
ក្រុមហ៊ុនចិនប្តេជ្ញាសង់ស្ថានីយថាមពលខ្យល់នៅមណ្ឌលគិរី ឱ្យចប់នៅឆ្នាំ២០២៦ ក្រោយបានការអនុម័ត
នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. បានប្តេជ្ញាថានឹងបញ្ចប់ការសាងសង់ស្ថានីយ៍ថាមពលខ្យល់ អនុភាព ១៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៦។ ការសន្យានេះធ្វើឡើងដោយលោក Wang Junwei តំណាងក្រុមហ៊ុនក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ លោក Wang បានលើកឡើងពីសារៈសំខាន់នៃការស្វែងយល់ដឹងអំពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការធានាថាគម្រោងនេះត្រូវបានទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជោគជ័យ ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិទាំងអស់ជាធរមាន។ លើសពីនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបំពេញតាមកាលកំណត់នៃការបញ្ចប់គម្រោងនៅឆ្នាំ២០២៦ សម្រាប់ស្ថានីយថាមពលខ្យល់មួយនេះ។ ឆ្លើយតបនឹងការប្តេជ្ញាចិត្ត ឯកឧត្តម ជា វុទ្ធី បានទទួលស្គាល់នូវការកើនឡើងនៃការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនាំឱ្យតម្រូវការអគ្គិសនីមានការកើនឡើងផងដែរ ជាពិសេសពីប្រភពថាមពលស្អាត។ លោកបានជំរុញឲ្យក្រុមហ៊ុនខិតខំអនុវត្តគម្រោងវិនិយោគរបស់ខ្លួនឲ្យមានប្រសិទ្ធភាពបំផុតដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនេះ។ ឯកឧត្តម ជា វុទ្ធី ក៏បានធានាសាជាថ្មីដល់ក្រុមហ៊ុនថា មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន។ នៅពេលដែលប្រទេសកម្ពុជាខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន គម្រោងនេះតំណាងឱ្យជំហានឆ្ពោះទៅមុខក្នុងការពង្រីកសមត្ថភាពថាមពលស្អាតរបស់ប្រទេស ស្របតាមការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ […]
ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%
ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបចំនួន ២,២៥៣គ្រឿង កើនឡើង ៦២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ”។ តួលេខដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន៣ កំពុងនាំមុខគេក្នុងទីផ្សាររថយន្តនៅកម្ពុជា ទី១- ក្រុមហ៊ុនរថយន្ត BYD មកពីប្រទេសចិន, ទី២- ក្រុមហ៊ុនរថយន្ត Toyota មកពីប្រទេសជប៉ុន និង ទី៣- ក្រុមហ៊ុនរថយន្ត Tesla មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនាគតបៃតង។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន […]