ពីឆ្នាំ១៩៩៨ ទល់បច្ចុប្បន្ន កម្ពុជាសង់ផ្លូវកៅស៊ូសរុបជាង ១៥ ០០០គម និងស្ពានធំ ២០កន្លែង

ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ក៏ដូចជាសាងសង់ស្ពានធំៗសរុបចំនួន ២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។

នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក នាឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញ នៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង ១៥ ០០០គីឡូម៉ែត្រ បានសាងសង់ស្ពាន ចំនួន២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។

«លើសពីនេះ កម្ពុជាក៏បានលើកកម្ពស់ព្រលានយន្តហោះ ចំនួន៣ តាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ ចំនួន៣កន្លែង ដោយឈរលើគោលការណ៍ កសាង-ប្រតិបត្តិ-ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង» ឯកឧត្តមបន្ត។

ឯកឧត្តម បន្ថែមទៀតថា ផ្លូវល្បឿនលឿន១ ខ្សែតម្លៃ ជាង២ពាន់លានដុល្លារអាមេរិក ក៏ជិតនឹងបញ្ចប់ហើយដែរ ដែលនឹងតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ។

ឯកឧត្តមបញ្ជាក់ថា កម្ពុជាមិនពឹងផ្អែកលើប្រទេសចិន ១០០% លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេ តែនឹងផ្អែកលើគោលការណ៍ BOT ការផ្តល់ហិរញ្ញប្បទាន និងជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះសង់បានជិត ៩០%, រដ្ឋគ្រោងបើកឱ្យពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ននៅខែកញ្ញាឆ្នាំនេះ!

មកដល់ត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៨៩,៨៤% ហើយបើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងាររបស់ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចបាន ៨៩,៨៤% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គ.ម និងផ្លូវខ្នែង មានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គ.ម សម្រេចលទ្ធផលបាន ៦២,១០%។ បើតាមការបញ្ជក់របស់ក្រសួង នៅអំឡុងខែឧសភា ឆ្នាំ២០២៥ខាងមុននេះ អាចនឹងមានពិធីប្រសិទ្ធនាមឈ្មោះស្ពាន និងធ្វើការតភ្ជាប់តំណស្ពានចុងក្រោយ ដែលមានការអញ្ជើញចូលរួមដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ៕ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។ គួររំលឹកថា គម្រោងសង់ស្ពាននេះមានតម្លៃ […]

រដ្ឋចេញវិធានការ ៣ ដើម្បីពង្រឹងការងារគ្រប់គ្រងធនធានទឹកទាំងក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីគ្រប់គ្រ​ង​ធនធានទឹកក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា។ គណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមដែលពាក់ព័ន្ធរួមមាន៖ ភាពមានកម្រិតនៃប្រសិ​ទ្ធភាពនៃការបែងចែកធនធានទឹក កង្វះលិខិតបទដ្ឋានគតិយុត្ត ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្តីពីទិន្នន័​យ​ប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន។ ជាលទ្ធផល កិច្ចប្រជុំ បានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការដោះស្រាយជា ៣ ដំណាក់កាលដូចខាងក្រោម៖ ១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់ ២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្តោតលើការវាយ តម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យក​សិកម្ម និងឧស្សាហកម្ម ៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្តោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។ […]

ក្រុមហ៊ុនកូរ៉េ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ស្ពានកោះកុងថ្មី តម្លៃ $ ១១៤លាន

ក្រុមហ៊ុនវិនិយោគធំៗមកពីកូរ៉េចំនួន០៥ បច្ចុប្បន្នកំពុងធ្វើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ស្ពាន កោះកុង និងការកែលម្អកំណាត់ផ្លូវជាតិលេខ៤៨ ដែលគ្រោងនឹងចំណាយថវិកាតម្លៃប្រមាណ ១១៤លានដុល្លារ ដើម្បីពង្រីកការតភ្ជាប់ពីក្រុងខេមរភូមិន្ទទៅព្រំដែនភាគខាងលិចនៃប្រទេសកម្ពុជា នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនកូរ៉េជាមួយរដ្ឋបាលខេត្តកោះកុង និងស្ថាប័នមន្ទីរពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ យោងតាមសេចក្តីព្រាងផែនការបឋមនៃគម្រោងនេះ ស្ពានកោះកុងថ្មីដែលនឹងត្រូវសាងសង់ឡើងមានប្រវែង ១៧០០ម៉ែត្រ ជាពីរ ២គន្លង និងមាន​ទទឹងប្រវែង ១០ម៉ែត្រ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​កែលម្អ​ផ្លូវ​ឆ្លងកាត់​ព្រែកកោះប៉ោ។ បន្ថែមលើនេះ កំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសេសសល់ប្រវែង ៧,៨ គីឡូម៉ែត្រ តភ្ជាប់ពីគល់ស្ពានកោះកុងទៅដល់ព្រំដែនកម្ពុជាថៃ ក៏នឹងត្រូវកែលម្អទៅជាផ្លូវក្រាលបេតុង មាន ៤គន្លងផងដែរ។ ទោះយ៉ាងណាក៏ដោយ ប្រវែង ទំហំ និងទីតាំងជាក់លាក់នៃគម្រោងស្ពានកោះកុងថ្មីនេះ នៅមិនទាន់កំណត់ជាផ្លូវការនៅឡើយ ដោយសារគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សា សមិទ្ធិលទ្ធភាពនៅឡើយ។ ប៉ុន្តែប្រភពពីលទ្ធផលនៃកិច្ចប្រជុំកន្លងទៅថ្មីៗនេះ បានបង្ហាញជម្រើស នៃការរចនាស្ពានថ្មីនេះ ចំនួនពីរ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ៖ (១) ​ការពង្រីកស្ពានកោះកុងចាស់ ជាមួយនឹងគន្លងថ្មីពីរ ឬ (២) រុះរើស្ពានចាស់បច្ចុប្បន្ន  ហើយជំនួសវិញដោយស្ពានបួនគន្លង ដែលមានលក្ខណៈទំនើបតែម្តង។ លើសពីនេះ ការកែលម្អផ្លូវក្រាលកៅស៊ូ និងរចនាសម្ព័ន្ធគន្លងកំពុងត្រូវ […]

រដ្ឋសម្រុកបញ្ចប់ការងារសេសសល់ ដើម្បីឈានដល់បើកការដ្ឋានសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឱ្យបានឆាប់

ថ្មីៗនេះ ក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ពន្លឿនសិក្សាលម្អិតបន្ថែមទៀតលើផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញអគ្គីសនីជៀសវាងដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុនៅពេលសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ របស់ក្រុមការងារបច្ចេកទេស ដឹកនាំដោយឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសារធាណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដីនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា បានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួង និងក្រុមហ៊ុន ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង ឃើញថា ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម(MV) នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។ ក្នុងន័យនេះ ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក ក្រសួង បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា សិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។ បច្ចុប្បន្ន​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​លម្អិត។ ស្ពាន​ខ្សែកាប​នេះ​នឹង​មាន​ប្រវែង ១.០៧០ ម៉ែត្រ កាត់​ទន្លេសាប និង ១.២៦២ […]

មកទល់ពេលនេះ ផ្លូវជាតិលេខ៤៨ សង់បានជាង ៨៨%, គ្រោងបញ្ចប់នៅចុងខែមេសានេះ

គិតមកទល់ពេលនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ កំពុងដំណើរការសាងសង់យ៉ាងរលូន ដោយសម្រេចបាន ៨៨,៤៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៥នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រោយចុះពិនិត្យវឌ្ឍនភាពគម្រោងរួច ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងាររបស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅចុងខែមេសាឆ្នាំ២០២៥ ខាងមុខតាមកិច្ចសន្យា មុនរដូវភ្លៀងចូលមកដល់ ខណៈពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចការងារសាងសង់បានប្រមាណ ៨៨,៤៥% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់របស់ខ្លួនជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕ គួររំលឹកថា គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម) ផ្លូវជាតិលេខ៤៨នេះ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម […]

ក្រសួងសាធារណការ និងUN ប្តេជ្ញាកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឱ្យបាន៥០% នៅឆ្នាំ២០៣០

ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានសហការជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា គឺកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាង H.E. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកឧត្តម Jean Todt ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកលលើកទី៤ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានលើកឡើងពីសារៈសំខាន់ជាសកលនៃការដោះស្រាយបញ្ហាទាក់ទងនឹងចរាចរណ៍។ ក្នុងអំឡុងពេលពិភាក្សា ភាគីទាំងពីរបានចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយជោគជ័យសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសហការប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតាដែលមានចែងនៅក្នុងទសវត្សរ៍នៃសកម្មភាពសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០។ ស្ថិតិថ្មីៗបង្ហាញពីនិន្នាការវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចរាចរណ៍របស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ប្រទេសនេះបានកត់ត្រាទិន្នន័យគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកមានចំនួន ២.៨៤៤ករណី ធៀបនឹងឆ្នាំ២០២៣មានចំនួន ៣.៣១៧ ថយចុះចំនួន ៤៧៣ករណី។ ជាងនេះទៅទៀត ចំនួនអ្នកស្លាប់បានធ្លាក់ចុះចំនួន ៨១ នាក់ ហើយអ្នករបួសធ្ងន់ធ្ងរបានថយចុះគួរឲ្យចាប់អារម្មណ៍ចំនួន ២.២៧៣នាក់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥។ ការប្តេជ្ញាចិត្តនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពផ្លូវថ្នល់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជួយសង្គ្រោះជីវិតមនុស្ស។ […]