ព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងលំអកម្ពុជាឆ្នាំ២០១៩

វេទិកាដែលបង្កើតបណ្តាញ និងឱកាសអាជីវកម្មរវាងអ្នកពាក់ព័ន្ធអន្តរជាតិ និងស្ថាបត្យករកម្ពុជាក្នុងស្រុក អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្ទៃខាងក្នុង ព្រមទាំងពាណិជ្ជករ និងអ្នកចែកចាយ នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

អ្នករៀបចំកម្មវិធីសមាគមស្ថាបត្យករកម្ពុជា (CSA) និងក្រុមហ៊ុន ICVeX បានរក្សាប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការងារល្អជាងមុន និងការរស់នៅកាន់តែប្រសើរឡើង» ដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។ ពិព័រណ៍នេះ នឹងផ្តោតលើការសាងសង់សំណង់ និងស្ថាបត្យកម្មនៅកម្ពុជា។ ពិព័រណ៍លើកទី៤ របស់ «ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ ២០១៩» មានបំណងក្លាយ ទៅជាប្រភពដ៏ល្អបំផុតសម្រាប់សម្ភារសំណង់ ស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង គ្រឿងសង្ហារឹម និងវត្ថុតុបតែងនៅប្រទេសកម្ពុជា ។ ពិព័រណ៍នេះ នឹងប្រមូលផ្តុំម៉ាកផលិតផលជាង ១០០ម៉ាក ដោយបង្ហាញពីបច្ចេកវិទ្យា និងផលិតផលប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មពីប្រទេស កម្ពុជា ចិន ថៃ និងម៉ាឡេស៊ី ជាមួយនឹងការផ្តល់ជូនពិសេសដែលអ្នកគួរតែមកទស្សនា។

សកម្មភាពពិព័រណ៍មួយចំនួន៖

សិក្ខាសាលាឧស្សាហកម្ម៖ កិច្ចពិភាក្សានៅក្នុងចំណោមអ្នកគ្រប់គ្រងជាន់ខ្ពស់ពីស្ថាបត្យករ អ្នករចនាផ្ទៃខាងក្នុង ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកជំនាញផ្នែកឧស្សាហកម្ម។

«អំពូលឆ្លាតវៃ ជីវិតិឆ្លាតវៃ» ដោយក្រុមហ៊ុន Lighting & Equipment PCL។

«ការចងក្រងលក្ខខណ្ឌក្នុងការអនុវត្តស្ថាបត្យកម្ម» ដោយក្រុមហ៊ុន Jotun (Cambodia) Ltd។

សិក្ខាសាលាស្តីអំពី «ស្ថាបត្យករឆ្លាតបង្កើតទីក្រុងឆ្លាត»ដោយសមាគមស្ថាបត្យករកម្ពុជា (CSA)។

ការរៀបការប្រកួតការរចនាលើប្រធានបទ «ទីក្រុងនិងជីវិត»៖ ការបង្ហាញស្នាដៃចុងក្រោយរបស់បេក្ខជន និងការប្រកាសអ្នកឈ្នះនៅក្នុងការតាំងពិព័រណ៌។

កម្មវិធីធុរកិច្ចរបស់ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ ២០១៩៖
ជាឱកាសដើម្បីភ្ជាប់បណ្តាញនិងជួបជាមួយអ្នកជំនាញនៅក្នុង ឧស្សាហកម្មអគារ និងសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ឧស្សាហកម្មស្ថាបត្យកម្ម និងរចនា។

ពិព័រណ៍ថ្មី៖ «តំបន់អចលនទ្រព្យ» ជាឱកាសដ៏ល្អសម្រាប់វិនិយោគិន និងអ្នកទិញនៅកម្ពុជា ដែលមានគម្រោងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ នៅក្នុងវិស័យអចលនទ្រព្យតាម រយៈ ការស្វែងរកគម្រោងអចលនទ្រព្យជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ និងមានសក្តានុពល នៅក្នុងប្រទេសថៃជាមួយនឹងការផ្តល់ជូនពិសេសដែលអ្នកមិនគួររំលង។

សម្រាប់ព័ត៌មានបន្ថែម៖
ហ្វ៊េសប៊ុក: CambodiaArchitectDecor
គេហទំព័រ: www.cambodiaarchitectdecor.com
ទំនាក់ទំនង: (កម្ពុជា) ឆឹម វត្តី 011 444 135
tget.cvt@gmail.com
ទំនាក់ទំនង: (អន្តរជាតិ) +66 2 713 3033
info@icvex.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជានឹងសង់ច្រកព្រំដែនអន្តរជាតិថ្មីចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង

​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ក្នុង​តំបន់ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​ច្រក​អន្តរជាតិ​ថ្មី​ចំនួន ៤ នៅ​ខេត្ត​ក្រចេះ តាកែវ ត្បូងឃ្មុំ និង​រតនគិរី។ ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ប្រារព្ធ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥ ។ កិច្ចប្រជុំបានផ្តោតលើគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដែលផ្តល់មូលនិធិដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមន្ត្រីក្រសួងបានពិនិត្យរបាយការណ៍បឋម និងពិភាក្សាអំពីទីតាំងសក្តានុពលសម្រាប់ច្រកព្រំដែនថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តគម្រោងនេះដោយជោគជ័យ និងតម្រូវការក្នុងការបង្កើតក្រុមការងារបច្ចេកទេស។ ក្រុមនេះនឹងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់លើកត្តាផ្សេងៗរួមទាំងការជ្រើសរើសទីតាំង តម្រូវការដី លក្ខខណ្ឌភូមិសាស្រ្ត លទ្ធភាព និងវិធានការចាំបាច់សម្រាប់ការរៀបចំ និងការចរចាដីធ្លី។ ទីតាំងដែលបានកំណត់សម្រាប់ច្រកទ្វារអន្តរជាតិថ្មី គឺត្រពាំងស្រែ ក្នុងខេត្តក្រចេះ ភ្នំដិន ក្នុងខេត្តតាកែវ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ និងអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវឆ្លងកាត់ថ្មីទាំងនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងសម្រួលពាណិជ្ជកម្ម និងការធ្វើដំណើរកាន់តែរលូនរវាងកម្ពុជា និងប្រទេសជិតខាង។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន ជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហការក្នុងតំបន់។ - Video Advertisement -

ត្រឹមតែ២ខែប៉ុណ្ណោះ កម្ពុជាទទួលបានការវិនិយោគថ្មី ១១២គម្រោង មានទុនជាង ១ពាន់លានដុល្លារ

គិតត្រឹមរយៈពេល២ខែ ពោលគឺខែកមរា-កុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥។ ប្រភពដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគចំនួន ១១២គម្រោងនេះ គេរំពឹងថាអាចជួយបង្កើតការងារបានជាង ៧ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ទៅ៤៣គម្រោង។ ដោយឡែក សម្រាប់ខែកុម្ភៈតែមួយ ក្នុងឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។ ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់សម្រាប់ខែកុម្ភៈ ឃើញថាលំហូរទុនវិនិយោគមកពីប្រទេសចិនស្ថិតនៅលេខរៀងទី១ រួមចំណែកប្រមាណ ៨៦,៧៥%, ខណៈសង្ហបុរីស្ថិតនៅលេខរៀងទី២ មានប្រមាណ ១១,៩៧%, អូស្រ្តាលី ស្ថិតនៅលេខរៀងទី៣ ០,៨០%, និងប្រទេសអង់គ្លេស មានប្រមាណ ០,៤៨%។ ដោយឡែក […]

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]

កម្ពុជាប្រកាសសង់កីឡដ្ឋានគោកធ្លក តម្លៃជាង ៤លានដុល្លារ នៅខេត្តកណ្ដាល

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការសាងសង់កីឡដ្ឋានថ្មីមួយ គឺកីឡដ្ឋានគោកធ្លក រួមជាមួយនឹងទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងខេត្តកណ្តាល។ គម្រោងនេះ​មាន​តម្លៃប្រមាណ ៤.៤លាន​ដុល្លារ​ ដែលជាការគូសបញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត​របស់​សហព័ន្ធ​ក្នុង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​បាល់ទាត់​របស់​ប្រទេស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ FFC បានបញ្ជាក់ថា គម្រោងសាងសង់នេះត្រូវបានអនុម័តក្នុងមហាសន្និបាតលើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គម្រោងនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការរួមបញ្ចូលគ្នានៃមូលនិធិដែលនៅសល់ពីគម្រោង Goal Project, FIFA Forward 2.0 និងគំនិតផ្តួចផ្តើម FIFA Forward 3.0 ។ កីឡដ្ឋានគោកធ្លកនេះ មានទីតាំងនៅក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ស្ថិតនៅលើដីកម្មសិទ្ធិរបស់សហព័ន្ធកីឡាបាល់ទាត់ ដែលនឹងបំពាក់គ្រឿងបរិក្ខារទំនើបបំផុតដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១២.០០០នាក់ ជាមួយនឹងដំណាក់កាលដំបូងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកគាំទ្រចំនួន ៤.២០០នាក់។ ពេលវេលាសម្រាប់ការសាងសង់ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាត និងការអនុម័តចាំបាច់មួយចំនួន។ FFC មានគោលបំណងបើកសម្ពោធកីឡដ្ឋាន និងទីស្នាក់ការរបស់ខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បាល់ទាត់កម្ពុជា។ គម្រោងនេះមិនត្រឹមតែមានគោលបំណងជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់វត្តមានរបស់កម្ពុជានៅក្នុងសហគមន៍បាល់ទាត់ថែមទៀត។ - Video Advertisement -

ក្រុមហ៊ុនកូរ៉េ K-Water កំពុងសម្លឹងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

សាជីវកម្មធនធានទឹករបស់កូរ៉េ (K-water) កំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Yun Seogdae អគ្គនាយកប្រតិបត្តិក្រុមហ៊ុន K-water ក្នុងជំនួបរវាងលោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។ កិច្ចប្រជុំនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទឹករបស់កម្ពុជា។ លោក Yun បានបង្ហាញពីចំណាប់អារម្មណ៍របស់ K-water ក្នុងការស្វែងរកលទ្ធភាពវិនិយោគដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យក្រុមហ៊ុន K-water ចូលរួមយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ នៅពេលដែលភាគីទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួម ការចូលរួមរបស់ K-water អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងទឹករបស់ប្រទេសកម្ពុជា ធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានដ៏សំខាន់មួយនេះ។ - Video Advertisement -

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]