បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ៤៤តំបន់ អាចស្រូបទាញការងារជិត ២០ម៉ឺនកន្លែង

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤តំបន់  ដែលកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង ហើយបានចូលរួមជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ថ្លែងក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី២ ខែកក្កដា ជាមួយគណៈប្រតិភូក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. ដែលដឹកនាំដោយលោក ស៊ី ជានឆឹង។

នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺធ្វើឡើងដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគរវាងប្រទេសទាំងពីរ ខណៈឯកឧត្តម បានប្រាប់ទៅប្រតិភូចិនថា ដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាពនយោយបាយ បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ៤៤តំបន់ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ១៨៧.០០០ កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មខុស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនផងដែរ។

លោក ស៊ី ជានឆឹង ប្រធានគណៈប្រតិភូ បានប្រាប់ថា ក្រុមហ៊ុនលោក មានជំនាញផលិតផលិតផល cosmetic ដោយនាំចូលវត្ថុធាតុដើមពី ប្រទេសម៉ាឡេស៊ី។ ផលិតផលរបស់ក្រុមហ៊ុន កំពុងមានវត្តមាននៅទីផ្សារកម្ពុជាបណ្តើរៗហើយ។

លោកបន្តទៀតថា ដោយសារ កម្ពុជា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន កម្ពុជាជាប្រទេស ដែលក្រុមហ៊ុនគួរពិចារណាបណ្តាក់ទុនវិនិយោគមុនគេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. គឺមានទីតាំងស្ថិតនៅតំបន់បច្ចេកវិទ្យាជាតិនៃទីក្រុងស៊ូចូវ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិយោគលើផ្សារទំនើប Greenleaf Supermarkets ប្រមាណ ៣.៦០០កន្លែងនៅទូទាំងពិភពលោក។ យ៉ាងណាមិញ តាមរយៈជំនួបខាងលើ CDC ក៏បានជំរុញឱ្យក្រុមហ៊ុននេះ គិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោកផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា (ក្រោមជំនួយវៀតណាម $២៥លាន) សង់បាន ៥៧%

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម សម្រេចការសាងសង់បាន ៥៧% ហើយ។ នេះបើតាមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចគ្រប់គ្រងគម្រោងនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមហ៊ុនអន្តរជាតិ TCV ដែលទទួលសិទ្ធិសាងសង់បានគូសបញ្ជាក់ថា សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែដោយសារបញ្ហាកូវីដ​-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ ក្រោយបើកការដ្ឋានកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្នើសុំពន្យាពេលសាងសង់ ពីខែសីហា ទៅដល់ខែតុលា ឆ្នាំ២០២៤ នេះវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា សម្រាប់សាងសង់អគាររដ្ឋបាលថ្មីមានកម្ពស់ ១២ជាន់។ បើតាមសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។ - Video Advertisement -

ក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក កាំង ឡេង បានថ្លែងអរគុណដល់ CDC ដែលបានផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ ខណៈលោកក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី  បានស្វាគមន៍គណៈប្រតិភូដែលមកស្វែងយល់ពីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយលោកក៏សាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនថា នឹងរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ តាមរយៈជំនួបនោះដែរ […]

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមបោះទុន $២០០លាន សង់រោងចក្រនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន​ផលិត​រថយន្ត EV VinFast របស់​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​រោងចក្រ​តម្លៃ ២០០​លាន​ដុល្លារ ​នៅ Subang ក្នុង​ខេត្ត West Java ក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រមួយនេះ នឹងមានសមត្ថភាពផលិតរថយន្តជាអតិបរមា ៥០.០០០គ្រឿង ក្នុងមួយឆ្នាំ នឹងមានហាងលក់តួ ខ្សែដំឡើងទូទៅ ហាងលាបពណ៌ តំបន់សាកល្បង ពិសេសនឹងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ globalconstructionreview នៅថ្ងៃទី១៧ កក្កដា ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន VinFast បានដាក់លក់រថយន្តប្រភេទ SUV ពីរម៉ូដែលរួចហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានបើកបណ្តាញចែកចាយរថយន្ត ដើម្បីបង្កើតជម្រើសតម្លៃដែលអាចបត់បែនបានក្នុងទីផ្សារ ដោយមានការណែនាំបន្ថែមលើកម្មវិធីជាវថ្ម។ លោក H Moeldoko ប្រធានគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា “រដ្ឋាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងនូវការវិនិយោគបរទេសដែលចូលមកក្នុងប្រទេសរបស់យើង ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះតែម្តង”។ “យើងជឿជាក់ថាវត្តមានរបស់ VinFast នឹងនាំមកនូវការច្នៃប្រតិដ្ឋបច្ចេកវិទ្យា និងការផ្ទេរចំណេះដឹងដែលត្រូវការជាចាំបាច់ដើម្បីបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តជាតិ។” លោកបន្ត។ គួររំលឹកថា រោងចក្រ Subang ខាងលើនេះ គ្រោងនឹងបើកដំណើរការនៅត្រីមាសទី៤ នៃឆ្នាំ២០២៥។ - […]

