សមាគមអ្នកសាងសង់កម្ពុជារៀបចំបោះឆ្នោតសមាជិកគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៥

សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំបោះឆ្នោតជ្រើសរើស និងគាំទ្រគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជាអាណត្តិទី៥ (២០២២-២០២៥) នៅសាលសាលាក្រុងកោះពេជ្រ។

ការបោះឆ្នោតរើសគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៤ នេះ សមាគមបានជ្រើសរើសសមាជិកថ្មី ជំនួសឱ្យសមាជិកចាស់ដែលផុតអាណត្តិ និងគាំទ្រដល់ការបន្ថែមសមាសភាពគណៈកម្មការប្រតិបត្តិ ពី ១១រូប មក ១២រូប។ ក្នុងសមាសភាពគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់អាណត្តិទី៥ (២០២២-២០២៣) រួមមាន៖

១. ក្រុមហ៊ុនអូស៊ីអាយស៊ី មានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម
២. ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារីង មានលោកឧកញ៉ា  ហាន ឃាង ជាអនុប្រធានទី១
៣. ក្រុមហ៊ុន លី ឈួង សំណង់ មានលោកឧកញ៉ា លី ឈួង ជាអនុប្រធានទី២
៤. ក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប មានអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអគ្គលេខាធិការ
៥. ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានលោកឧកញ៉ា លាង ម៉េង ជាអគ្គលេខាធិការរងទី១
៦. ក្រុមហ៊ុន ឃុន សៀ ឌីវើលុបមេនគ្រុប មានលោកឧកញ៉ា ឃុន សៀ ជាអគ្គលេខាធិការរងទី២
៧. ក្រុមហ៊ុន មេហ្គា ខេមបូឌា ខនស្រ្តាក់សិន មានលោកឧកញ៉ា ឆាលស៍ វ៉ាន់ ជាអគ្គហិរញ្ញិក
៨. ក្រុមហ៊ុន បូរីសែនសុខ មានលោកឧកញ៉ា ជឹម ឃាង ជាសមាជិក
៩. ក្រុមហ៊ុន ព្រីនស៍  គ្រុប មានលោកឧកញ៉ា ហ្គុយ ឆាយ ជាសមាជិក
១០. ក្រុមហ៊ុន វើលប្រ៊ីដ មានអ្នកឧកញ៉ា សៀ រិទ្ធី ជាសមាជិក
១១. ក្រុមហ៊ុន ខាសថ៍ លេបប័ររេថឹរី ខែមបូឌា ឯ.ក មានលោក អ៊ឹង គីនឆយ ជាសមាជិក
១២. ក្រុមហ៊ុន តាំង ចេងអ័ង មានលោក តាំង ចេងអ័ង  ជាសមាជិកគណៈកម្មការប្រតិបត្តិថ្មី

នៅក្នុងពិធីបោះឆ្នោតសម្រាប់អាណត្តិទី ៥ នេះ លោកឧកញ៉ា ឆាលស៍ វ៉ាន ក៏បានរាយការណ៍ជូនអំពីសមិទ្ធផលដែលសមាគមអ្នកសាងសង់កម្ពុជាបានសម្រេចកន្លងមក ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ ក្នុងការផ្តួចផ្តើម និងផ្តល់ធាតុចូលលើការរៀបចំច្បាប់នានាដែលពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យ ក្នុងគោលបំណងធានាបាននូវគុណភាព និងផាសុកខភាពក្នុងវិស័យសំណង់ និងអត្ថប្រយោជន៍នានាជូនដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ជាពិសេស សមាគមអ្នកសាងសង់កម្ពុជា ការក៏បានបង្កើតកម្មវិធីផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគិនថ្មីៗចូលមកកម្ពុជាផងដែរ តាមរយៈការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់ប្រចាំឆ្នាំ និងការរៀបចំពិធីធុរកិច្ចផ្សេងៗ។

សូមចុចទីនេះ សម្រាប់កម្រងរូបថត

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]