កម្ពុជា-ម៉ាឡាស៊ី សម្រេចចុះMOUដ៏សំខាន់មួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា និងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡាស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។ នាឱកាសនោះ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ពីទំហំពាណិជ្ជកម្មដែលមានកំណើនខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ លោកឧកញ៉ា បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង មានបរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលដែលជាយុទ្ធសាស្ត្រ ដើម្បីសម្រចចក្ខុវិស័យបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០។ ជាមួយគ្នានេះ លោក ដាទុក អឹង យី ភីង ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានបញ្ជាក់ថាគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និងជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន រួមមាន៖ សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ២០២៥។ ភាគីទាំងពីរ រំពឹងថា តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ […]
ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ កំពុងស្វែងរកឱកាសវិនិយោគលើវិស័យកំពង់ផែ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោចំនួនពីរគឺ Malakoff Corporation Berhad (MCB) និង GAEA PLC (ក្រុមហ៊ុន Global Action for Environment Awareness Public Limited Company) បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យកំពង់ផែ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹងរបស់កម្ពុជា។ ក្រុមហ៊ុនបានជួបជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហការដ៏មានសក្តានុពលនេះ ដែលអាចលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានប្រាប់ពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការវិនិយោគ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ តំណាងមកពីក្រុមហ៊ុន MCB និង GAEA […]
កម្ពុជា-កូរ៉េ ចុះអនុស្សរណៈរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអនុវត្តការគ្រប់គ្រងទឹក កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង។ អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ មានសុពលភាព ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ដែលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរបានផ្តោតលើក្របខ័ណ្ឌការងារមួយចំនួនដូចជា៖ ការគ្រប់គ្រងធនធានទឹកចម្រុះ ការពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការលើកកម្ពស់ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបនិងបញ្ញាសិប្បនិម្មិត(AI) ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងអភិវឌ្ឍន៍អាងទឹក និងការពង្រឹងសមត្ថភាពមន្ត្រីជាដើម។ គួរបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការអង្កេតជលសាស្ត្រចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងធនធានទឹក បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (Eximbank) ចំនួនបីគឺ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង។ ភាពជាដៃគូនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា […]
ក្រុមហ៊ុន Beijing Scitech បង្ហាញចេតនាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនដោយចង់វិនិយោគនៅក្នុងឧស្សាហកម្មចម្រាញ់ប្រេងឆៅនៅកម្ពុជា។ នេះជាការលើកឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក Zhu Yujiang។ ក្នុងជំនួបនោះ លោក Zhu Yujiang បានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាលើវិស័យផ្សេងៗ និងបានទទួលស្គាល់ការពង្រឹងទំនាក់ទំនងរវាងចិន និងកម្ពុជា។ លោកបានគូសបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសក្នុងការវិនិយោគចម្រាញ់ប្រេងឆៅ និងការផលិតផលិតផលដែលចេញពីការកែច្នៃសំណល់បានមកពីការចម្រាញ់ប្រេងទាំងនោះ។ លោក Zhu បានកត់សម្គាល់ទៀតថា “ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងមិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាពក្នុងវិស័យផលិតកម្មរបស់ប្រទេសកម្ពុជាផងដែរ” ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវជំហរស្វាគមន៍របស់កម្ពុជាចំពោះការវិនិយោគបរទេស។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយលើកទឹកចិត្តដែលជំរុញការវិនិយោគនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការជំរុញផលិតកម្មក្នុងស្រុកនៃទំនិញពាក់កណ្តាលសម្រេច និងបញ្ចប់ក្នុងគោលបំណងប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយជំរុញអ្នកវិនិយោគដែលមានសក្តានុពលទាំងអស់ ធ្វើការស្វែងយល់បន្ថែមពីឱកាសដ៏ច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា និងចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនសក្តានុពលវិនិយោគរបស់ពួកគេ។ ការអភិវឌ្ឍន៍នេះគូសបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជាដែលជាគោលដៅវិនិយោគ ជាពិសេសក្នុងវិស័យដែលជួយជំរុញទាំងកំណើនសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពឧស្សាហកម្ម។ - Video Advertisement -
ក្រុមហ៊ុន១មកពីអាមេរិកប្រកាស ជ្រើសយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Montana Fly Co., Ltd. ដែលជាក្រុមហ៊ុនផលិតឧបករណ៍នេសាទដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក បានកំណត់ជ្រើសយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌល់ផលិតកម្មចម្បងរបស់ខ្លួនសម្រាប់នាំចេញទៅទីផ្សារពិភពលោក។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុន Montana Fly តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន១០០% គឺក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. បានប្តេជ្ញាចិត្តថា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងយកកម្ពុជាធ្វើជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារពិភពលោក។ ការសម្រេចចិត្តរបស់ក្រុមហ៊ុននាឱកាសនេះ ត្រូវបានជះឥទ្ធិពលដោយកត្តាអំណោយផលជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំងគោលនយោបាយគាំទ្រអាជីវកម្មរបស់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានភាពជាម្ចាស់ ១០០% នៃសហគ្រាសរបស់ពួកគេ។ លើសពីនេះទៀត ការវិនិយោគដែលកំពុងបន្តនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកម្លាំងពលកម្មដែលមានជំនាញ និងអាចសម្របខ្លួនបានដោយស្ទាត់ជំនាញនូវភាសាអង់គ្លេស ដែលនេះជាការរួមចំណែកដល់ការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយនេះ។ Montana Fly ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតឧបករណ៍នេសាទ និងនុយ ដ៏ធំបំផុតរបស់ពិភពលោក ដោយផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅអាមេរិកខាងជើង និងសហភាពអឺរ៉ុប។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកប្រមាណ […]
កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណៈរដ្ឋកូរ៉េ បានសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈអនុស្សរណៈនៃការយោគយល់មួយដែលបានចុះហត្ថលេខា នៅពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។” លើសពីនេះ អនុស្សរណៈនេះក៏អនុញ្ញាតឱ្យភាគីទាំងពីរសហការគ្នាក្នុងអនុវត្តការងារសំខាន់ៗ រួមទាំងការរៀបចំគោលនយោបាយ ការអភិវឌ្ឍយន្តការផ្តល់មូលនិធិ និងវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង។ ដើម្បីធានាបាននូវភាពជោគជ័យនៃភាពជាដៃគូនេះ គណៈកម្មាធិការសម្របសម្រួលរួមមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងភាពជាដៃគូនេះផងដែរ។ គំនិតផ្តួចផ្តើមនេះជានិមិត្តរូបនៃជំហានសកម្មឆ្ពោះទៅរកការលើកកម្ពស់ទេសភាពឧស្សាហកម្មរបស់កម្ពុជា និងជំរុញកំណើនប្រកបដោយនិរន្តរភាពតាមរយៈការច្នៃប្រឌិត និងការសិក្សារស្រាវជ្រាវ។ - Video Advertisement -