បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ១៩មូលដ្ឋាន មាន​ទុនជាង $៣៤០លាន

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន ១៩មូលដ្ឋាន នៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគជាង ៣៤២លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

នៅក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០២៤។

នាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងទៀតថា ចំពោះរោងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យម មានចំនួន ១៩.៥៧០ មូលដ្ឋាននៅ​ទូទាំង​ប្រទេស ដែលមានទុនសរុបជាង ១១១លានដុល្លារ។

ជាងនេះទៅទៀត បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤  កម្ពុជា​បាន​នាំចេញ​អង្ករ​បានចំនួនសរុប ៤១២.០២៣តោន​ គិតជាទឹកប្រាក់ជាង ៣០៥​លានដុល្លារ​ ទៅកាន់​ទីផ្សារគោលដៅចំនួន​ ៦៥ប្រទេស ទាំងនៅក្នុងតំបន់ និងលើសកល​លោក។

តំបន់អឺរ៉ុបជាទីផ្សារធំជាងគេនៃទីផ្សារអង្កររបស់កម្ពុជា ដែលបាននាំចូលប្រមាណ ២០៨.០២៣តោន មានតម្លៃប្រមាណ ១៦១លានុល្លារ។ ការនាំចេញអង្ករទៅទីផ្សារប្រទេសចិន មានបរិមាណ ៧៧.៧៩២តោន មានតម្លៃ ៤៨លានដុល្លារ និងនាំចេញទៅកាន់ប្រទេសអាស៊ាន មានបរិមាណ ៨៣.០៨៥តោន មានតម្លៃ ៥៦លានដុល្លារ។​

ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបាននាំចេញស្រូវប្រមាន ៣.៣លានតោន ទៅកាន់ប្រទេសជិតខាង មានទឹកប្រាក់សរុប ៩១៨លានដុល្លារ។​

គួររំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា

ក្រុមហ៊ុនមកខេត្ត Yunnan របស់ប្រទេសចិន មានបំណងចង់បោះទុនវិនិយោគលើការដាំដុះ និងផ្គត់ផ្គង់ដំណាំផ្កានៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីស្វែងយល់ពីវិស័យនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Li Song ជាអភិបាលស្រុក Jinning នៃខេត្ត Yunnan ប្រទេសចិន ព្រមទាំងមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុនផ្សេងៗចូលរួមផងដែរ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគរបស់ចិនបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។ គួរបញ្ជាក់ថា ស្រុក Jinning ខេត្ត Yunnan គឺជាខេត្តដ៏ធំមួយនៅប្រទេសចិន ដែលផ្តោតលើវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះផ្កា និងនាំចេញផ្កាទៅបណ្ដាប្រទេសផ្សេងៗ។ គួរបញ្ជាក់ថា បើនិយាយពីស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ពោលគិតចាប់ពីខែមករា ដល់ខែតុលា ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើ […]

សម្តេចធិបតីប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំបង្កើតសួនឧស្សាហកម្មស្វាយចន្ទី

នៅក្នុងគោលបំណងជំរុញការងារក្នុងស្រុក និងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានសម្រេចផ្តល់គោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ ដោយការ​សម្រេច​ចិត្ត​នេះ​បាន​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស គឺ​ត្រឹម​តែ​មួយ​ថ្ងៃ​បន្ទាប់ពីការស្នើសុំប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីការខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធររដ្ឋ និងវិស័យឯកជន ដោយសម្តេច​បាន​កត់​សម្គាល់​ថា ខណៈ​ដែល​រដ្ឋាភិបាល​នឹង​ផ្តល់​ដី​សម្រាប់បង្កើត​សួន​ឧស្សាហកម្ម រីឯវិស័យ​ឯកជនជាអ្នក​បោះទុន​វិនិយោគ។ សម្តេចបន្តមានប្រសាសន៍ថា “សួនឧស្សាហកម្មស្វាយចន្ទីនេះ មិនត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបម្រើជាតំបន់កសិ-ឧស្សាហកម្ម ដែលអាចធ្វើបដិវត្តន៍ទិដ្ឋភាពសេដ្ឋកិច្ចខេត្តកំពង់ធំផងដែរ។ សម្តេចក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងតំបន់ដោយប្រុងប្រយ័ត្នដើម្បីធានាថាវាផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងកាត់បន្ថយសម្ពាធសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អ្នកវិនិយោគ​បរទេស ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​។ សម្តេចបន្ថែម​ថា​៖ «​យើង​ត្រូវ​តែ​ប្រើ​ប្រាស់​ធនធាន​របស់​យើង ហើយ​ដាក់​ប្រទេស​របស់​យើង​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ។ ការ​បង្កើត​សួន​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការងារ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​ទំព័រ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​សម្រាប់​ខេត្ត។ - Video Advertisement -

ក្រុមហ៊ុនជប៉ុនចំនួន២៦ បង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួ​ន​​​ដូចជា​ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគម បានឱ្យដឹងថា សមាគមបានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្តសាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម បានបន្តថា សមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច​ និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈជំនួបនេះដែរ ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ដែរថា មានក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន​ដូចជា​​ វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ […]

១០ខែ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៤ម៉ឺនតោន, នាំទៅវៀតណាមអស់ជាង ៧៩ម៉ឺនតោន បង្កើតចំណូលបាន$១,១១ពាន់លាន

ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៤ម៉ឺនតោន ដែលនេះជាការកើនឡើងគួរឱ្យកត់សម្គាល់ ២៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​។ លោកប្រធានបានគូសបញ្ជាក់ថា វៀតណាមបានក្លាយជាទីផ្សារដ៏ធំសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា ខណៈក្នុងរយៈពេល១០ខែនេះ មានគ្រាប់ស្វាយចន្ទីជាង ៧៩ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដែលបង្កើតបានជាប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១,១១ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣១ភាគរយ ធៀបនឹងឆ្នាំមុន ។ លើសពីនេះ ចំពោះតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីក៏បានកើនឡើង ៩ភាគរយផងដែរ បើធៀបនឹងឆ្នាំ២០២៣។ បច្ចុប្បន្ន សមាគមស្វាយចន្ទីកម្ពុជាក៏កំពុងតែស្វែងរកទីផ្សារថ្មីផងដែរ ដោយបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន ជប៉ុន និងអឺរ៉ុប ទោះបីជាក្នុងបរិមាណតិចក៏ដោយ។ ការពង្រីកនេះបង្ហាញពីតម្រូវការកើនឡើងនៃគ្រាប់ស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ។ លើសពីនេះ លោក ស៊ីឡុត ក៏បានបញ្ជាក់បន្ថែមអំពីទស្សនវិស័យវិជ្ជមានសម្រាប់វិស័យគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយកត់សម្គាល់ឃើញថា មានការកើនឡើងនៃការចាប់អារម្មណ៍របស់ក្រុមហ៊ុនចិន និងកូរ៉េ ដែលកំពុងតែស្វែងរកការនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសម្រាប់ធ្វើការកែច្នៃ។ គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកថាជាផលិតផលកសិកម្មដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផ្ទៃដីជាង ៥៨ម៉ឺនហិកតា ដែលអំណោយផលដល់ការដាំដុះស្វាយចន្ទី ជាមួយនឹងទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។ សមត្ថភាពផលិតកម្មដ៏រឹងមាំនេះ បានចាត់ទុកប្រទេសកម្ពុជាជាតួអង្គសំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ ដោយសារប្រទេសនេះបន្តលើកកម្ពស់ការនាំចេញកសិផលរបស់ខ្លួន […]

សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអា​ន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ​។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វា​យ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែ​មទៀត។ ដោយ​ទទួល​ស្គាល់​ពីគំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត ហើយ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម។ […]

មហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត

មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ រចនាប្លង់ដោយក្រុមហ៊ុន AtkinsRealis មហាវិមាន Mukaab នេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងអភិវឌ្ឍន៍ New Murabba ដែលមានទំហំផ្ទៃដីសរុប ១៩គីឡូម៉ែត្រការ៉េ អគារ Mukaab នេះ នឹងត្រូវបានស្ថាបនាឡើងជាមួយនឹងវិមាត្ររាងជាគូប ដែលមានគែមប្រវែង ៤០០ម៉ែត្រ និងឈរជានិម្មិតរូបនៃចំណុចកណ្តាលនៃរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួច អគារនេះ មិនត្រឹមតែក្លាយជាសំណង់ធំជាងគេក្នុងទីក្រុង Riyadh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធំលើសរោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក ដែលនឹងដណ្តើមតំណែងជារចនាសម្ព័ន្ធសាងសង់ដ៏ធំនិងស្កឹមស្កៃបំផុតរបស់ពិភពលោកថែមទៀតផង។ ក្រៅពីកម្ពស់និងទំហំគ្មានពីរលើលោក លក្ខណៈពិសេសនៃអគារនេះ គឺរចនាប័ទ្មបែបស្ថាបត្យកម្មអារ៉ាប់ឥស្លាម។ ការរចនាផ្នែកខាងក្នុងដ៏ធំល្វឹងល្វើយរបស់អគារនេះ នឹងទុកចន្លោះសម្រាប់សង់ប៉មកណ្តាលរាងជារង្វង់ […]