Hyundai បើក​រោងចក្រ​ផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ

ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤។ រោងចក្រថ្មីនេះ នឹងដំណើរការផលិតថាមពលដែលមានកម្រិតសមត្ថភាព ១០ GWh ក្នុងមួយឆ្នាំ ដែលទំហំនេះ គឺគ្រប់គ្រាន់ល្មមផ្តល់ថាមពលដល់រថយន្តអគ្គិសនីបានជាង ១៥០.០០០ គ្រឿង។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Hyundai ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាប់​ផ្តើម​ផលិត​រថយន្តម៉ាក Kona Electric ស៊េរី​ថ្មី​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេសឥណ្ឌូនេស៊ីផងដែរ។ រថយន្ត Kona ថ្មី នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលដំណើរការដោយអាគុយថ្មីដែលផលិតពីរោងចក្រនេះផ្ទាល់តែម្តង។ “រោងចក្រនេះ នឹងជួយឱ្យឥណ្ឌូនេស៊ីមានគ្រឹះឈរជើងយ៉ាងរឹងមាំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរថយន្តអគ្គិសនីរបស់ទីផ្សារសកល ស្របជាមួយគ្នានោះ វានឹងជួយបង្កើនដំណើរការឧស្សាហកម្មក្នុងស្រុក។” ប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។ លោកប្រធានាធិបតីបន្តថា […]

រយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងថ្មីបានជាង $៣ពាន់លាន ខណៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង៧៧គម្រោង ក្នុងនោះទុនវិនិយោគមានការកើនឡើងដល់ទៅជាង ២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤។ តាមរបាយការណ៍ខាងលើបានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ៤៣គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៤០គម្រោង។ (របាយការណ៍លម្អិត) ក្នុងចំណោមគម្រោងវិនិយោគទាំង ១៩០គម្រោងនេះ ឃើញថាវិស័យទេសចរណ៍បានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥៦.៥៩ភាគរយ, តាមពីក្រោយដោយហេដ្ឋារចនាសម្ព័ន និងផ្សេងៗស្រូបបាន ២៣,១១ភាគរយ, រីឯវិស័យឧស្សាហកម្មមាន ១៨,០៧ភាគរយ, ខណៈកសិកម្ម និងកសិ-ឧស្សាហកម្ម ស្រូបបានត្រឹមតែ ២,២១ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ឃើញថាមានគម្រោងវិនិយោគមួយចំនួនមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ ទី១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយប្រាំចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨៦០ កន្លែង។ ទី២_គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក […]

វិនិយោគគិនចិន ៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ​

អ្នកវិនិយោគិនប្រមាណជា ៥០នាក់ ដែលមកពីខេត្តជឺជាង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការបោះទុនវិនិយោគ លើវិស័យអាទិភាពចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បើតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន freshnews ថា អ្នកវិនិយោគចិនប្រមាណ៥០នាក់នេះ បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់បន្ថែមពីឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្តោតលើវិស័យសក្តានុពលចំនួន៥ រួមមាន៖ វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យរ៉ែ និងថាមពល និងវិស័យឧស្សាហកម្មជាដើម។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ជឹម ឃាង បានថ្លែងតំណាងឱ្យអ្នកវិនិយោគចិន ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ គឺដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ជាពិសេសភូមិសាស្ត្រអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរឹងមាំ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការនាំយកកសិផលទៅកាន់កំពង់ផែ និងគោលដៅផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ពួកគេក៏បានស្នើសុំជំនួយពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការធានាឱ្យមានកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីសម្រួលដល់ដំណើរការនេះ។ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករ និយោជិតជាង […]