សមាគមអ្នកសាងសង់កម្ពុជាប្រមូលផ្តុំថ្នាក់ដឹកនាំនិងសមាជិកដើម្បីបង្កើនកិច្ចទំនាក់ទំនងនិងការផ្លាស់ប្តូរព័ត៌មានសម្រាប់កិច្ចសហប្រតិបត្តិការ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកម្មពិធីប្រជុំជួបជុំសមាជិក ដឹកនាំដោយសមាជិកគណៈកម្មាធិការប្រតិបត្តិ បីរូបដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា រួមមាន ឧកញ៉ាបណ្ឌិត លី រិទ្ធ ប្រធានក្រុមហ៊ុន Xwater Technology Co.,Ltd, ឧកញ៉ា គុយលាងគី ប្រធានក្រុមហ៊ុន Kuyleangky Construction Trading Group Co,.Ltd, លោកបណ្ឌិត ស្វាយ អង្គារ៉ា នាយកបច្ចេកទេសក្រុមហ៊ុន LBL International. កម្មវិធីនេះបានប្រព្រឹត្តិកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅវិមានកាណាឌីយ៉ាង។

គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្កើនទំនាក់ទំនងយ៉ាងជិតស្និតជាមួយសមាជិកថ្មីចាស់ បង្ហាញពីសាវតា និងសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ ស្វែងយល់ និងលទ្ធភាពនៃឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ផ្សារភ្ជាប់សេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុននីមួយៗដែលជាស្ពានផ្សារភ្ជាប់ទំនាក់ទនង និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសំណង់ វិស្វករ ស្ថាបត្យករ អ្នកវិនិយោគ និងអ្នកផ្គត់ផ្គង់សម្ភារសំណង់ទាំងក្នុង និងក្រៅប្រទេស។ ជាពិសេសចូលរួមលើកម្ពស់វិស័យសំណង់នៅកម្ពុជា ក្នុងគោលដៅអនុលោមទៅតាមបទដ្ឋានគុណភាព សុវត្ថិភាព និងស្តង់ដារបច្ចេកទេស។

អ្វីដែលសំខាន់ ការចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា នឹងទទួលបានការការពារផលប្រយោជន៍ ការសម្របសម្រួល និងជួយសមាជិកក្នុងការស្វែងរកឱកាសធុរកិច្ច ការតភ្ជាប់ជាមួយម្ចាស់គម្រោង និងការដោះស្រាយបញ្ហានានាក្នុងវិស័យសំណង់នៅក្នុងន័យដោះស្រាយការលំបាកជារួមក្នុងវិស័យសំណង់។ លើសពីនេះ សមាជិកនឹងទទួលបានការផ្សព្វផ្សាយព័ត៌មាន ចែករំលែកព័ត៌មានអំពីគម្រោងសាងសង់ថ្មីៗ និន្នាការទីផ្សារ និងបច្ចេកវិទ្យាសំណង់ទំនើបៗ តាមរយៈសកម្មភាពនានាដូចជា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា និងវេទិកាផ្សេងៗ ដូចជាវេទិកាច្បាប់ និងបច្ចេកវិទ្យាដែលទាក់ទងនឹងវិស័យសំណង់ជាដើម។

ចំណុចពិសេស សមាគមអ្នកសាងសង់កម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនជាមួយរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាតិ។

ជាសរុប សមាគមដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យវិស័យសំណង់កម្ពុជាមានការរីកចម្រើនប្រកប​ដោយ​និរន្តរភាព និងភាពប្រកួតប្រជែង។ កិច្ចប្រជុំបានបញ្ចប់ប្រកបទៅដោយជោគជ័យ ជាមួយនឹងកម្មវិធីចែកជូននូវវិញ្ញាបនបត្រសមាជិកថ្មីៗដែលបានចុះឈ្មោះចូលរួមជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប […]

សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ

  សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន […]

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ […]

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ស […]

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធ […]