រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រយៈពេល១ឆ្នំា

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ក្នុងតម្លៃក្រោមឬស្មើ ២១ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

បើតាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងថា ដើម្បីទទួលបានការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចនលទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង​/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង អ្នកទិញត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

ទី១) អ្នកទិញផ្ទះបុរី ឬខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិលើកដំបូងក្នុងឆ្នាំ២០២៥ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅឋានមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។

ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យបានចំនួនតែ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។

ទី២) ចំពោះអ្នកទិញផ្ទះបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៥  មិនទាន់ទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដូចក្នុងចំណុច(ទី១) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។

ដោ​យឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ម៉ឺនដុល្លារ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។

សូមបញ្ជាក់ថា ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ដូចដែលមានចែងក្នុងចំណុចទី១ និងទី២ ត្រូវទិញពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ ឬនៅមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោង ឬជាអ្នកតំណាងក្រុមហ៊ុន ឬម្ចាស់គម្រោងក៏ដោយ។

ជាងនេះទៅទៀត ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធជាមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន។

ចំពោះការទិញលំនៅឋានដូចខាងលើ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវទទួលបានការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាដូចខាងលើនេះដែរ។

ការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្ម រដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាកំពុងសម្រួលនិតីវិធីវិនិយោគ ដើម្បីទាក់ទាញក្រុមហ៊ុនធំៗ ដែលចង់ផ្លាសពីបណ្តាប្រទេសកំពុងជួបសង្រ្គាមពាណិជ្ជកម្ម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងពិនិត្យមើលការងារកែទម្រង់គោលនយោបាយដែលបានដាក់ចេញ និងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគ​ ស្របពេលដែលនិន្នាការនៃការផ្លាស់ទីរបស់ក្រុមហ៊ុន រោងចក្រធំៗចេញពីបណ្តាប្រទេសដែលកំពុងជួបសង្រ្គាមពាណិជ្ជកម្មដូចជា អាមេរិក និងចិន។​ នេះបើតាមការលើឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ការកែទម្រង់នីតិវិធីដើម្បីផ្តល់ភាពងាយដល់វិនិយោគិននេះ គឺដើម្បីទាក់ទាញការវិនិយោគចូលមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមមានប្រសាសន៍ថា៖ “យើងកំពុងពិភាក្សាថា ​តើយើងនឹងអាចលើកទឹកចិត្តអ្វីបន្ថែមទៀត ក្នុងពេលដែលរោងចក្រមួយចំនួនកំពុងពិចារណក្នុងការបំលាស់ទី។ តើមាននីតិវិធីបែបណា ដែលយើងអាចកាត់បន្ថយបាន កុំអោយវាមានភាពស្មុគស្មាញខ្លាំងពេក។​ ដូច្នេះរាជរដ្ឋាភិបាលកំពុងពិនិត្យ និងពិចារណ រួមគ្នា​ដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណាទាក់ទាញវិនិយោគឱ្យបានច្រើនមកកម្ពុជា”។ CDC កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានដាក់ចេញជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ (អានបន្ថែម) cdcIPM គឺជាប្រព័ន្ធផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការងារវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ គួរបញ្ជាក់ថា ក្នុងរយៈតែមួយខែ (ខែមករា) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ក្រោមទុនវិនិយោគសរុបជាង ៧៤៨លានដុល្លារអាមេរិក […]

រដ្ឋអនុម័តស្តង់ដារអន្តរជាតិចំនួន ២១បន្ថែមទៀត ដើម្បីបង្កើន​បរិយាកាសវិនិយោគនៅកម្ពុជា

កម្ពុជាកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួន និងទាក់ទាញការវិនិយោគពីបរទេស ដោយប្រកាន់យកស្តង់ដារអន្តរជាតិថ្មីចំនួន ២១ ជាស្តង់ដារជាតិ។ ការសម្រេចចិត្តដ៏សំខាន់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣០ របស់ក្រុមប្រឹក្សាស្តង់ដារជាតិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលផ្តោតលើការពិនិត្យឡើងវិញ និងអនុម័តស្តង់ដារសំខាន់ៗនៅទូទាំងវិស័យផ្សេងៗ។ ការអនុម័តស្តង់ដារទាំងនេះ ស្របតាមគំនិតផ្តួចផ្តើមរបស់អាស៊ាន និងស្តង់ដារក្នុងតំបន់ ដើម្បីគាំទ្រដល់មហិច្ឆតារបស់កម្ពុជាក្នុងការក្លាយជាសមាជិកពេញលេញនៃអង្គការស្តង់ដារអន្តរជាតិ (ISO)។ ស្តង់ដារថ្មីនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍ក្នុងឧស្សាហកម្មជាច្រើន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបង្កើនសមត្ថភាពនាំចេញ។ ស្ដង់ដារដែលទើបអនុម័តថ្មីគ្របដណ្តប់លើវិស័យចម្រុះ រួមមានៈ ស្តង់ដារ ISO ចំនួនបី សម្រាប់ប្រព័ន្ធបំពង់ទុយយោប្លាស្ទិករងសម្ពាធ សម្រាប់បំពង់ចែកចាយទឹកស្អាត បំពង់បង្ហូរទឹក លូទឹកកខ្វក់ ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ និងស្រាអង្ករ ស្តង់ដារ ISO ចំនួនប្រាំពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន ស្ដង់ដារ UNECE ចំនួនប្រាំ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត ស្តង់ដារ ISO ចំនួនបី សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។ ក្រុមប្រឹក្សាស្តង់ដារជាតិកាលពីពេលថ្មីៗកន្លងទៅនេះ បានពិនិត្យឡើងវិញនូវសំណើចំនួន៤១ និងបានអនុម័តដោយជោគជ័យនូវស្តង់ដារជាតិថ្មីចំនួន៣៦ ដែលនេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះគុណភាព និងសុវត្ថិភាពនៅទូទាំងក្រុមប្រឹក្សា។រ។ […]

ធនាគាពិភពលោក ប្តេជ្ញាជួយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលមានភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់

នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធនាគារពិភពលោកបានប្រកាសការគាំទ្ររបស់ខ្លួនចំពោះមហិច្ឆតារបស់ប្រទេសនេះក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។ ការប្រកាសនេះធ្វើឡើងដោយលោកស្រី Tania Meyer នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ក្នុងអំឡុងសន្និសីទជាវីដេអូមួយផ្តោតលើវិធីសាស្រ្ត និងដំណើរការសម្រាប់ការប្រមូលទិន្នន័យទាក់ទងនឹងសន្ទស្សន៍ការអនុវត្តភ័ស្តុភារ(LPI) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភស្តុភារជាតិបានកោតសរសើរដល់អ្នកជំនាញរបស់ធនាគារពិភពលោកសម្រាប់ការយល់ដឹងយ៉ាងទូលំទូលាយអំពី LPI ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ និងបានអំពាវនាវឱ្យមានការគាំទ្រជាបន្តបន្ទាប់ពីធនាគារពិភពលោកក្នុងការលើកកម្ពស់វិស័យភ័ស្តុភាររបស់កម្ពុជា។ លោកស្រី Meyer បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសង្កត់ធ្ងន់លើគោលដៅរួមក្នុងការលើកកម្ពស់ប្រទេសជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលមានសក្តានុពលខ្លាំង និងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះស្របតាមការផ្តោតជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលត្រូវបានកំណត់ថាជាវិស័យអាទិភាពកំពូលសម្រាប់ការអនុវត្តគម្រោងភាពជាដៃគូសាធារណៈ និងឯកជន ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៥។ រដ្ឋាភិបាលបានកំណត់វិស័យនេះ រួមជាមួយនឹងវិស័យថាមពល និងសេវាសាធារណៈ ដែលជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញកម្រិតខ្ពស់។ (អានបន្ថែម) នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងធនាគារពិភពលោកត្រូវបានគេរំពឹងថានឹងជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រួសត្រាយផ្លូវសម្រាប់ការកើនឡើងនូវឱកាសសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់។ - Video Advertisement -

រដ្ឋប្រកាសបើកដំណើរការសាកល្បងផ្លូវថ្មើរជើងថ្មីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ នេះតទៅ!

អាជ្ញាធររាជធានីភ្នំពេញ នឹងបើកសាកល្បងគម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ រយៈពេល ០២ថ្ងៃក្នុង ១សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​តទៅ​។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយ ​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ បើតាមកិច្ចប្រជុំនេះ គម្រោងសាកល្បងផ្លូវនេះ នឹងដំណើរការតាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ​ (​ចាប់ពី​មុខ​ប្រៃស​ណីយ៍​ក​ម្ពុជា​ ពីផ្លូវ​លេខ៩៤​ ដល់​ផ្លូវ​លេខ២៤០)​ ដោយ​ដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៣:០០។ គួរបញ្ជាក់ថា កន្លងទៅ អាជ្ញាធររាជធានីភ្នំពេញ បានកំណត់បែងចែកជា ០៣តំបន់រួចហើយ ដើម្បីរៀបចំផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មានពីមុនមក រួមមាន៖ ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ) ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ […]

គ្រឹះស្ថានអង្គរ​ បើកដំណើរការលក់ និងពិនិត្យសំបុត្រតាមប្រព័ន្ធអនឡាញជាផ្លូវការ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mo​bile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញ​សំបុ​ត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិវ​ឌ្ឍ​​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែ​ល​ត្រូ​វ​បានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖ ទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ […]

រដ្ឋសម្រេចផ្តល់ដីជូនពលរដ្ឋក្រីក្រ១ពាន់គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង, ខណៈ១គ្រួសារបាន ៣ហិកតា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) សម្រេចនឹងផ្តល់ដីជូនពលរដ្ឋក្រីក្រ ១០០០គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារនឹងទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់នេះមានដីបម្រុងទុកជិត ១០.០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច។ បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បន្ទា​ប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដឹកសិ​ក​ម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក  សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ […]