កម្ពុជា-ចិន​ សម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

កម្ពុជា​ និងចិន បានសម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីពង្រឹង និងបង្កើនចំណងមិត្តភាព និងផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើតាមពិធីសម្ពោធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សារភ្ជាប់កម្ពុជាទៅនឹងពិភពលោក ចំណែកឯច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ នឹងនាំភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យទៅទស្សនា និងស្វែងយល់ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសកម្ពុជា ចិន ព្រមទាំងប្រទេសទន្លេឡានឆាង-មេគង្គដទៃទៀតផងដែរ។

ចំណែកឯកឧត្តម XIA YUNHAI ( សៀ យូនហៃ ) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិន ក៏បានលើកឡើងដែរថា  ច្រករបៀងនេះ នឹងជួយលើកកម្ពស់នូវបទពិសោធន៍នៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក៏រួមជាវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន។

សូមបញ្ជាក់ថា ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឡើងនៅក្នុ​ង​តំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមានពិព័រណ៍រូបថតក្រោមប្រធានបទ “ជំនួ​​ប​​បេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” និងតំបន់ពិព័រណ៍បែប Static ជាដើម​។

ក្នុងនោះ ការតាំងពិព័រណ៍រូបថតដ៏ស្អាតប្រណីតចំនួន ១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត។

តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន ៣ គឺ “ប៉ាក់” “ចម្លាក់” និង “ពណ៌ចម្រុះ” ដែលដាក់តាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

IFC ប្តេជ្ញាចិត្តនឹងពិនិត្យលទ្ធភាព រកការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏ជោគជ័យមួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកការវិនិយោគសំខាន់ៗនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកដឹកជញ្ជូនរបស់ប្រទេស។ គំនិតផ្តួចផ្តើមនេះត្រូវបានគូសបញ្ជាក់ក្នុងជំនួបនាពេលថ្មីៗនេះរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Riccardo Puliti អនុប្រធាន IFC និងជាឥស្សរជនសំខាន់នៅក្នុងធនាគារពិភពលោកប្រចាំតំបន់អាស៊ី។ ប្រតិបត្តិការប៉ាស៊ីហ្វិក។ លោក Puliti បានសម្តែងការសាទរចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ ដោយបានកត់សម្គាល់ថា IFC បានកសាងភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសកម្ពុជា ហើយមានបំណងចង់ពង្រឹងការចូលរួមរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងអំពីទិដ្ឋភាពគោលនយោបាយ និងវិស័យអាទិភាពរបស់កម្ពុជា ដែលអាចត្រួសត្រាយផ្លូវសម្រាប់ឱកាសវិនិយោគប្រកបដោយភាពច្នៃប្រឌិត។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីបរិយាកាសស្វាគមន៍របស់កម្ពុជាសម្រាប់អ្នកវិនិយោគបរទេស។ ឯកឧត្តម​ធានា​ថា គ្រប់​វិស័យ​បើក​ចំហ​សម្រាប់​ការ​វិនិយោគ ដែល​អនុញ្ញាត​ឱ្យ​មាន​ភាព​ជា​ម្ចាស់​អាជីវកម្ម ១០០% ដោយ​គ្មាន​ការ​រើសអើង។ ឯកឧត្តមបានលើកឡើងពីច្បាប់វិនិយោគកម្ពុជា ដែលសង្កត់ធ្ងន់លើវិស័យអាទិភាព រួមមាន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក យានយន្ត កសិកម្ម កសិកែច្នៃ ឧស្សាហកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍។ ចំណុចសំខាន់នៃការពិភាក្សាគឺផែនការមេដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ពុជា គ្របដណ្តប់ឆ្នាំ២០២៣ ដល់ឆ្នាំ ២០៣៣។ ផែនការដ៏មានមហិច្ឆិតានេះ មាន […]

បារាំងជួយកម្ពុជា ១៩២លានដុល្លារ ស្តារអាងស្ទឹងស្វាយចេក និងសង់រោងចក្រទឹកស្អាតបាក់ខែង

រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប ១៩២.២លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការស្តារអាងស្តុកទឹកស្ទឹងស្វាយចេក និងដំណាក់កាលទី៣ នៃរោងចក្រប្រព្រឹត្តិកម្មទឹកបាក់ខែង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ គម្រោងសំខាន់ៗដែលទទួលបានមូលនិធិនេះរួមមាន: ១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញនូវអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទានចំនួន ៩១លានអឺរ៉ូ (ប្រមាណ ៩៥.៦លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណងអ ទី១.ស្តារឡើងវិញនូវស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី, ទី២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប, […]

