កម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសាងសង់នាពេលខាងមុខឆាប់ៗនេះ គឺស្ថិតក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP)។ លោកជំទាវបន្តថា កិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានពិភាក្សាលើការកំណត់ទីតាំង សម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង រួមមាន ខេត្តតាកែវ ក្រចេះ រតនគិរី និងត្បូងឃ្មុំ។ នៅក្នុងកិច្ចប្រជុំនេះ ក៏ឯកភាពរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(DEDs) សំដៅពន្លឿនការងារអនុវត្តបន្តរបស់គម្រោង 3CEP ក្នុងដំណាក់កាលរៀបចំគម្រោង ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុកផងដែរ។ គួរបញ្ជាក់បន្ថែមថា៖ គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេស គម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងនូវស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ […]
កម្ពុជានឹងសង់ច្រកព្រំដែនអន្តរជាតិថ្មីចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង
ដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបង្កើតច្រកអន្តរជាតិថ្មីចំនួន ៤ នៅខេត្តក្រចេះ តាកែវ ត្បូងឃ្មុំ និងរតនគិរី។ ការសម្រេចនេះត្រូវបានប្រកាសក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗកន្លងមកដែលដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ។ កិច្ចប្រជុំបានផ្តោតលើគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដែលផ្តល់មូលនិធិដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមន្ត្រីក្រសួងបានពិនិត្យរបាយការណ៍បឋម និងពិភាក្សាអំពីទីតាំងសក្តានុពលសម្រាប់ច្រកព្រំដែនថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តគម្រោងនេះដោយជោគជ័យ និងតម្រូវការក្នុងការបង្កើតក្រុមការងារបច្ចេកទេស។ ក្រុមនេះនឹងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់លើកត្តាផ្សេងៗរួមទាំងការជ្រើសរើសទីតាំង តម្រូវការដី លក្ខខណ្ឌភូមិសាស្រ្ត លទ្ធភាព និងវិធានការចាំបាច់សម្រាប់ការរៀបចំ និងការចរចាដីធ្លី។ ទីតាំងដែលបានកំណត់សម្រាប់ច្រកទ្វារអន្តរជាតិថ្មី គឺត្រពាំងស្រែ ក្នុងខេត្តក្រចេះ ភ្នំដិន ក្នុងខេត្តតាកែវ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ និងអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវឆ្លងកាត់ថ្មីទាំងនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងសម្រួលពាណិជ្ជកម្ម និងការធ្វើដំណើរកាន់តែរលូនរវាងកម្ពុជា និងប្រទេសជិតខាង។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន ជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហការក្នុងតំបន់។ - Video Advertisement -
ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានប្រមាណជាង ៥៨% ហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើយោងតាម ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញា នេះ។ កិច្ចប្រជុំនេះ បានពិភាក្សាស្តីពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ ក៏បានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បី ជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។ គួរបញ្ជាក់ថា គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។ គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ […]
ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ
មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំងភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថា នឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលរចរន្តដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរឱ្យកាន់តែងាយស្រួល។ ឯកឧត្តម អ៊ុំ រាត្រី ថា៖ «កាលបរិច្ឆេទបើកឲ្យដំណើរការថ្ងៃណា គឺរងចាំគោលការណ៍រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន»។ គួរបញ្ជាក់ថា គម្រោងច្រកទ្វារនេះ រួមមាន ការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng […]


English

