អគារទីស្នាក់ការកណ្តាលដ៏ធំស្កឹមស្កៃ របស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន ៩៥%

គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ នេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាថ្មី លើផ្ទៃដី ១, ៦ ហិកតា សម្រេចការសាងសង់បានប្រមាណ ៩៥% បន្ទាប់ពីដំណើរការសាងសង់បានជាងមួយឆ្នាំកន្លះរួចមក។ នេះបើយោង ទំព័រហ្វែសបុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមប្រភពដដែលបានឱ្យដឹងថា អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាថ្មីនេះ  ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ១, ៦ ហិកតា ដែលមានកម្ពស់ ៥ ជាន់។ បើគិតពីទីលានមហាជនខាងមុខ រហូតទៅដល់កំពូលពេជ្រ មានកម្ពស់ ៤៨ ម៉ែត្រ និងទំហំសំណង់អគារជាង ៥០.០០០ ម៉ែត្រក្រឡា បណ្ដោយ ១៥០ ម៉ែត្រ ទទឹង ៧៤ ម៉ែត្រ ។

ចំពោះលក្ខណៈពិសេសនៃអគារនេះវិញ នៅជាន់ផ្ទាល់ដី មានចំណតរថយន្តជាង ៥០០ ចំណត និងទីធ្លាមុខអគារសម្រាប់មហាជន អាចចតរថយន្តបាន ៣០០ គ្រឿង។ រីឯនៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញ (Meeting) ដែលមានសមត្ថភាពអាចដាក់មនុស្សបានចំនួនប្រមាណជា ១ ម៉ឺននាក់។

ចំពោះផ្នែកនៅក្នុងអគារ មានសាលបដិសណ្ឋារកិច្ច ដែលមានទំហំ ៣ ពាន់ម៉ែត្រក្រឡា អាចដាក់មនុស្សអង្គុយបានប្រមាណជាង ៤.០០០ នាក់។  ភ្ជាប់ជាមួយនោះ នៅផ្នែកខាងត្បូងអគារ មានអាហារដ្ឋានមួយកន្លែង ដែលអាចបម្រើសេវាមនុស្សបានចំនួន ១២០ នាក់ក្នុងមួយពេលៗ។

បន្ថែមពីនេះ អគារនេះ មានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល បន្ទប់សម្រាប់ជនពិការ ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។

ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអី អាចដាក់មនុស្សបានប្រមាណ ៣.៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣.៤៧០ នាក់ផងដែរ។

ចំពោះសោភ័ណភាពនៃការរចនាអគារ ដ៏ធំសម្បើមនេះ តុបតែងឡើងជាមួយក្បូរក្បាច់ ដែលទំព័រហ្វែសបុកសម្តេចឱ្យឈ្មោះថា “រចនាបថរួមសម័យ” ដោយមានរចនាបថបីរួមចូលគ្នាគឺ រចនាបថប្រាសាទអង្គរវត្ត រចនាបថបន្ទាយស្រី និងរចនាបថសម័យកណ្ដាល។

គួរបញ្ជាក់ផងដែលថា អគារនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋមន្រ្តី៖ បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន១៧ ប្តេជ្ញាចូលរួមអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយ លោក.Kohei wakabayashi ប្រធានអង្គការ JETRO កាលថ្ងៃ ១៣ ឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ លោក.Kohei wakabayashi ប្រធានអង្គការ JETRO បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដោយផ្តោតលើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីផ្សារឥណទានកាបូន នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម ព្រៃឈើ និងជលផលនៃប្រទេសជប៉ុន នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍រាល់វិនិយោគិនទាំងឡាយដែលចង់មកសហការ បណ្តាក់ទុនលើវិស័យបរិស្ថាននៅកម្ពុជា ដូចជា ឥណទានកាបូន ឧស្សាហកម្មបៃតង ថាមពលសន្សំសំចៃ ការកៀរគរមូលនិធិអាកាសធាតុបៃតង(GCF)ជាដើម ដែលស្របតាមច្បាប់បទដ្ឋានគតិយុត្តនានា ផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា។ បើតាមក្រសួងបរិស្ថាន គិតដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបានបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា ជាពិសេសបណ្តាញការងារនេះនឹងជួយជំរុញបន្ថែមនូវការបង្កើតសេដ្ឋកិច្ចរួមគ្នាសម្រាប់អនាគតនិន្នាការសកល រវាងប្រទេសទាំងពីរ […]

អគារថ្មីចំនួន ៣ តម្លៃជាង ៦២លានដុល្លារ ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ សាងសង់បាន ៧០%

មកទល់ពេលនេះ អគារថ្មីចំនួន ៣ រួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត សាងសង់បាន ៧០% ហើយគ្រោងនឹងបញ្ចប់នៅរយៈពេល ២ខែខាងមុខទៀតផងដែរ។ នេះបើយោងប្រសាសន៍ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទាល់ កាលពីពេលថ្មីៗនេះ។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគារមជ្ឈមណ្ឌលកណ្តាល សង់សរុបសម្រេចបាន ២%, អគារចំណត សង់បាន ៨%, ចំណែកអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង សាងសង់សរុបបាន ៧០% ដោយគ្រោងនឹងបញ្ចប់នៅរយៈពេល២ខែទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តម  បានជំរុញក្រុមការងារសំណង់យកចិត្តទុកដាក់ លើការងារសាងសង់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសំណង់ សម្រាប់សុខុមាលភាពពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ […]

រដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស

  ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]

មកទល់ពេលនេះមានក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីបំណងចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

  ក្នុង​ការ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ថាមពល​របស់​កម្ពុជា ក្រុមហ៊ុន​ចិន​ចំនួន​បី​បាន​ប្រកាសជាបន្តបន្ទាប់​ពី​ផែនការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ចម្រាញ់​ប្រេង​ឆៅនៅក្នុង​ប្រទេសមួយ​នេះ។ ការអភិវឌ្ឍន៍នេះបានបង្ហាញពីជំហានគួរឱ្យកត់សម្គាល់មួយឆ្ពោះទៅរកការលើកកម្ពស់ឯករាជ្យភាពថាមពល និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គួរបញ្ជាក់ថា ក្រោយពី ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd និង ក្រុមហ៊ុន Guanzun Energy Investment Co., Ltd, ទើបប្រកាសថាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា, ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសពីផែនាការរបស់ខ្លួនដែលចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងឆៅនៅកម្ពុជាផងដែរ។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានផ្តល់ការស្វាគមន៍ចំពោះគណៈប្រតិភូមកពីក្រុមហ៊ុន Beijing Sainte Holding Co., Ltd ដែលមានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ បន្ទាប់មក […]

ក្រសួងបរិស្ថាន គ្រោងចែកកូនឈើ ៣លានដើម ដល់ពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា

ក្រសួងបរិស្ថាន បានប្តេជ្ញាលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ខណៈក្រសួងក៏គ្រោងចែកកូនឈើចំនួន ៣លានដើមបន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយលោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់USAID ក្នុងវិស័យបរិស្ថាននិងសង្គម និងបានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដោយនៅឆ្នាំ២០២៥ ក្រសួង គ្រោងចែកកូនឈើចំនួន ៣លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានម៉ឹងម៉ាត់ផងដែរ។ ក្រសួងបរិស្ថានបានឱ្យដឹងថា កាលឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបានចែកកូនឈើ ដល់ប្រជាពលរដ្ឋដាំបានរហូត […]

ព្រលានពោធិ៍ចិនតុងនឹងបិទទ្វាទាំងស្រុង នៅពេលព្រលានថ្មីបើកដំណើរការនៅខែកក្កដា, បច្ចុប្បន្នសង់ជាង៩៦%

គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦%  ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ ចំពោះការងារដែលនៅសេសសល់ក្រុមហ៊ុនសាងសង់កំពុងពន្លឿនបញ្ចប់ ដើម្បីអាចបើកដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ ពេលវាលាដ៏សំខាន់នេះ នឹងត្រូវចារក្នុងប្រវត្តិសាស្រ្ត ព្រោះវាក៏ជាថ្ងៃបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនូវ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ឬព្រលានពោធិ៍ចិនតុង) ក្នុងនោះក៏មានក្រុមហ៊ុនអាកាសចរណ៍ Korean Air បានក្លាយជាក្រុមហ៊ុនមានជើងហោះហើរចុងក្រោយបង្អស់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ នៃរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការងារដែលនៅសេសសល់ ភាគច្រើនពាក់ព័ន្ធនឹងការងាររៀបចំតុបតែង ការងារលម្អ និងដំឡើងផ្លាកសញ្ញា ជាដើម។ សម្រាប់ជំហានបន្ទាប់ ឯកឧត្តមបានឱ្យដឹងថា នឹងមានកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃ និងសាវនកម្មលើកទី២ នៃការងារសាងសង់ ដែលគ្រោងធ្វើឡើងនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២៥ នេះ។ “ដូច្នេះបើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធទាំងអស់បានគ្រោងទុក ក្នុងការដាក់ឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA/ KTI) ជាផ្លូវការហើយ!”។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានរំលឹកពីពេលវេលានៃការបិទបញ្ចប់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ឬព្រលានពោធិ៍ចិនតុង) ដែលនឹងត្រូវបិទដំណើរការទាំងស្រុងនៅម៉ោង០០:00 យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ […]