រដ្ឋមានផែនការបើកឡើងវិញនូវ KTV និងកន្លែងកម្សាន្តពេលយប់នានាក្នុងពេលឆាប់ៗនេះ

សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យបើកឡើងវិញនូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង ២៨លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបើកកន្លែងកម្សាន្តនានាពេលនេះ គឺលឿនពេក ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ប្រសិនបើមិនបានអនុវត្តតាមវិធានសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន អត្រាឆ្លងគឺធ្លាក់ចុះ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ ស្ទើរគ្រប់វិស័យបាននេះ ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗគ្នា រួមទាំងការចាក់វ៉ាក់សាំងផងដែរនោះ ទើបពេលនេះប្រជាពលរដ្ឋយើងអាចបើកដំណើរប្រទេសឡើងវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ខែ កម្ពុជារកចំណូលបានជិត $៣៧លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ្តិ៍ និងជិះទូក

រយៈពេល១០ខែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣៦.៨២៤.៨៥២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៧៧៤.២០៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣៥.៩៨៧.៩៦១ដុល្លារ កើន២៩,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែតុលា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.៤៦៥.២៣១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៤.៣៥៣​នាក់ ដែលចំណូលនេះកើនឡើង ១៨,៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១០ខែនេះ បានចំនួន ២២៨.៦៧៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៦០៨.២១៦ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]

ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើ​កម្រិត​មុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង

ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]

ក្រុមហ៊ុនចំនួន ០២ កំពុងចុះសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ ខេត្តកំពត

ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប របស់អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផេកផ្លូវការតាមក្រុមហ៊ុន Sokimex Investment Group នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះលោកឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប បានជួបពិភាក្សាជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr អំពីការអភិវឌ្ឍប្រព័ន្ធកន្ត្រកខ្សែកាបនៅលើភ្នំបូកគោ ព្រមទាំងបានអញ្ជើញទៅពិនិត្យមើលទីតាំងផ្ទាល់ផងដែរ ដើម្បីសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចនៃការប្រតិបត្តិការគម្រោងកន្ត្រកខ្សែកាបនេះ។ បើតាមជំនួបខាងលើនេះ បានឱ្យដឹងថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេស​ច​រ​ណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីការ​ទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋា​ន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences កន្លងទៅ ក៏ធ្លាប់បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរ​កំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុង​ការ​សាងសង់​គម្រោងកន្ត្រកខ្សែកាបទី១ នៅខេត្តព្រះសីហនុ ដែលការសិក្សា នឹងត្រូវពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែល​នឹងត្រូវ​ដំឡើង ឱ្យស្របទៅតាមតម្រូវការ […]

រដ្ឋគ្រោងរៀបចំប្រព័ន្ធស្តុកទឹកនៅជ្រលងភ្នំចំនួន ៣ ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍

ក្រសួងធនធានទឹក និងឧតុនិយម គ្រោងរៀបចំប្រព័ន្ធស្តុកទឹកទុកឱ្យបានច្រើនជាអតិបរមានូវបរិមាណទឹកភ្លៀងជាប្រព័ន្ធដំណាក់បន្ត (Cascade Systems) នៅក្នុងតំបន់ជ្រលងភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ​ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីគម្រោងនេះ នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីវាយតម្លៃធ្វើការរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង បញ្ជា និងប្រើប្រាស់ទឹកប្រកបដោយស័ក្តិសិទ្ធិភាព ក្នុងរដូវវស្សា។ ឯកឧត្តមរដ្ឋលេខាធិការ បាន​ឱ្យដឹងទៀតថា គម្រោងនេះ នឹងរៀបចំជាយុទ្ធសាស្ត្រក្នុងការស្តុកទឹកជាប្រព័ន្ធដំណាក់បន្តឱ្យបានច្រើន កាត់បន្ថយធារទឹកស្ទឹងព្រែកត្នោតផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទឹកដែលបានស្ដុកទុកនឹងបញ្ចេញមកវិញនៅរដូវប្រាំង ដើម្បីជួយដោះស្រាយនូវបញ្ហាគ្រោះរាំងស្ងួត ព្រមទាំងជាប្រភពទឹកដ៏ល្អសម្រាប់បម្រើវិស័យគមនាគមន៍ផ្លូវទឹក អេកូទេសចរណ៍ កសិកម្ម និងសម្រាប់បម្រើឱ្យការចញ្ចឹមសត្វគ្រប់ប្រភេទ ហើយផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងឧស្សាហកម្ម។ - Video Advertisement -

​ថៃស្នើកម្ពុជា បង្កើតកម្មវិធី​ ​(៦​ប្រទេស​-គោលដៅ​១​) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងតំបន់អាស៊ាន

រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជូនទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី មកកម្ពុជា ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមទេសចរណ៍ “៦ប្រទេស គោលដៅតែ១” ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមជំនួបរវាង លោក Dusit Menapan និង Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ ដែលបានមកជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤។ ជំនួបខាងលើនេះបានផ្តោតសំខាន់ទៅលើ ការបង្កើតបទពិសោធន៍ថ្មីក្នុងការ ធ្វើដំណើរដ៏រីករាយក្នុងប្រទេសចំនួនប្រាំមួយក្នុងតំបន់អាស៊ាន។ គួរបញ្ជាក់ថា ប្រទេសទាំង៦ ដែលភាគីថៃបានបញ្ជូលទៅក្នុងគំនិត​ផ្ដួចផ្ដើម​ (៦ប្រទេស គោលដៅតែ១)​ នេះ រួមមាន៖ ​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និង​ថៃ។ យ៉ាងណាក៏ដោយ ភាគីថៃបានបង្ហាញពីបំណងចង់សាកល្បងកម្មវិធីនេះដំបូងជាមួយកម្ពុជា មុននឹងពង្រីកវាទៅប្រទេសចំនួនប្រាំផ្សេងទៀត។ លើសពីនេះ តំណាងថៃបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សេងៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដូចជាការដាក់ចេញនូវការលើកលែងទិដ្ឋាការទៅវិញទៅមក និងជម្រើសសម្រាប់អ្នកដំណើរក្នុងការទទួលបានទិដ្ឋាការពេលមកដល់ប្រទេសទាំងពីរ។ វិធានការទាំងនេះមានគោលបំណង ដើម្បីសម្រួលដំណើរការអន្តោប្រវេសន៍ និងអភិវឌ្ឍអត្តសញ្ញាណទេសចរណ៍ដ៏ស្អិតរមួត។នេះបើយោងតាមការចុះផ្សាយរបស់ pattayamail នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ឆ្លើយតបទៅនិងសំណើខាងលើ […]

ក្រសួងសហការជាមួយវិស័យឯកជនរៀបចំផែទេសចរណ៍រួម សម្រាប់បម្រើដល់ការដឹកជញ្ជូនដ៏សម្បូរបែបនៅព្រះសីហនុ

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយ ដោយមានការចូលរួមពីម្ចាស់អាជីវកម្មផែទេសចរណ៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែបនៅខេត្តព្រះសីហនុ។ ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ដើម្បីពិនិត្យករណីរៀ​ប​ចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ជុំវិញសំណើខាងលើនេះ ឯកឧត្តម បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបំរើដល់វិស័យទេសចរណ៍និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាជាងការកសាងផែដាច់ដោយឡែកពីគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កំពង់ផែ​រួម​នេះ​ នឹង​មាន​មុខងារ​ច្រើនយ៉ាងសម្រាប់​ប្រើប្រាស់​ចម្រុះ ដូចជាការ​ទទួល​ភ្ញៀវ​ទេសចរណ៍ ការដឹកជញ្ជូន​ពាណិជ្ជកម្ម និង​សកម្មភាព​នេសាទ​។ វា​ត្រូវ​បាន​គេ​រំពឹង​ថាវា​មិន​គ្រាន់​តែ​ជា​កំពង់ផែ​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​សហគមន៍​មូលដ្ឋាន។ បើយោងតាមស្មារតីនៃអង្គប្រជុំខាងលើនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងដើរតួនាទីជាអ្នករៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ៕ - Video Advertisement -