អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាតម្លៃជាង ១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

អគារទីស្នាក់ការកណ្ដាល របស់សមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១,២លានដុល្លារ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

អគារទីស្នាក់ការកណ្តាល របស់សមាគមអតីតយុទ្ធជនកម្ពុជានេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១.២៥៥.៧០០ដុល្លារ។

បន្ថែមពីនេះ ការសាងសង់អាគារនេះ គឺធ្វើទៅតាមរចនាបថខ្មែរ មានដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ៣ជាន់ មានក្រឡាផ្ទៃសរុប ២៣៩១ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧បន្ទប់ ដែលក្នុងនោះមានបន្ទប់សវនាការ ១បន្ទប់, បន្ទប់គណៈជំនាញ ៦បន្ទប់, បន្ទប់អគ្គលេខាធិការសមាគម ១បន្ទប់, បន្ទប់អគ្គលេខាធិការរង ចំនួន ៥បន្ទប់, បន្ទប់ប្រជុំ ចំណុះបាន៤៤នាក់ ១បន្ទប់ និងបន្ទប់រង់ចាំ ១បន្ទប់។

គួរបញ្ជាក់ថា សមិទ្ធផលអគារថ្មីនេះ ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី។

អគារថ្មីនេះ ជានិមិត្តរូបថ្មីមួយទៀត នៃការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលរួមចំណែកលើកកម្ពស់លទ្ធភាពការពារសន្តិសុខនយោបាយ,សណ្តាប់ធ្នាប់ សុវត្តិភាពសង្គមបានកាន់តែប្រសើរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល មានបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។ បំណងនេះត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងក្រុមហ៊ុន Aurelius Healthcare បានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្សនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានលើកឡើងថា រដ្ឋាភិបាល​បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងពង្រឹងមូលដ្ឋានសុខាភិបាល នៅថ្នាក់មូលដ្ឋានតាមរយៈការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែក និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តកំពង់ចាមជាដើម។ ហេតុនេះ សម្តេច បានស្វាគមន៍ក្រុមហ៊ុនចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈការចាប់អារម្មណ៍​វិនិយោគលើវិស័យសុខាភិបាល​របស់ក្រុម​ហ៊ុន​ គឺស្របទៅនឹង​គោលនយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា​។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពង្រឹងកិច្ចសហការជាមួយដៃគូនៅកម្ពុជា សំដៅដល់ការរួមចំណែកផ្តល់សេវាសុខភាព​ និងព្យាបាលជូនប្រជាពលរដ្ឋនៅ​ក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។ សូមជម្រាបថា […]

អគារថ្មីចំនួន ៣ តម្លៃជាង ៦២លានដុល្លារ ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ សាងសង់បាន ៧០%

មកទល់ពេលនេះ អគារថ្មីចំនួន ៣ រួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត សាងសង់បាន ៧០% ហើយគ្រោងនឹងបញ្ចប់នៅរយៈពេល ២ខែខាងមុខទៀតផងដែរ។ នេះបើយោងប្រសាសន៍ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទាល់ កាលពីពេលថ្មីៗនេះ។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគារមជ្ឈមណ្ឌលកណ្តាល សង់សរុបសម្រេចបាន ២%, អគារចំណត សង់បាន ៨%, ចំណែកអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង សាងសង់សរុបបាន ៧០% ដោយគ្រោងនឹងបញ្ចប់នៅរយៈពេល២ខែទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តម  បានជំរុញក្រុមការងារសំណង់យកចិត្តទុកដាក់ លើការងារសាងសង់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសំណង់ សម្រាប់សុខុមាលភាពពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ […]

កម្ពុជានឹងមានមន្ទីរពេទ្យទំនើបធំមួយតម្លៃជាង ៣០០លានដុល្លារ ឆាប់ៗនេះ

  មន្ទីរពេទ្យទំនើបដ៏ធំមួយ  ដែលគ្រោងចំណាយទុនវិនិយោគដោយឧកញ៉ាល្បីៗជាច្រើនរូប ប្រមាណជាង ៣០០លានដុល្លារ នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ស្តីពីការចុះអនុស្សារណៈយោគយល់គ្នា បង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។ គោលបំណងសាងសង់មន្ទីពេទ្យនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។ ការសាងសង់ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦  ហើយមន្ទីរពេទ្យដ៏ទំនើបថ្មីនេះដែរ គ្រោងនឹងសម្ពោធដាក់ប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។ គួរបញ្ជាក់ថា ឧកញ៉ាធំៗជាច្រើនរូបបានរួមគ្នាសាងសង់មន្ទីពេទ្យនេះ ដោយមានភាគហ៊ុនដូចខាងក្រោម៖ អ្នកឧកញ៉ា គិត ម៉េង (២៣%), លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង (២៣%), អ្នកឧកញ៉ា ថៃ​ ជាហួត(២៣%), អ្នកឧកញ៉ា សៀ ឬទ្ធី(១០%) និងឧកញ៉ាធំៗជាច្រើនរូបទៀត (២១%)។ នៅពេលដែលប្រទេសកម្ពុជារៀបចំសម្រាប់ការកែប្រែបន្ថែមលើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ

  រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់​កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងនៅព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់ដល់គម្រោងចំនួន ០២រួមមាន៖ -ទី១ ថវិកាចំនួន ២៤៥.៨៧២ដុល្លារ ផ្តល់ទៅកាន់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និង​ជំនួយសង្គ្រោះអន្តរជាតិ (FIDR) ។ គម្រោងនេះ មាន​គោលបំណងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ ក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយពង្រឹងសមត្ថភាព និងភាព​ជាអ្នកដឹកនាំរបស់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងនោះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និង​មណ្ឌល​សុខភាព ក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់​រោគសញ្ញាជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមាន​កម្រិត​ខ្ពស់ជាងឲ្យបានត្រឹមត្រូវ។ -ទី២ ថវិកាចំនួន ៤៧៤.៤៣២ដុល្លារ បាន​ផ្តល់​ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) សម្រាប់គម្រោង​ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណ​ភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមតេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងធ្វើឲ្យប្រសើរឡើង​នូវ​បរិយា​កាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះ​ស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។ គួរបញ្ជាក់ថា […]

អ្នកជំនាញបារាំងជួយកម្ពុជារៀបប្រព័ន្ធស៊ីក្លូត្រុង ដើម្បីពង្រឹងការព្យាបាលជំងឺមហារីកនៅពេទ្យកាល់ម៉ែត

ស្ថិតក្នុងជំហានដ៏សំខាន់មួយសម្រាប់ការថែទាំជំងឺមហារីកក្នុងប្រទេសកម្ពុជា អ្នកជំនាញបារាំងកំពុងសហការជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីរៀបចំ និងដំណើរការប្រព័ន្ធស៊ីក្លូត្រុងដ៏ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់នូវជម្រើសនៃការព្យាបាលដ៏ទំនើបសម្រាប់អ្នកជំងឺមហារីកទូទាំងប្រទេសកម្ពុជា។ ក្នុងជំនួបនាពេលថ្មីៗនេះរវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជាមួយ លោកប្រធាន Christian MERIAU, Directeur du GIP CYROI បានពិភាក្សាគ្នាអំពីការដំឡើង និងប្រតិបត្តិការប្រព័ន្ធស៊ីក្លូត្រុង។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកជំងឺដែលកំពុងស្វែងរកការថែទាំដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយនូវការស្វែងរកការព្យាបាលនៅក្រៅប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសិក្សាលម្អិតអំពីសុវត្ថិភាពវិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារវេជ្ជសាស្រ្តស៊ីក្លូត្រុងបន្ថែមទៀត និងផ្លាស់ប្តូរផ្តល់យោបល់ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងជាការគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក។ លោកសាស្ត្រាចារ្យ MERIAU បានសម្តែងនូវការសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចំរើនផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្តសកល។ លោកបានគូសបញ្ជាក់ពីគោលដៅបន្ថែមរបស់គម្រោង ដែលរួមមានៈ ១. បណ្តុះបណ្តាលនិស្សិតកម្ពុជា និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាស៊ីក្លូត្រុង។ ២. ផ្តល់ឱកាសកម្មសិក្សា និងស្រាវជ្រាវសម្រាប់និស្សិតដែលចាប់អារម្មណ៍លើការងារទាក់ទងនឹងស៊ីក្លូត្រុង។ ៣. ជួយសម្រួលដល់ការដាក់ពង្រាយអ្នកជំនាញស៊ីក្លូត្រុង ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅកម្ពុជា។ ៤. បានដឹកនាំការសាងសង់ […]

ក្រុមហ៊ុនចិន គ្រោងសង់រោងចក្រផលិតបរិក្ខាពេទ្យដ៏ធំ១នៅកំពត ក្នុងខែមីនា, ដោយរំពឹងថាអាចបង្កើតការងារបាន៣០០០កន្លែង

ស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរដ៏មានមហិច្ឆតាមួយ បានកំណត់ដើម្បីជំរុញការងារក្នុងស្រុក ដោយក្រុមហ៊ុនចិន KENPAX បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតឧបករណ៍វេជ្ជសាស្រ្តដ៏ធំមួយនៅក្នុងខេត្តកំពត ដោយកំណត់ថានឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានរំពឹងថានឹងអាចបង្កើតឱកាសការងារប្រមាណ ៣.០០០កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ការប្រកាស​ដ៏​សំខាន់​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ រវាង​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត និង​លោក Wayne Lin ប្រធាន​ក្រុមហ៊ុន KENPAX ។ លោកប្រធាន Lin បានរៀបរាប់ពីបទពិសោធន៍ដ៏ទូលំទូលាយរបស់ក្រុមហ៊ុនក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ ដោយបានបង្ហាញពីបណ្តាញចែកចាយជាសកលរបស់ខ្លួនដែលមានជាង ៤០ប្រទេស នៅទូទាំងពិភពលោក។ លោក Lin បានមានប្រសាសន៍ថា “ដោយសារលក្ខខណ្ឌអំណោយផល និងសក្តានុពលរបស់ខេត្តកំពត យើងរីករាយក្នុងការវិនិយោគបង្កើតរោងចក្រថ្មីនេះ ដែលមានទីតាំងនៅភូមិព្រៃថ្មី ឃុំស្រែច័ន្ទ ស្រុកជុំគិរី”។ រោងចក្រនេះ ត្រូវបានគេរំពឹងថានឹងរួមចំណែកមិនត្រឹមតែដល់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ទិដ្ឋភាពទូទៅនៃការថែទាំសុខភាពតាមរយៈការផ្តល់នូវផលិតផលវេជ្ជសាស្រ្តសំខាន់ៗផងដែរ។ លោកបញ្ជាក់ទៀតថា ការសាងសង់រោងចក្រ គ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះការវិនិយោគរបស់ KENPAX ដោយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសកម្មករដែលរស់នៅក្បែរតំបន់ដែលរោងចក្រត្រូវសាងសង់ជាជម្រើសទី១ និងបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពតក្នុងន័យដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។ ឯកឧត្ដមបាន​កត់​សម្គាល់​ថា៖ «ការ​វិនិយោគ​នេះ​ជា​ជំហាន​វិជ្ជមានមួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពត»។ ជាមួយនឹងការបង្កើតរោងចក្រផលិតនេះនាពេលខាងមុខ […]