រយៈពេល១១ខែ ឆ្នាំ២០២៤ វៀតណាមបោះទុនវិនិយោគជាង ៥០០លានដុល្លារ នៅកម្ពុជា
វិនិយោគិនវៀតណាមបានបោះទុន ៥៥៧លានដុល្លារ លើគម្រោងវិនិយោគនៅកម្ពុជាក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់ទី៣ នៃតារាងវិនិយោគពីបរទេសរបស់កម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីតួលេខនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរបស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ២០២៤។ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ជូនអង្គពិធីពីបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល រួមមានធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ពិសេសតម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការក៏បានរំលេចពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ទោះបីជាមិនបានបង្ហាញពីតួលេខនៃទំហំវិនិយោគសរុបក៏ដោយ។ - Video Advertisement -
ក្រុមហ៊ុនឧកញ៉ាគិត ម៉េង ទិញទូរថភ្លើង ២២១គ្រឿងទៀតពីចិន ដើម្បីបង្កើនសេវាកម្មដឹកជញ្ជូននៅកម្ពុជា
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់លោកអ្នកឧកញ៉ា គិត ម៉េង បានបញ្ជារទិញទូរថភ្លើងដឹកទំនិញចំនួន ២២១ទូ មកពីប្រទេសចិន ដើម្បីបង្កើសេវាកម្មដឹកជញ្ជូនក្នុងប្រទេស។ ទូរថភ្លើងដឹកទំនិញចំនួន ៦០គ្រឿងបានមកដល់នៅយប់ថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកចុះពីនាវាបានដោយជោគជ័យនៅព្រឹកថ្ងៃចន្ទទី០២ ខែធ្នូ ឆ្នាំ២០២៤។ ទូរថភ្លើងដឹកទំនិញ ៦០គ្រឿងដែលមកដល់ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាផ្នែកទីមួយនៃការបញ្ជាទិញសរុបទាំង ២២១គ្រឿង។ ផ្នែកទីពីរមានចំនួន ៣៥គ្រឿង ដែលនឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកចំនួន ៤៥គ្រឿងទៀត គ្រោងនឹងបញ្ជូនមកក្នុងខែមករា ឆ្នាំ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់។ បើតាមការបញ្ចាក់របស់ក្រុមហ៊ុនក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២ ខែធ្នូនេះ ថា រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៅប្រទេសចិន ដែលបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។ ក្រុមហ៊ុនបន្តថា មុននឹងដាក់ឱ្យដំណើរការសេវាកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។ គួរបញ្ជាក់ថា នេះជាការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក […]
ក្រសួងពាណិជ្ជកម្មបើកដំណើរការមជ្ឈមណ្ឌលសេវានាំចេញជាផ្លូវការ ដើម្បីបង្កើនសមត្ថភាពនាំចេញរបស់កម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពនាំចេញរបស់ប្រទេស ក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលសេវាកម្មនាំចេញ (Export Service Center_ESC)។ គំនិតផ្តួចផ្តើមថ្មីនេះ បានចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបំណងលើកកម្ពស់ផលិតផលកម្ពុជានៅក្នុងទីផ្សារពិភពលោក និងផ្តល់ឱកាសទីផ្សារដល់ពាណិជ្ជករក្នុងស្រុកទទួលបានជោគជ័យលើឆាកអន្តរជាតិ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ជាច្រើនរូប នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ មជ្ឈមណ្ឌល(ESC)នេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់សេវាការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។ បន្ថែមពីនេះ ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ នឹងជួយជំរុញការនាំចេញ តាមរយៈការជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅរបស់ពួកគេ។ តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬ ស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួនលើការជំរុញការនាំចេញ […]