កម្ពុជាកំពុងជ្រើសរើសភូមិ ៣ ទៅប្រកួតយក«ពានភូមិទេសចរណ៍ឆ្នើម»នៃអង្គការទេសចរណ៍លោក

កម្ពុជាកំពុងជ្រើសរើសភូមិគំរូចំនួន៣ ក្នុងចំណោមភូមិចំនួន ១០០ ទូទាំងប្រទេស ដើម្បីដាក់ចូលរួមការក្រកួតយកពាន «ភូមិទេសចរណ៍ឆ្នើម« របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។

យោងតាមលិខិតនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី១៣ ខែកក្កដា រាជរដ្ឋាភិបាល បានសម្រេចបញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើម ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត។

តាមរយៈការចូលរួមប្រណាំងនេះ កម្ពុជានឹងមានឱកាសបង្ហាញពីការរៀបចំភូមិតាមជនបទរបស់ខ្លួន ស្របតាមស្តង់ដារតម្រូវ និងបានរៀនសូត្របន្ថែមពីការរៀបចំភូមិទេសចរណ៍ពីប្រទេសចូលរួមផងដែរ។

យោងតាមក្រសួងទេសចរណ៍ ភូមិដែលរដ្ឋនឹងជ្រើសរើស នឹងជាភូមិដែលមានសក្ដានុពលទេសចរណ៍ និង ភូមិដែលអាចអភិវឌ្ឍខ្លួនឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបាន។

ក្រសួងបន្តថា ភូមិជ័យលាភីមិនត្រឹមតែអាចក្លាយជាសមាជិកបណ្ដាញភូមិឆ្នើមរបស់ពិភពលោកទេ ថែមទាំងអាចនាំយកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍនានាមកអភិវឌ្ឍភូមិផ្សេងៗទៀតនៅប្រទេសកម្ពុជាទៀតផង។

UNWTO ថា ភូមិគំរូទេសចរណ៍ឆ្នើម ត្រូវមានចំនុចលក្ខណៈពិសេសមួយចំនួនដូចជា ភូមិដែលការអភិវឌ្ឍផ្ដោតសំខាន់លើសុខាមាលភាពរបស់អ្នករស់ និងអ្នកទេសចរណ៍ ក៏ដូចជាជាភូមិដែលមានចក្ខុវិស័យទេសចរណ៍វែងឆ្ងាយ និងមាននិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!

សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។ សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធ​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) […]

ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ កើនជិត ២៩%

រយៈពេល១១ខែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ន កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបាន ៤១.៩០៨.៨៣៣ដុល្លារ មានការកើនឡើង ២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៨៩៨.៣៣៩នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤១.៩០៨.៨៣៣ដុល្លារ កើន២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែវិច្ឆិកាតែមួយ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩២០.៨៧២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៤.១៣៦​នាក់ ដែលចំណូលនេះកើនឡើង ២៦,៩៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែលក៏បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១១ខែនេះ បានចំនួន ២៧៨.៧១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧០០.០០៤ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) […]

រយៈពេល ១១ខែ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរជាង ១,៣លាននាក់

ក្នុងរយៈពេល ១១ខែ ឆ្ន២០២៤​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរចំនួន ១,៣លាននាក់ និងរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមការឱ្យដឹងរបស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Lu Wei បានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ ទន្ទឹមនឹងនេះ លោកបានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ និង ២លាននាក់នៅក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ  លោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុម​ហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែម​ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាន និង​តំបន់​ជុំវិញ​។ ជាការឆ្លើយតប ឯកឧត្តម […]

រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៦លាននាក់ ច្រើនជាងគេ

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍បានចំនួនសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះ រាជធានីភ្នំពេញបានក្លាយគោលដៅនាំមុខគេ ដែលទទួលបានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តរហូតដល់ ៦,២៩២,១៨៧នាក់។ នេះបើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើទំព័រហ្វេប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។ តាមរបាយការខាងលើបានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍សរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨៩.២៩៦នាក់។ ប្រភពដដែលបានបង្ហាញទៀតថា រាជធានីភ្នំពេលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ មានចំនួន៦,២៩២,១៨៧នាក់, បន្ទាប់មកខេត្តសៀមរាបចំនួន ៣៤៨,២២៩នាក់, ក្រុងព្រះសីហនុ ៣១១,៤៧២នាក់, ខេត្តប៉ៃលិន ១៩៨,៥០៨នាក់, ខេត្តកំពត ១៣៤,៦២២នាក់, ខេត្តបាត់ដំបង ១១០,៤៨៩នាក់។ រីឯខេត្តផ្សេងៗទៀតមានភ្ញៀវទេសចរណ៍ដូចខាងក្រោម៖ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩៩,២៧៩នាក់, ខេត្តស្វាយរៀង ៧៧,០៨៧នាក់, ខេត្តមណ្ឌលគិរី៥២,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩,៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦,២៩១នាក់, ខេត្តតាកែវ ៣៣,៩៣៦នាក់, ខេត្តកោះកុង ៣១,៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២,៦៩៧នាក់, ខេត្តកណ្តាល ២១,៦៨៩នាក់, ខេត្តរតនគិរី […]

រោងចក្រផលិតគ្រឿងអលង្ការម៉ាកល្បីៗរបស់បារាំង បើកដំណើរការជាផ្លូវការហើយ

ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធបើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក ដែលជាម៉ាកល្បីរបស់បារាំងហើយ ក្រោយទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម បានបន្ថែមថា​ ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia គឺជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលទាំងអស់នេះនឹងរួមចំណែកដល់ប្រសិទ្ធភាពប្រតិបត្តិការ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន។ (អានបន្ថែម) គួរបញ្ជាក់ថា […]

ស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១,  ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងលេខ៣ បានទៅលើក្រុមហ៊ុន Confluences។ យោងតាមក្រសួងបរិស្ថាន រដូវកាលទីពីរនៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន ២១ កំពុងដំណើរការ។ នាឱកាសនោះក្រសួងក៏បានប្រកាសអ្នកឈ្នះខាងផ្នែកអគារពាណិជ្ជកម្មផងដែរ ក្នុងនោះមានជ័យលាភីប្រភេទ១ បានទៅលើក្រុមហ៊ុន COVA, ជ័យលាភីប្រភេទ២ គឺក្រុមហ៊ុន Lotus Green Team និងពានរង្វាន់ជ័យលាភីប្រភេទ៣ គឺបានទៅក្រុមហ៊ុន Zuellig Pharma។ ចំពោះ​ប្រភេទ​អគារ​សណ្ឋាគារ ពាន​រង្វាន់​មាន​ដូច​ជា៖ ប្រភេទ​ទី១​បាន​ទៅ​លើ​សាលា​ទេសចរណ៍ Ecole Paul Dubrule, […]