ជប៉ុនប្រកាសជួយកម្ពុជា ៩០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជួសជុលប្រាសាទបាយ័ន

រាជរដ្ឋាភិបាលជប៉ុនប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Kawase Taro នាយកគម្រោងនៃកិច្ចសហប្រតិបត្តិការពហុវប្បធម៌ នៃក្រសួងការបរទេសជប៉ុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិ​សាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថាក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម ដល់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន។ បើតាមលោក Kawase Taro ជំនួយថវិកា៩០ម៉ឺនដុល្លារអាមេរិកនៅពេលនេះ គឺដើម្បីអនុវត្តន៍គម្រោងស្ដារ និងអភិរក្សប្រាសាទបាយ័ន រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គួរបញ្ជាក់ថា ថវិកានេះ នឹងផ្តល់ដល់គម្រោង JASA ដែលបានអនុវត្តការងារនៅតំបន់រមណីយដ្ឋានអង្គរពីឆ្នាំ ១៩៩៤ មកទល់ពេលនេះ។ គម្រោងនេះបានជួសជុលបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត និងគម្រោងធំនៅការដ្ឋានជួសជុលប្រាសាទបាយ័ន។​ - Video Advertisement -

ចិនហុងកុង និងម៉ាកាវ បង្ហាញចេតនាចង់វិនិយោគតម្លើងទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា

គណៈប្រតិភូវិនិយោគិនមកពីទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ប្រទេសចិន  បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនៅកម្ពុជានាឆាប់ៗពេលខាងមុខនេះ។ បំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងអ្នកធុរកិច្ចចិន ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម Wang Jiawei បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះផងដែរ។ លោក ក៏បានថ្លែងអរគុណ CDC ដែលបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលនេះជាការផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនឱ្យមានភាពជឿជាក់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា គម្រោងតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី គឺជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន ព្រោះស្របតាមអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ខណៈលោកបានជំរុញ ឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ គួរបញ្ជាក់ដែរថា […]

ក្រុមហ៊ុនកូរ៉េ​ចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ចង់មកវិនិយោគលើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់ពីវិស័យទាំងនេះរួចរាល់ហើយ។ ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​។ លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ មានបំណងមកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញ​យានយន្ត​ បច្ចេកទេស​ បច្ចេកវិទ្យា​, សេវាថែទាំសុខភាពនិងកែសម្ផស្ស,​ ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ គួររំលឹកថា ត្រឹមរយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន […]

ក្រុមហ៊ុនល្បីៗចំនួន១៦មកពីអាមេរិក បង្ហាញចេតនាចង់វិនិយោគលើវិស័យសំខាន់ៗ៣ នៅកម្ពុជា

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ថ្មីៗនេះមានគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគមកពីសហរដ្ឋអាមេរិកចំនួន១៦ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូបានសម្តែងនូវការសាទរចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីតភ្ជាប់ទំនាក់ទំនង ជំរុញភាពជាដៃគូ និងស្វែងយល់ពីគោលនយោបាយលើកទឹកចិត្តនានាសម្រាប់អ្នកវិនិយោគរបស់កម្ពុជា។ លោក គឹម ឆាហួត តំណាងឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជា​សក្ខីភាព​មួយបង្ហាញ​ពី​ភាព​ទាក់ទាញ​និង​សក្ដានុពល​របស់​កម្ពុជា​ដែល​កំពុង​រីកចម្រើន ​និងជា​ទិសដៅ​វិនិយោគ​ដ៏សំខាន់​ក្នុង​តំបន់។ ការស្វះស្វែងរបស់ក្រុមហ៊ុនទាំង១៦ក្នុងការរុករកទីផ្សារកម្ពុជានេះ បានឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៃចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីបេសកកម្មទាក់ទាញការវិនិយោគប្រកបដោយជោគជ័យដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការផ្តោតសំខាន់លើបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ នេះគឺស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅពេលដែលកិច្ចពិភាក្សានេះដំណើរការទៅមុខ គេរំពឹងថាកិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគជាក់ស្តែងដែលជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងរួមចំណែកដល់ការរីកចំរើនជារួមរបស់ប្រទេសជាតិក្នុងវិស័យផ្សេងៗបានថែមទៀតផង។ - Video Advertisement -