កម្ពុជានឹងមានទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិដំបូងគេមានតម្លៃប្រមាណ២៦ លានយូរ៉ូ

អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group ក្នុងពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុតក្នុងប្រទេសកម្ពុជាមានតម្លៃប្រមាណ ២៦លានយូរ៉ូ ស្មើនឹងជាង ៣០លានដុល្លារអាមេរិក។

បើតាមគេហទំព័រសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៨ ខែតុលា គម្រោងនេះជាការវិយោគ១០០% ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។

គម្រោងនេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ខណៈផែនការទាំងមូលរួមមានការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។

តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្ប […]

រយៈពេល១ខែ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺន័រឆ្លងកាត់ជាង ៤ម៉ឺនTEUs កើនជិត ៥០%

របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញថា ក្នុងខែមករ […]

ត្រឹមត្រីមាសទី៣-២០២៤ បំណុលសាធារណៈរបស់កម្ពុជាឈានដល់ $១១,៧៨ពាន់លាន

គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ បំណុលសាធារណៈសរុ […]

កម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្ […]