កម្ពុជាកំណត់យកវិស័យដឹកជញ្ជូនជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តក្នុងផែនការ ១០ឆ្នាំខាងមុខ

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។ នេះយោងតាមសេចក្តីសម្រេចស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្សាយចេញកាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈសេចក្តីសម្រេចខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ រយៈពេល១០ (២០២៥-២០៣៥) រួមមាន៖១. វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ២. វិស័យថាមពល និង៣. វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់)។

សម្តេចធិបតី បន្តថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាចដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពជាដៃគូររវាងរដ្ឋ និងឯកជន តាមនីតិវិធីជាធរមាន។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានស្នើឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបន្តលើកទឹកចិត្តគម្រោងវិនិយោគចំនួន ៤៨ តម្លៃ ៤៨៧លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ជូនការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោ​គ និងធុរកិច្ចចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនោះ គម្រោងចំនួន ៤៨ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧លានដុល្លារ ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។ ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ឆ្នាំកន្លងមក បានចំនួន ៦គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។ គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលថ្ងៃទី៣១ ខែមករា […]

ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាអភិវឌ្ឍភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមឆ្នាំ២០២៨

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្តេជ្ញាជំរុញការអភិវឌ្ឍន៍ភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨ ខាងមុខនេះ។ នេះបើយោងតាមពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ទុកថា ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ពីថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, […]

រដ្ឋាភិបាលកម្ពុជាកំណត់តំបន់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់

រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពចំនួន៥ សម្រាប់រៀបចំផែនការមេក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ស្របតាមការអភិវឌ្ឍក្រុង ទីប្រជុំជន តំបន់ជនបទ សហគមន៍ កំណើនប្រជាពលរដ្ឋ តម្រូវការនៃការសាងសង់ និងការប្រើប្រាស់ជាក់ស្តែង។ នេះបើតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលទើបបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន ១៦ជំពូក និង១១៣មាត្រា។ បើតាមច្បាប់នេះ​ តំបន់អាទិភាពទាំង៥ ដែលតម្រូវឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ រួមមាន៖ ១.តំបន់មានការត្រួតពិនិត្យការបំពុលទឹក ២.តំបន់ការពារគុណភាពទឹក និងបរិមាណទឹកនៅក្នុងតំបន់ធម្មជាតិ ៣.តំបន់អភិវឌ្ឍន៍ថ្មី ក្រុងថ្មី តំបន់សាងសង់បុរី តំបន់អាជីវកម្ម និងតំបន់រៀបចំដីឡូតិ៍ថ្មី ៤.តំបន់ ឬមណ្ឌលពាណិជ្ជកម្មនិងផលិតកម្ម តំបន់ទេសចរណ៍និងសេវាកម្ម ៥.តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬសួននវានុវត្តន៍ ឬតំបន់កសិឧស្សាហកម្ម។ ទន្ទឹមនឹងនេះដែរ ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវផ្តោតលើចំណុចសំខាន់ដូចខាងក្រោម៖ តំបន់គ្របដណ្តប់ប្រព័ន្ធទឹកកខ្វក់ និងលក្ខខណ្ឌដែលត្រូវធ្វើប្រព្រឹត្តកម្ម និងបង្ហូរចេញ ការតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការពិពណ៌នាផែនការអនុវត្តលម្អិត ការលើកកម្ពស់គម្រោងពង្រីកប្រព័ន្ធទឹកកខ្វក់ក្នុងតំបន់នានា និងការពង្រីកវិសាលភាពរៀបចំឡើងវិញនៃប្រព័ន្ធលូ ការរៀបចំគម្រោង គំនូរប្លង់ រចនាសម្ព័ន្ធ និងសមត្ថភាពនៃឋបនីយភណ្ឌទឹកកខ្វក់ ការសិក្សាស្ថានភាពទីតាំងរចនាសម្ព័ន្ធដែលមានស្រាប់ ឋានលេខាសាស្ត្រ […]

រដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តពិសេស ដល់ក្រុមហ៊ុនផលិតដែកដ៏ធំ១ នៅព្រះសីហនុ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ  ឯកឧត្តម​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រុមការងារ បានប្រជុំសម្រេចផ្តល់ការលើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនវិនិយោគក្នុងឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្មដូចជា ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេង​ៗ សម្រាប់បម្រើការក្នុងវិស័យសំណង់។ ក្រុមហ៊ុននេះមានឈ្មោះថា HUALE STEEL (CAMBODIA) CO., មានទុនវិនិយោគប្រមាណ ៤០លានដុល្លារ និងបានទួលវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២០ កញ្ញា ២០២៣។ (អានបន្ថែម) នាឱកាសនោះ ក្រុមការងារកំពុងពិនិត្យ និងពិភាក្សា ដើម្បស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោ​គិនដែលមានសក្តានុពលខ្ពស់ចំនួន ២រូប ដែ​លមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និងកា​រវិ​និយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០លា​នដុល្លារអាម៉េរិក ក្នុងទំហំដី ៣០៣ហិកតា។ គួរជម្រាបដែរថា ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោ​លកា​រណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំ​នួ​ន​​សរុ​ប […]

នាយករដ្ឋមន្ត្រី ប្រកាសឈប់ចេញអាជ្ញាប័ណ្ណរោងចក្រផលិតស្រាបៀរសម្រាប់ចែកចាយនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបញ្ឈប់ការចេញអាជ្ញាប័ណ្ណថ្មីសម្រាប់ក្រុមហ៊ុនផលិតស្រាបៀរដែលមានបំណងចែកចាយក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា។ ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​រ៉ែ និង​ថាមពល។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ខណៈពេលដែលអាជ្ញាប័ណ្ណសម្រាប់រោងចក្រផលិតស្រាដែលផ្តោតលើផលិតកម្មនាំចេញនឹងបន្តផ្តល់ឱ្យដដែល ប៉ុន្តែរដ្ឋាភិបាលនឹងមិនចេញលិខិតអនុញ្ញាតសម្រាប់អ្នកដែលផ្តោតលើទីផ្សារក្នុងស្រុកទៀតទេ។ សម្តេច​ថា​៖ «​ឥឡូវនេះ ​អាជ្ញាប័ណ្ណ​​ស្រាបៀរ ខ្ញុំឈប់ឱ្យហើយ ព្រោះបច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរចំនួន៧រួចហើយ… បើផលិតសម្រាប់នាំចេញខ្ញុំនៅតែឱ្យ ​តែបើផលិតសម្រាប់​ការ​ចែកចាយ​ក្នុង​ស្រុក ខ្ញុំមិនឹង​អនុញ្ញាតទៀតទេ។ ទោះយ៉ាងណាក៏ដោយ នឹងមិនមានអាជ្ញាប័ណ្ណថ្មីណាមួយនឹងត្រូវបានចេញសម្រាប់ការចែកចាយក្នុងស្រុកទៀតនោះទេ»។ សម្តេចនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ការចេញអាជ្ញាប័ណ្ណកាន់តែច្រើនអាចនឹងរារាំងដល់កំណើននៃអ្នកវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារកម្ពុជាដែលមានកម្រិតរួចហើយ។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគិតគូរយ៉ាងម៉ត់ចត់ ជាពិសេសទាក់ទងនឹងគម្រោងវិនិយោគធំៗ ដែលគួរផ្តល់យោបល់ថា ទាំងនេះគួរតែត្រូវបានវាយតម្លៃដោយផ្អែកលើសក្តានុពលនៃការវិនិយោគពី ១០០លានដុល្លារទៅ ២០០លានដុល្លារ។ លើសពីនេះ សម្តេចបានលើកទឹកចិត្តដល់វិស័យឯកជនឱ្យស្វែងរកឱកាសនៅក្នុងការវិនិយោគក្នុងវិស័យរថយន្តវិញ ដោយសម្តេចបានធ្វើការប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតដូចជាប្រទេសសិង្ហបុរី ដែលបានដាក់កម្រិតលើអាជ្ញាប័ណ្ណផលិតរថយន្ត ដើម្បីជំរុញកំណើនក្នុងឧស្សាហកម្មមួយនេះ។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលើកនេះ មានគោលបំណងការពារ និងជំរុញអ្នកវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស ដើម្បីរក្សាឱ្យបាននូវបរិយាកាសសេដ្ឋកិច្ចដែលមានតុល្យភាព និងរីកចម្រើន។ ការបញ្ឈប់អាជ្ញាប័ណ្ណរោងចក្រផលិតស្រាបៀរ គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ដោយសារក្រុមហ៊ុននេះស្វែងរកការគ្រប់គ្រងផលិតកម្មក្នុងស្រុក និងឱកាសនាំចេញប្រកបដោយប្រសិទ្ធភាព។ - Video Advertisement -

CDC សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា”

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ ពិធីសម្ពោធប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក.ថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ។ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក.អ.ក. បានរៀបចំ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ហៅកាត់ថា “ប្រព័ន្ធ cdcIPM” ដោយមានអនុលោមភាព ជាមួយនឹង អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធ cdcIPM នេះក៏ចូលរួមកសាង […]