សមាគមអ្នកសាងសង់កម្ពុជាប្រមូលផ្តុំថ្នាក់ដឹកនាំនិងសមាជិកដើម្បីបង្កើនកិច្ចទំនាក់ទំនងនិងការផ្លាស់ប្តូរព័ត៌មានសម្រាប់កិច្ចសហប្រតិបត្តិការ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកម្មពិធីប្រជុំជួបជុំសមាជិក ដឹកនាំដោយសមាជិកគណៈកម្មាធិការប្រតិបត្តិ បីរូបដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា រួមមាន ឧកញ៉ាបណ្ឌិត លី រិទ្ធ ប្រធានក្រុមហ៊ុន Xwater Technology Co.,Ltd, ឧកញ៉ា គុយលាងគី ប្រធានក្រុមហ៊ុន Kuyleangky Construction Trading Group Co,.Ltd, លោកបណ្ឌិត ស្វាយ អង្គារ៉ា នាយកបច្ចេកទេសក្រុមហ៊ុន LBL International....

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ឬ EuroCham រួមជាមួយសមាគមអ្នកសាងសង់កម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាផ្លូវការ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ គឺជាជំហានដ៍សំខាន់ក្នុងការរឹតបន្តឹងទំនុកចិត្តរបស់អ្នកវិនិយោគ តាមរយៈការជំរុញ និងការកំណត់បទដ្ឋានស្តង់ដារវិជ្ជាជីវៈឱ្យកាន់តែខ្ពស់នៅក្នុងឧស្សាហកម្មសំណង់ទូទាំងប្រទេស។ ...

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ

  សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យសំណង់កម្ពុជា ដោយបានរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យជាមួយសមាគមអ្នកសាងសង់អន្តរជាតិចិន (CHINCA) កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ មិនត្រឹមតែបង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផ្លូវសម្រាប់កិច្ចសហការដ៏មានសក្តានុពលក្នុងមុខជំនួញសំណង់ និងការអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ។...

អាន​បន្ថែម

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ពុជា​ជាមួយតំណាងមកពីសមាគមអ្នកសិក្សាគម្រោងវិស្វកម្ម និង​រចនា​​ឧស្សាហកម្មនៃខេត្តហឺណាន់ ប្រទេសចិន កាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ2024 នៅអគារការិយាល័យកណ្តាលកាណាឌីយ៉ា ទីក្រុងភ្នំពេញ។ ក្នុងកិច្ចជំនួបនេះបានកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងសមាគមទាំងពីរ និង​ជំរុញឱកាស​វិនិយោគ​ក្នុង​វិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា និងវិស័...

អាន​បន្ថែម

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍សំខាន់មួយថ្នាក់ជាតិដែលបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យសំណង់កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះសន្យាថានឹងជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្មកម្ពុជា។ រៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃនឹងបង្ហាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរ...

អាន​បន្ថែម

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា! សមាគមអ្នកសាងសង់កម្ពុជា (CCA) មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីពិព័រណ៍សំណង់កម្ពុជានាពេលខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ការតាំងពិព័រណ៍នេះគឺជាពេលវេលាមួយដ៏សំខាន់បំផុតនៃវិស័យសំណង់ដែលកំពុងរីកលូតលាស់។ ក្នុងរយៈពេលបីថ្ងៃប្រកបដោយថាមវន្ត ពិព័រណ៍នេះនឹងបង្ហាញពី...

អាន​បន្ថែម

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធំមួយត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាក្នុងឋាជាភ្ញៀវកិត្តិយស និងដៃគូអន្តរជាតិ បានរៀបចំដំណើរទេសចរណ៍ធុរកិច្ចដ៏ពិសេសមួយ ដើម្បីចូលរួមក្នុងពិព័រណ៍ Foshan Building Materials and Sanitary Ware RCEP & Central Asia Fair and Conference នៅទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០...

អាន​បន្ថែម

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់ប្រមូលផ្តុំមេដឹកនាំ និងជាឱកាសបង្ហាញពីទស្សនៈវិស័យ សំណង់នៅទូទាំងអាស៊ីអាគ្នេយ៍។ ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធអ្នកសាងសង់អាស៊ានក្នុងការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរ...

អាន​បន្ថែម

សមាជិក CCA អញ្ជើញចូលរួមក្នុងសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីចិន-អាស៊ាន

ឆ្នាំ 2024 ប្រទេសចិន ខេត្តចុងជីងបានរៀបចំសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីអាស៊ានស្តីពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការថ្មីៗក្នុងទីក្រុងហ្វូលីង ខេត្តចុងជីង ។ សន្និសីទនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍បៃតង តាមរយៈការអញ្ជើញអ្នកវិនិយោគមកពីប្រទេសនានាដើម្បីចាប់យកឱកាស ធ្វើអាជីវកម្ម និងវិនិយោគក្នុងតំបន់ និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។ សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងនាមជាសមាជិ...

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់

ច្បាប់ស្តីពីសំណង់ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​ធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានអនុម័ត និង​ចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយ...

អាន​បន្ថែម