រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ
គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ទទួលបានការលើកទឹកចិត្តពិសេស ដើម្បីជំរុញកំណើនឧស្សាហកម្ម និងបង្កើតការងារក្នុងស្រុករាប់ពាន់កន្លែង គម្រោងវិនិយោគក្នុងភូមិភាគឦសាន ចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារ ត្រូវបានរដ្ឋាភិបាល បានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេសដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងតំបន់នេះ។ នេះបើយោងតាមរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគខាងលើ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋបានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤.១៦០ កន្លែង ។ ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ ១០ នៅខេត្តស្ទឹងត្រែង ២ […]
រដ្ឋសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ
រាជរដ្ឋាភិបាលសម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧ម៉ឺន និង ២១ម៉ឺនដុល្លារអាម៉េរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្សាយចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ការសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ គឺអនុលោមតាមចំណាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ សំដៅដើម្បីបន្តជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្តទៀត។ ក្រសួងបន្តថា ការពន្យារការលើកលែងនិង ការអនុគ្រោះពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖ ក- បន្តពន្យារ សម្រាប់ អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី […]
រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគតម្លៃ ២០៨លានដុល្លារ ក្នុងខេត្តព្រះសីហនុ
ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់គម្រោងធំៗចំនួន ២៤ ដែលមានតម្លៃ ២០៨ លានដុល្លារ គឺជាជំពូកថ្មីមួយនៅក្នុងការផ្លាស់ប្តូររបស់ខេត្តទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង។ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦។ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៨ គម្រោងថ្មី ចំនួន ១៥ និង គម្រោងពង្រីក ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣.១២០ កន្លែង។ គម្រោងទាំង ២៤ នេះ […]
រដ្ឋសម្រេចពន្យារពេលអនុវត្តយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យដល់ឆ្នាំ២០២៧
រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចពន្យារកាលបរិច្ឆេទនៃដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២ ខែមករា បានលើកឡើងថា អនុលោមតាមចំណារឯកភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ ១២៧៩២ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល ១ ឆ្នាំទៀត។ សេចក្តីជូនដំណឹងដដែល ក៏បានបញ្ជាក់ទៀតថា៖ «ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។ សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងទៀតថា ដោយឡែកពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕ (អានបន្ថែម) - Video Advertisement -
កម្ពុជាបោះជំហានកាន់តែខ្លាំងក្នុងអន្តរកាលឌីជីថល៖ ក្រសួងសេដ្ឋកិច្ចដាក់ចេញផែនការយុទ្ធសាស្ត្រពង្រឹងសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងមួយដែលបានរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំការពិភាក្សាលើវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ កិច្ចប្រជុំនេះបានក្លាយជាវេទិកាដ៏សំខាន់ក្នុងការវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានកន្លងមក និងការកំណត់គោលដៅថ្មីៗសម្រាប់ឆ្នាំ២០២៦ ដើម្បីពន្លឿនការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។ ក្នុងនាមជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឯកឧត្តម គង់ ម៉ារី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធក្នុងការធ្វើឱ្យសេវាអេឡិចត្រូនិកកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ថា ការទទួលស្គាល់ពីតួនាទីនៃសេវាឌីជីថលក្នុងការបង្កើនប្រសិទ្ធភាពធុរកិច្ចកំពុងមានការកើនឡើងយ៉ាងខ្លាំង ហើយគោលដៅចម្បងរបស់រដ្ឋាភិបាលគឺធានាថាគ្រប់អាជីវកម្មទាំងអស់មិនថាតូចឬធំនោះទេ នឹងអាចទទួលបានសេវាអេឡិចត្រូនិកដែលគួរឱ្យទុកចិត្តបាន។ លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការច្នៃប្រឌិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជានៅលើទីផ្សារ។ ក្រុមការងារអន្តរក្រសួងដែលរួមមានតំណាងមកពីក្រសួងស្ថាប័នផ្សេងៗ ត្រូវបានប្រគល់ភារកិច្ចឱ្យតាមដានការអនុវត្តគំនិតផ្តួចផ្តើមសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្រោមក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើទំនើបកម្មសេវាសាធារណៈ និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងលើកកម្ពស់សហគ្រិនភាពក្នុងស្រុក។ អ្នកជំនាញក្នុងឧស្សាហកម្ម និងភាគីពាក់ព័ន្ធបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ដោយលើកឡើងថាការសម្រួលសេវាអេឡិចត្រូនិកនឹងជួយកាត់បន្ថយរបាំងរដ្ឋបាលដែលសហគ្រិនធ្លាប់បានជួបប្រទះនាពេលកន្លងមក។ កិច្ចការងារដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងអនុវត្តរួមជាមួយដៃគូពាក់ព័ន្ធ បានឆ្លុះបញ្ចាំងពីនិន្នាការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាលត្រូវបានចាត់ទុកថាជាកត្តាចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ច និងភាពធន់។ ក្នុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ដំណើរផ្លាស់ប្តូរដ៏សំខាន់នេះ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយដែលគាំទ្រដល់ការអនុវត្តធុរកិច្ចប្រកបដោយចីរភាព។ ព័ត៌មានលម្អិតបន្ថែម និងបច្ចុប្បន្នភាពស្តីពីផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ត្រូវបានរំពឹងថានឹងត្រូវផ្សព្វផ្សាយនៅដើមឆ្នាំ២០២៦ ដែលជានិមិត្តរូបនៃកិច្ចសហការបន្តបន្ទាប់រវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កំណើន […]
រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ
រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម្រាប់គម្រោង ចំនួន ៤១២ ក្រោមទុនវិនិយោគប្រមាណ $៧,៩ប៊ីលានដុល្លារ ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុប និ វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ កាលទី២៥ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តដល់ខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ៤១២ គម្រោង ជាមួយទុនវិនិយោគប្រមាណ $៧,៩៧១ប៊ីលានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ ៥២.០០០ កន្លែង។ លោកបន្តទៀតថា ក្នុងឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន ១៩៩ គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, […]


English

