កម្ពុជា-ឡាវ ឯកភាពរួមគ្នា ជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍ “ប្រទេសពីរ គោលដៅតែមួយ”

កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីផ្តោតលើការធ្វើដំណើរប្រកបដោយរលូន និងការធ្វើទីផ្សាររួមគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់

កម្ពុជា និងឡាវ បានសម្រេចឯកភាពរួមគ្នាជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” សំដៅទាក់ទាញកំណើនទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរឡើង។

ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ រវាងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ កម្ពុជា និងឡាវ បានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ នឹងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ។ អនុស្សរណៈនេះ គឺនឹងអនុវត្តន៍តាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទីផ្សារទេសចរណ៍ និងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍បរិស្ថាន។

កម្ពុជា-ឡាវ បានបង្ហាញជំនឿថា ការអនុវត្តរួមគ្នានូវយន្តការខាងលើ នឹងអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជា និងឡាវ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរ សម្រាប់ចក្ខុវិស័យ “ប្រទេសពីរ គោលដៅមួយ”។

ក្រសួងទេសចរណ៍ ធ្លាប់បានបង្ហាញថា យោងតាមរយៈស្ថិតិទេសចរណ៍ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Indigo ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋ Karnataka និងសៀមរាប ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញាសហការរួមគ្នាជាមួយកម្ពុជា ក្នុងការជំរុញទេសចរណ៍កម្ពុជា ព្រមទាំងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងរបស់ឥណ្ឌានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru រដ្ឋ Karnataka នៃសាធារណរដ្ឋឥណ្ឌា ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក Karthik Tallam បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។ លោកក៏បញ្ជាក់ពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក។លោក នឹងខំប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo […]

ការពង្រឹងចំណងមិត្តភាពឆ្លងទ្វីប៖ កម្ពុជា និងគុយបា ត្រៀមចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍

ភាពជាដៃគូយុទ្ធសាស្ត្រមានគោលបំណងជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ និងពិពិធកម្មសេដ្ឋកិច្ច តាមរយៈព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ និងកម្មវិធីទស្សនកិច្ចសិក្សា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ។ ការវិវត្តន៍ថ្មីនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងារកម្រិតខ្ពស់កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតភាពជាដៃគូទេសចរណ៍ប្រកបដោយចីរភាព ដោយប្រើប្រាស់សក្ដានុពលបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ។ ជាផ្នែកមួយនៃកិច្ចសហការនាពេលខាងមុខ ក្រសួងទាំងពីរបានឯកភាពគ្នាក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅក្នុងប្រទេសគុយបា និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានភាពងាយស្រួលតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ។ កិច្ចព្រមព្រៀងនេះនឹងបម្រើជាក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នា និងការរៀបចំកម្មវិធីទស្សនកិច្ចសិក្សាដែលអនុញ្ញាតឱ្យអ្នកជំនាញទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានចុះទៅស្វែងយល់ផ្ទាល់ពីគោលដៅទេសចរណ៍សំខាន់ៗ។ គំនិតផ្ដួចផ្ដើមទាំងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងនៅលើទីផ្សារ និងលើកទឹកចិត្តឱ្យមានការរៀបចំដំណើរកម្សាន្តកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាតំបន់ទាំងពីរ។ ភាពជាដៃគូនេះបានកើតឡើងចំពេលដែលការធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល តាមរយៈបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នានា។ លើសពីវិស័យទេសចរណ៍បែបប្រពៃណី កិច្ចសហប្រតិបត្តិការនេះក៏ផ្ដោតលើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលបំណងបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ និងការអភិវឌ្ឍសេវាកម្មក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ធផលថ្មី តាមរយៈការបញ្ចប់ជាស្ថាពរនូវគម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ។ គម្រោងនេះស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវទេសចរ ព្រមទាំងការពារបេតិកភណ្ឌធម្មជាតិដ៏វិសេសវិសាលក្នុងតំបន់។ ក្នុងដំណើរចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា សមិទ្ធផលនៃគម្រោងនេះបានសម្រេចរួចរាល់ ១០០ ភាគរយ ដែលជាសញ្ញាបង្ហាញពីយុគសម័យថ្មីនៃតំបន់លម្ហែបៃតងគ្រប់គ្រងដោយសហគមន៍។ ហេដ្ឋារចនាសម្ព័ន្ធដែលទើបបញ្ចប់ការសាងសង់ រួមមានខ្លោងទ្វារឡើងភ្នំ កន្លែងចតឡាន និងម៉ូតូ សួនច្បារ និងការដាំដើមឈើចម្រុះដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ីមូលដ្ឋាន។ ភ្ញៀវទេសចរឥឡូវនេះអាចប្រើប្រាស់សេវាកម្មពីផ្សារសហគមន៍ មជ្ឈមណ្ឌលផ្តល់ព័ត៌មាន បន្ទប់សង្គ្រោះបឋម និងបន្ទប់ទឹកស្អាត។ បន្ថែមពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានសម្រេចការរៀបចំផ្លូវប្រវែង ៧,២ គីឡូម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព។ លើសពីការកម្សាន្ត គម្រោងនេះគឺជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមរយៈការផ្ដល់គំរូទេសចរណ៍ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គំនិតផ្តួចផ្តើមនេះបានផ្តល់ប្រយោជន៍ដល់អ្នកភូមិក្នុងមូលដ្ឋានក្លាយជាសហគ្រិនទេសចរណ៍បៃតង និងជាអ្នកការពារថែរក្សាធនធានធម្មជាតិវិញ។ ការផ្លាស់ប្តូរនេះមិនត្រឹមតែធ្វើឱ្យចំណូលគ្រួសារមានភាពចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងចំណោមសហគមន៍ ក្នុងការអភិរក្សជីវចម្រុះ និងសម្រស់ធម្មជាតិនៃជួរភ្នំក្រវាញ។ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ គឺជាសមាសភាគដ៏សំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដែលផ្តល់អាទិភាពដល់កម្ពុជាស្អាត បៃតង និងចីរភាព។ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤លាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលផ្សាយចេញកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ គ្រឹះស្ថានអង្គរ បានបញ្ជាក់តាមរយៈរបាយការណ៍ខាងលើថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង $៤៤លាន ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង ៩៥ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកាជាង $៣០០.០០០។ ភ្ញៀវបរទេសចូលទស្សនាប្រសាទបេងមាលា មានចំនួន ១៦.000នាក់ ទទួលបានថវិកា ប្រមាណជាង $១៦០.០០០។ យ៉ាងណាមិញ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង $១,៩លានផងដែរ ក្នុងរយៈពេល១ឆ្នាំ២០២៥ នេះដែរ។ សូមជម្រាបថា នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ដែរថា ក្នុងចំណោមភ្ញៀវទេសចរ ដែលបានចូលទស្សនារម្មនីយដ្ឋានអង្គរ ក្នុងនោះ ភ្ញៀវទេសចរអាមេរិក បានឈរនៅលេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង៕ (អានបន្ថែម) - Video […]

ចក្ខុវិស័យថ្មីក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងទាក់ទាញ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួម តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត អាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងដ៏សំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃ «ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០» ស្របតាមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «លែងឱ្យខេត្តកំពង់ធំ ជាកន្លែងទៅហួសមកហួស និងជារបៀងទេសចរណ៍ភ្នំពេញ-កំពង់ធំ-សៀមរាប ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយតាមទិសពីភ្នំពេញ-សំបូរព្រៃគុក-អង្គរ។ កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើគម្រោងអាទិភាពចំនួន៤ រួមមាន ៖ ១). គម្រោង «លើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ» ២). គម្រោង «កែលម្អបទពិសោធទេសចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (Digital Tourism Experience in Sambor Prei Kuk Area)» […]

១០ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៥លាននាក់ ខណៈភ្ញៀវទេសចរចិននៅតែនាំមុខ

ជាមួយនឹងភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨ លាននាក់ដែលត្រូវបានកត់ត្រាទុកក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ ២០២៥ ព្រះរាជាណាចក្រនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើយុទ្ធនាការ «ឆ្នាំទេសចរណ៍» ជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិន ដើម្បីពង្រឹងការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងជំរុញកំណើនសេដ្ឋកិច្ច។ ១០ខែ គិតចាប់ពីខែមករា-ខែតុលា ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណជិត៥លាននាក់ ខណៈភ្ញៀវទេសចរមកពីប្រទេសចិននៅតែនាំមុខគេ។ នេះបើយោងតាមពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងវេទិកានោះ បានឱ្យដឹងថា យោងតាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត ១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជាត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់ចិននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានចាត់ទុកថា ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។ បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា […]