ជប៉ុនជួយកម្ពុជា ៧លានដុល្លារ អនុវត្តគម្រោងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណ ១០០២លានយ៉េន (ស្មើនឹង ៧,២ លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ កន្លងមកថ្មីៗនេះដែរ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ (អានបន្ថែម) ដោយឡែកសម្រាប់ឥណទានសម្បទានវិញ ថ្មីៗនេះ ជប៉ុនបានផ្តល់កម្ចី សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញជំហានទី២ ជាកញ្ចប់ឥណទានទី៣ ដែលមានទំហំទឹកប្រាក់ជាង ៥៤លានដុល្លារ សម្រាប់សាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ (អានបន្ថែម) - Video Advertisement -
ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ថវិកា $៤០៣លាន ដើម្បីអនុវត្តគម្រោងសំខាន់៦ នៅកម្ពុជា
ក្នុងឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយកម្ពុជាតាមរយៈផ្តល់កម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍគម្រោងសំខាន់ៗចំនួន៦ នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមសម្រាប់ការអភិវឌ្ឍន៍កម្មវិធីចំនួន៦ ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រីបានឱ្យដឹងថា ក្នុងឆ្នាំនេះ ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្ពុជា បានឈានដល់កម្រិតមួយគួរឱ្យកត់សម្គាល់ជាមួយនឹងការអនុម័តកញ្ចប់ថវិកាកម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក ស្ថិតក្រោមយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ ២០២៨។ កញ្ចប់ថវិកា ៤០៣លានដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តលើគម្រោងសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖ ១. ការអប់រំ៖ ៨០លានដុល្លារអាមេរិក សម្រាប់បង្កើនការអប់រំកម្រិតមធ្យមសិក្សា និងបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍសម្ភារៈក្នុងសាលារៀនដែលធន់នឹងអាកាសធាតុ។ ២. អំពើហឹង្សាផ្អែកលើយេនឌ័រ៖ ១០ លានដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធឆ្លើយតបរបស់ប្រទេស ដើម្បីសម្រេចឱ្យបាននូវសង្គមដែលគ្មានអំពើហិង្សាផ្អែកលើយេនឌ័រនៅឆ្នាំ ២០៣០។ ៣. បរិយាកាសធុរកិច្ច៖ […]
វិនិយោគិនចិនបង្ហាញមហិច្ឆតាចង់បោះទុន ២ពាន់លានដុល្លារ នៅខេត្តកំពង់ស្ពឺ
នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់ខេត្តកំពង់ស្ពឺ អ្នកវិនិយោគចិនបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ២ពាន់លានដុល្លារ ដោយបានត្រៀមលក្ខណៈជាស្រេចដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការវិនិយោគនេះត្រូវបានកំណត់ឡើងដើម្បីជំរុញវិស័យផ្សេងៗ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងធ្វើដំណើរ គ្រឿងសង្ហារឹម និងការតុបតែងគេហដ្ឋាន ដែលអាចបង្កើតឱកាសការងារប្រមាណ ៣ម៉ឺនកន្លែងសម្រាប់ពលរដ្ឋ។ លំហូរនៃការវិនិយោគយ៉ាងច្រើនសន្ធឹកនេះបានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់វិនិយោគិនបរទេសក្នុងប្រទេសកម្ពុជាថាជាទិសដៅដ៏សំខាន់សម្រាប់ការផលិត និងផលិតកម្ម។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានបង្ហើបឱ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន ២៥បន្ថែមទៀតកំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដែលនេះជាសញ្ញាបង្ហាញពីបរិយាកាសអាជីវកម្មដ៏រឹងមាំរបស់ខេត្តមួយនេះ។ គួរបញ្ជាក់ថា ខេត្តនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានរោងចក្រថ្មីចំនួន ៣០ បានបើកដំណើរការក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រប្រមាណ ៤២៣ រួមជាមួយសហគ្រាសធុនតូច និងមធ្យមជិត ១០០០កន្លែង ដែលមានបុគ្គលិកជាង ២០ម៉ឺននាក់ ជាមួយនឹងការវិនិយោគប្រមាណ ៩០% មកពីប្រទេសចិន។ ការកើនឡើងនៃការវិនិយោគនេះគឺជាផ្នែកមួយនៃនិន្នាការកាន់តែទូលំទូលាយ ដូចដែលបានគូសបញ្ជាក់ដោយទិន្នន័យថ្មីៗពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងឆ្នាំ២០២៤តែមួយ មានគម្រោងវិនិយោគចំនួន ៤១៤ […]
ចរាចរណ៍កុងតឺន័រនៅកំពង់ផែព្រះសីហនុ កើនដល់កម្រិតខ្ពស់បំផុតគឺ ១លាន TEUs
នេះជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែល ចំនួនចរាចរណ៍កុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដែលនេះជាការបញ្ជាក់ពីសារៈសំខាន់នៃការរីកលូតលាស់របស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ បើតាមរបាយការណ៍របស់កំពង់ផែបានបង្ហាញថា នៅក្នុងឆ្នាំនេះមានចរាចរណ៍កុងតឺន័រកើនឡើងដល់ ១.០០០.០០០ TEUs (ឯកតាសមមូលម្ភៃហ្វីត) ពោលគឺកើនឡើង ២៩% ធៀបនឹងឆ្នាំមុន។ កំណត់ត្រាដ៏ខ្ពស់នេះត្រូវបានប្រកាសនៅលើគេហទំព័រផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការកើនឡើងយ៉ាងខ្លាំងនៃចរាចរណ៍កុងតឺន័រនេះបានបង្ហាញពីតួនាទីសំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជាសញ្ញាបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅទូទាំងប្រទេស។ ក្នុងនាមជាកំពង់ផែទឹកជ្រៅដ៏សំខាន់មួយរបស់កម្ពុជា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសជាតិ និងទាក់ទាញការវិនិយោគ។ ជាមួយគ្នានេះដែរ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងពីកំណើន ដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពអាជីវកម្ម និងបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “កំណើនរបស់យើងបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក”។ យ៉ាងណាក៏ដោយ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក កំពង់ផែក្រុងព្រះសីហនុនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។ - Video Advertisement -
មិនដល់១ឆ្នាំផង កម្ពុជាមានក្រុមហ៊ុនថ្មីមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាង ៩៥០០ក្រុមហ៊ុន
រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានធ្វើការចុះបញ្ជីពាណិជ្ជកម្មជូនក្រុមហ៊ុនថ្មីបានចំនួន ៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន ១៧,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនមូលធនមានចំនួន ៤.៧២៥ កើនឡើង ៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦,៩២% សហគ្រាសឯកបុគ្គលចំនួន ៤៧៥០ ថយចុះ ៣២,២៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។ ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីពាណិជ្ជកម្មមានចំនួន ១.២៨៤ ផងដែរ កើនឡើង ៣២,៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះការស្នើសុំបម្រុងទុកនាមករណ៍របស់ក្រុមហ៊ុនមូលធនក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៦.៥៣២ក្រុមហ៊ុន កើនឡើង ១០,៣៩% ខណៈដែលសហគ្រាសបុគ្គលដែលបានស្នើសុំនាមករណ៍បម្រុងទុកមានចំនួន ៥.៣២១ ថយចុះ ៣៣,០២%។ - Video Advertisement -
បារាំងជួយកម្ពុជា ១៩២លានដុល្លារ ស្តារអាងស្ទឹងស្វាយចេក និងសង់រោងចក្រទឹកស្អាតបាក់ខែង
រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប ១៩២.២លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការស្តារអាងស្តុកទឹកស្ទឹងស្វាយចេក និងដំណាក់កាលទី៣ នៃរោងចក្រប្រព្រឹត្តិកម្មទឹកបាក់ខែង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ គម្រោងសំខាន់ៗដែលទទួលបានមូលនិធិនេះរួមមាន: ១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញនូវអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទានចំនួន ៩១លានអឺរ៉ូ (ប្រមាណ ៩៥.៦លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណងអ ទី១.ស្តារឡើងវិញនូវស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី, ទី២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប, […]