កម្ពុជា-ថៃ ឯកភាពគ្នាបន្តចរចាឡើងវិញការអភិវឌ្ឍតំបន់ជម្រុករ៉ែក្រោមសមុទ្រ

រដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នា បន្តការចរចា និងពិភាក្សាគ្នាឡើងវិញ លើការអភិវឌ្ឍន៍រួមគ្នាតំបន់ជម្រករ៉ែ ប្រេង និងឧស្ម័ន នៅក្រោមបាតសមុទ្រ ដែលស្ថិតនៅត្រួតស៊ីគ្នាក្នុងដែនសមុទ្រនៃប្រទេសជិតខាងទាំងពីរ។ ជាការបន្តពិភាក្សាឡើងវិញនេះ គឺធ្វើឡើង បន្ទាប់ពីខកខាន ប្រហែលមួយទសវត្សរ៍។

ការសម្រេចបន្តការពិភាក្សាឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម និងសមភាគីថៃ លោក Sontirat Sontijirawong ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។

យោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ និងជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពគ្នា បន្តការពិភាក្សា លើការអភិវឌ្ឍន៍ ដោយឈរលើស្មារតីផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។

លោក ជៀប សួរ បានថ្លែងថា៖ «ក្នុងកិច្ចប្រជុំ នឹងជំរុញការងារហ្នឹង ដោះស្រាយឲ្យបានឆាប់ លើផលប្រយោជន៍ស្នើភាព ៥០-៥0…»។

កម្ពុជា និងថៃ បានទាមទារអធិបតេយ្យភាពតំបន់ត្រួតស៊ីគ្នា ទំហំប្រមាណ ២៧ ០០០គីឡូម៉ែត្រក្រឡានៅក្នុងឈូងសមុទ្រថៃ។ តំបន់ត្រួតស៊ីគ្នានេះ ត្រូវបានគេប៉ាន់ប្រមាណថា ជាជម្រកធនធានប្រេងកាត និងឧស្ម័នដ៏មហាសាល។

គួរបញ្ជាក់ថា ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណស្តីពីការបង្កើតតំបន់អភិវឌ្ឍន៍រួមគ្នា នៅក្នុងតំបន់ត្រួតស៊ីគ្នា ព្រមទាំងកំណត់ព្រំដែនទឹក។ ប៉ុន្តែការងារនេះ ត្រូវបានប្រទេសថៃពន្យាពេលនៅឆ្នាំ២០០៩ ដោយសារបញ្ហាផ្ទៃក្នុងប្រទេសថៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]

វិនិយោគិនហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករពីកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មកសិកម្ម ក្រុមហ៊ុន Arvin International Marketing Inc. ដែលជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលអង្ករគុណភាពខ្ពស់ពីកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​លោកជំទាវ ចម នីម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី Azucena L. Yao ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Arvin International ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ កុម្ភៈ ២០២៥។ លោកជំទាវបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការនាំចេញកសិផល ជាពិសេសអង្ករ និងស្រូវ។ អង្ករកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយបានជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតក្នុងពិភពលោករយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១.៥២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករចំនួន ៣២៧.១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារ, នំាទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ បានចំនួន ១១៧.៩២៥តោន គិតជាទឹកប្រាក់មានចំនួន […]

កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូល​​បាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពដដែលបានបង្ហាញថា គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់​លើ​ផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ លើសពីនេះ លោកស្រី ឡេង ដាវី ​អនុ​ប្រធាន​សមាគម៍​ថ្ម​អារ បានឱ្យដឹងថា ស្រុក​ចំនួន​ពីរស្ថិត​ក្នុង​ខេត្ត​ក្រចេះ​​មាន​សក្តានុព​ល​លើធនធាន​រ៉ែថ្ម​អារ​សម្រាប់​កែច្នៃ​នោះគឺ​ស្រុក​សំបូរ និង​ស្រុក​ស្នួល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជា​ចំណូល​មិនមែនសារពើពន្ធបាន​​ប្រមាណ​ ៩០លានដុល្លារ។ ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន ចុះបញ្ជីក្នុងវិស័យឧស្សាហកម្ម

នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ប្រទេសក្នុងវិស័យឧស្សាហកម្ម។ គិតត្រឹមឆ្នាំ ២០២៤ មានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ថ្មីស្តីពីសមិទ្ធិផលរបស់ក្រសួងក្នុងឆ្នាំ ២០២៤ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ១.២៩២មូលដ្ឋាន ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងវិស័យផលិតកម្ម។ ទិន្នន័យ​នេះ បានគូសបញ្ជាក់​ថា​ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨​មូលដ្ឋាន និងតាមបណ្ដាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះ​បញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ លើសពីនេះ ក្នុងឆ្នាំ២០២៤ដដែលនេះ ក្រសួងបានចេញវិញ្ញាបនបត្រប្រតិបត្តិការចំនួន ១.០៥២ និងបានបន្តវិញ្ញាបនបត្រចំនួន ១.៣៣៨ ដែលបានបង្កើតការងារថ្មីចំនួន ២៥,៨៣៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ […]

ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំបំផុតនៅ​អាស៊ាន

កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]

ក្រសួងសេដកិច្ចកម្ពុជាព្យាករថា៖ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ ៦.៣%

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងរង្វង់ ៦.៣ភាគរយ ក្នុងឆ្នាំ២០២៥ គាំទ្រដោយកំណើនខ្ពស់នៃការនាំចេញផលិតផលសំលៀកបំពាក់ វាយនភណ្ឌ និងផលិតផលកសិកម្ម និងកំណើនវិស័យសេវាកម្ម។ ក្រសួងបានចេញផ្សាយរបាយការណ៍ស្តីពីថវិកាសង្ខេបឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រង់ម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥។ “យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានព្យាករថាស្ថិតក្នុងអត្រាកំណើន ៦.៣ភាគរយ”។ របាយការណ៍បន្ថែមថា វិស័យឧស្សាហកម្ម ត្រូវបានរំពឹងថានឹងមានកំណើន ៨,៦ភាគរយ កំណើនវិស័យសេវាកម្ម ៥,៦ភាគរយ និងកំណើនវិស័យកសិកម្ម ១,‌១ភាគរយ។​ តាមរយៈកំណើននេះ នឹងធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វ​ង់ ២០៩១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១៣៩៨លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ២៩២៤ដុល្លារអាមេរិក។​ ចំណែកឯ អាត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤០៦៩រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ និងអាត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វ​ង់ ២,៥ភាគរយ ក្នុងឆ្នាំ២០២៥។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា​នឹងបន្តកើនឡើងដល់ […]