ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា
ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ នាឱកាសនោះ ក្រុមហ៊ុន Cambodia Securities Plc បានឱ្យដឹងថា ក្រុមហ៊ុនមានសកម្មភាពក្នុងវិស័យមួយចំនួនដូចជា វាយនភ័ណ្ឌ ថាមពល វេជ្ជសាស្ត្រ មូលបត្រ និងសេវាហិរញ្ញវត្ថុ។ តំណាងក្រុមហ៊ុន បន្តថា ការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគក្នុងវិស័យសំខាន់ៗ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងវាយនភ័ណ្ឌផងដែរ។ ជាការឆ្លើយតប ឯកឧត្តម លឹម វិសាល បានជម្រាបពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើននៃរំហូរវិនិយោគ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។ ឯកឧត្តម ក៏លើកទឹកចិត្តអ្នកវិនិយោគ ព្រមទាំងបង្ហាញពីកិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងខ្ពស់ផងដែរ។ […]
ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្បីពិភាក្សាឱកាសនានាក្នុងបច្ចេកវិទ្យាឌីជីថល សុខាភិបាល យានយន្ត ធានារ៉ាប់រង និងទីក្រុងឆ្លាតវៃ គណៈប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកបានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគថ្មីៗ និងពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងវិស័យសក្តានុពលជាច្រើនរបស់កម្ពុជា។ បំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនវិនិយោគជាច្រើនក្នុងចំណោមគណៈប្រតិភូអាមេរិកបានបង្ហាញពីបំណងរបស់ពួកគេក្នុងការ ពង្រីកទុនវិនិយោគ ដែលមានស្រាប់ ក៏ដូចជា ស្វែងរកការបណ្តាក់ទុនថ្មីៗ នៅក្នុងវិស័យអាទិភាពជាច្រើន។ វិស័យសក្តានុពលទាំងនេះមានភាពទូលំទូលាយ រួមមាន សុខាភិបាល ទេសចរណ៍និងសេវាកម្មសណ្ឋាគារ បច្ចេកវិទ្យាឌីជីថល ធនាគារនិងហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ យានយន្ត និង ការធានារ៉ាប់រង ជាដើម។ វិនិយោគិនក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អដែលក្រុមហ៊ុនរបស់ពួកគេបានទទួលនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយបានប្តេជ្ញាបន្តគាំទ្រ និងជំរុញយ៉ាងសកម្មបន្ថែមទៀតនូវការវិនិយោគរបស់សហរដ្ឋអាមេរិកមកក្នុងប្រទេសនេះ។ ការប្តេជ្ញាចិត្តនេះមានគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ របស់កម្ពុជា។ […]
វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស
ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិច្ចដែលជាអ្នកវិនិយោគដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៥នៅកម្ពុជា រួមមាន៖ កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ តំណាងគណៈប្រតិភូ បានឱ្យដឹងថា សមាសភាពគណៈប្រតិភូធុរកិច្ចខាងលើគគឺមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោលបំណងទស្សនកិច្ចមកកម្ពុជានាពេលនេះ ដើម្បីស្វែងយល់បន្ថែមពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងវិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបទៅគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា ខណៈឯកឧត្តមក៏បញ្ជាក់ពីរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពទាក់ទាញ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ គួររំឭកថា រយៈពេល៩ខែ នៃឆ្នាំ២០២៥ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ […]
គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបប្រជុំជាមួយលោក Rob Calia អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាលនៅក្រុមហ៊ុន Medline។ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងឧស្សាហកម្មផលិតឧបករណ៍វេជ្ជសាស្ត្រដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីឧត្តមភាពវិនិយោគជូនថ្នាក់ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្សដែលមានវ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការក្នុងវិស័យផលិតកម្មវេជ្ជសាស្ត្របាន។ លើសពីនេះ ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុន Medline ឱ្យពង្រីកការផ្គត់ផ្គង់ផលិតផលវេជ្ជសាស្ត្រដែលផលិតនៅប្រទេសកម្ពុជា និងពិចារណាវិនិយោគដោយផ្ទាល់នៅក្នុងរោងចក្រផលិតនៅប្រទេសកម្ពុជា។ ជាងនេះទៅទៀតឯកឧត្តមក៏បានសង្កត់ធ្ងន់លើឱកាសក្នុងការផលិតរបស់របរដែលមានតម្រូវការខ្ពស់ ដូចជាស្រោមដៃ ឧបករណ៍វះកាត់សម្រាប់ការប្រើតែម្តងគត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបន្ថែមថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកទេសផលិតគុណភាពខ្ពស់ផងដែរ។ […]
បណ្តាក្រុមហ៊ុនធំៗចំនួន១៤ កំណត់ថាប្រទេសកម្ពុជាជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់
បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួន១៤ បានចាប់អារម្មណ៍លើទីផ្សារកម្ពុជា ខណៈពួកគេ ក៏ចង់ប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដាចំនួន១៤ កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺគោលបំណងដើម្បីបង្ហាញ និងផ្សព្វផ្សាយ ពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ក្រោមច្បាប់វិនិយោគថ្មី សំដៅទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ធុរជនកាណាដា ដែលមានបំណងស្វែងយល់ និងបោះទុនវិនិយោគលើទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម, សុខាភិបាល, ទេសចរណ៍, និងបច្ចេកវិទ្យា។ល។ បន្ថែមពីនោះ ឯកឧត្តមថា ជំនួបពិភាក្សានេះ ត្រូវបានប្រើប្រាស់ជាវេទិកាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រដល់កិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ផងដែរ។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគ […]
ជប៉ុនគ្រោងពង្រីកការវិនិយោគរបស់ខ្លួនលើការកែច្នៃសំរាម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត
ក្រុមហ៊ុនជប៉ុន GOMI RECYCLE បានបញ្ជាក់ថា ខ្លួននឹងពង្រីកការវិនិយោគកែច្នៃសំរាម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបន្ថែមទៀត ដើម្បីធ្វើការប្រមូលសំរាមប្លាស្ទិកយកមកកែច្នៃជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមនានា។ នេះបើតាមការបញ្ជាក់ពីគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ដឹកនាំដោយលោក Okumura Yusuke ប្រធានក្រុមហ៊ុន ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ លោក Okumura Yusuke បានឱ្យដឹងថា ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីយកមកកែច្នៃ។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុន GOMI RECYCLE បាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម តាមរយៈសកម្មភាពប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយកន្លងមកក្រុមហ៊ុន បានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមជាដើម៕ - Video […]


English

