ផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជារំលេចគម្រោងផ្លូវល្បឿនលឿនថ្មី៣ខ្សែ និងផ្លូវដែកល្បឿនលឿនថ្មី៤ខ្សែ

ត្រឹមឆ្នាំ ២០៣៣ ពោលគឺក្នុងរវាង១០ឆ្នាំទៅមុខទៀត កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពស្តុភារធំៗចំនួន ១៧៤ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការថវិកាវិនិយោគប៉ាន់ប្រមាណប្រហែល ៣៦,៧ ពាន់លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។ (អានបន្ថែម)

សម្រាប់គម្រោងអភិវឌ្ឍផ្លូវ ផែនការមេនេះក៏បានរំលេចផងដែរនូវគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន០៣ខ្សែបន្ថែមទៀតក្នុងនោះមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តកែប ផ្លូវល្បឿនលឿនពីភ្នំពេញទៅស្ទឹងត្រែង និងផ្លូវល្បឿនលឿនភ្ជាប់ពីរតនគិរីទៅកោះកុងវាងតាមភាគខាងជើងនិងភាគពាយព្យប្រទេស សម្រាប់ឆ្នាំ ២០៥០។ ដោយឡែកសម្រាប់គម្រោងផ្លូវដែកថ្មី ត្រឹមឆ្នាំ ២០៣០ កម្ពុជាគ្រោងសាងសង់ផ្លូវដែកថ្មីភ្ជាប់ទៅវៀតណាមពីភ្នំពេញកាត់តាមខេត្តព្រៃវែងនិងស្វាយរៀង។ សម្រាប់ឆ្នាំ ២០៥០ កម្ពុជាមានមហិច្ឆតាសាងសង់ផ្លូវដែកថ្មី០៣ខ្សែបន្ថែមទៀត ក្នុងនោះមាន (១) ផ្លូវដែកភ្ជាប់ទៅវៀតណាមពីខេត្តកំពង់ចាម (២) ផ្លូវដែកថ្មីពីកំពង់ចាមទៅឡាវកាត់តាមក្រចេះនិងស្ទឹងត្រែង និង(៣)​ ផ្លូវដែកប្រភេទល្បឿនលឿនថ្មីពីកំពង់ចាមទៅថៃកាត់តាមបន្ទាយមានជ័យ ដែលផ្លូវដែកថ្មីទាំងបីខ្សែនេះចេញពីចំណុចរួមនៅភ្នំពេញ។

ចំណុចស្នូលនៃគម្រោងទាំងអស់ដែលបានកំណត់ក្នុងផែនការមេនេះ គឺការតភ្ជាប់ពីមធ្យោបាយប្រព័ន្ធដឹកជញ្ជូន (ផ្លូវ) មួយទៅកាន់ប្រព័ន្ធដឹកជញ្ជូនមួយទៀត និងទៅកាន់មណ្ឌលពស្តុភារ (ទីក្រុង ទីតាំងស្តុក មជ្ឈមណ្ឌលសេវានិងទំនិញ) ដែលក្នុងចំណោម គម្រោងទាំង ១៧៤ នោះ មានបែងចែកជា ០២ ដំណាក់កាល គឺគម្រោងសម្រាប់រយៈពេលខ្លីនិងមធ្យមចំនួន ៩០ និងគម្រោងសម្រាប់រយៈពេលវែងចំនួន ៩១។

ប្រភពដដែលបានកំណត់ច្បាស់ថា ជាជំហានដំបូង សម្រាប់គម្រោងរយៈពេលខ្លីនិងមធ្យម ពោលគឺចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ កម្ពុជាតម្រូវការទុនវិនិយោគសរុបចំនួន $១៩.៩២៦ លានដុល្លារ ឬ ៣.៩៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលរាជរដ្ឋាភិបាលរំពឹងថានឹងទទួលបានពីប្រភពហិរញ្ញប្បទានចំនួន ០៣ ប្រភព។ ទី១ គឺ យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈពីថវិកាជាតិ និងទី២គឺយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈពីក្រៅប្រទេស និងទី៣ គឺយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈតាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន។

ផែនការមេដែលត្រូវបានគេរំពឹងថាជាឯកសារសំខាន់កំណត់ទិសដៅអភិវឌ្ឍន៍និងមុខមាត់ថ្មីសម្រាប់កម្ពុជា សង្កត់ធ្ងន់លើវិធីសាស្រ្តប្រកបដោយតម្លាភាព ដោយមានបទប្បញ្ញត្តិជាក់លាក់ដែលបានគូសបញ្ជាក់សម្រាប់ប្រភពមូលនិធិនីមួយៗ ដើម្បីធានានូវសុចរិតភាព គណនេយ្យភាពក្នុងដំណើរការអនុវត្ត និងយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យ។

បញ្ហាប្រឈមនិងហានិភ័យដែលអាចកើតមានឡើង មានដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនឹងអស្សាមិករណ៍និងការផ្ទេរដី ការប្រែប្រួលលក្ខខណ្ឌហិរញ្ញវត្ថុ ការប៉ាន់ប្រមាណចំណាយអាចនឹងទាបជាងតម្លៃវិនិយោគជាក់ស្តែង ការផ្លាស់ប្តូរតម្លៃសម្ភារៈនិងទំនិញពស្តុភារ ផលប៉ះពាល់នៃធនធានធម្មជាតិ វិបត្តិហិរញ្ញវត្ថុនិងការប្រែប្រួលអាកាសធាតុ និងលក្ខខណ្ឌធនធានមនុស្សមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដែលទាមទារវិធានការដោះស្រាយនិងបញ្ចៀសហានិភ័យ តាមរយៈវិធីសាស្រ្តត្រួតពិនិត្យ និងតាមដានក្រោមក្របខណ្ឌក្រុមប្រឹក្សាជាតិពស្តុភារកម្ម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) សំដៅឈានទៅជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមកិច្ចប្រជុំត្រៀមសម្រាប់ការចុះត្រួតពិនិត្យរួមគ្នា ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ(ឡាវ) ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា បានសម្រេចលទ្ធផលចំនួន២ រួមមាន៖ ១. ឯកភាពចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) នាថ្ងៃទី១០-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តអាត់ពើ ប្រទេសឡាវ  ២. រក្សាជំហរក្នុងការស្នើសុំភាគីឡាវចុះត្រួតពិនិត្យលើទីតាំងចំនួន ២ គឺខ្សែផ្លូវតភ្ជាប់ទៅកាន់បង្គោលព្រំដែនលេខ ០៧៨ (ជាអាទិភាពសម្រាប់ភាគីកម្ពុជា) និងបង្គោលព្រំដែនលេខ ១៤១ (ជាអាទិភាពសម្រាប់ភាគីឡាវ និងសម្រាប់កម្ពុជាក្នុងផែនការរយៈពេលវែង)។ សូមបញ្ជាក់ផងដែរថា ការបន្តសិក្សាលើការតភ្ជាប់រវាងខេត្តរតនគិរី(កម្ពុជា) និងខេត្តអាត់តាពើ(ឡាវ) ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃការឯកភាពគ្នាកន្លងមករវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក រវាងនៅកម្ពុជា និងនៅឡាវ ក្នុងចក្ខុវិស័យ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ និងបេតុង ចំនួន ៩ខ្សែបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់។ នេះបើយោងតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ មានទីតាំងស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយឡែកពិធីបើកការដ្ឋានផ្លូវសរុបចំនួន ៩ខ្សែ សរុបប្រវែង ៦៧គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ ចំនួន ៣ខ្សែ ប្រវែងសរុបប្រមាណ ២៤ គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRMP2)និងផ្លូវចំនួន ៦ខ្សែទៀត មានប្រវែងសរុបប្រមាណ ៤៣ គីឡូម៉ែត្រ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសារទរចំពោះពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថិតនៅក្រុងពោធិ៍សាត់, […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៥១% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់ ដែលដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង។ វឌ្ឍនភាពបច្ចុប្បន្នសម្រេចបាន៖ ១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០% ២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១% រួមមានតួសរសរស្ពាន១២ សម្រេចបាន១០០% សរសរស្ពាន ៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន២៣ ធ្នឹម ៣/ រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣ % ៤/ការងារផ្លូវតភ្ជាប់ សម្រេចបាន ១,៧ % និង ៥/ ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤% ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ បើតាមការបញ្ជាក់របស់ក្រសួង រយៈពេលសាងសង់គិតត្រឹមខែឧសភា […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨ គីឡូម៉ែត្រ សម្រេចការស្ថាបនារួចរាល់១០០% ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ​ ក្រសួងបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) សម្រេចការស្ថាបនារួចរាល់១០០% ហើយ កាលពីដើមខែតុលា ឆ្នាំ២០២៥នេះ។ ផ្លូវដែលទើបជួសជុលថ្មីនេះត្រូវបានស្ថាបនាឡើង ដោយឆ្លងកាត់ឃុំចំនួនបួន គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលបម្រើជាតំណភ្ជាប់ដ៏សំខាន់មួយដែលគាំទ្រដល់ពាណិជ្ជកម្ម ការធ្វើដំណើរ និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។ គម្រោងនេះរួមមានការធ្វើឱ្យប្រសើរឡើងនូវចំណុចសំខាន់ៗមួយចំនួន ដូចជាការដំឡើងផ្លូវកៅស៊ូ AC សម្រាប់ភាពធន់ជាងមុន ចិញ្ចើមផ្លូវដែលមានមុខងារ ប្រព័ន្ធបង្ហូរទឹកដែលប្រសើរឡើង និងការរចនាផ្លូវដែលធន់នឹងអាកាសធាតុ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងែទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ការសាងសង់ផ្លូវប្រវែង ៤០,៥០គីឡូម៉ែត្រនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ ខណៈឯកឧត្តម ក៏បានសារទរចំពោះបងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដែលទទួលបានសមិទ្ធិផលថ្មីនាឱកាសនេះ។ គួរបញ្ជាក់ថា ផ្លូវទាំង ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រនេះ គឺជាផ្នែកមួយនៃ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរអភិវឌ្ឍន៍ មានដូចជាៈ (IFAD), (EIB) និង(EU-AIF) ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈគម្រោងដ៏ធំខាងលើនេះ ត្រូវបានស្ថាបនាជាផ្លូវជនបទជាច្រើន ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុងសរុបចំនួន ៦៦ខ្សែ ប្រវែងសរុប ៥៣៧គ.ម, កែលម្អផ្សារសហគមន៍ចំនួន […]

គិតដល់ពេលនេះ៖ ខេត្តស្វាយរៀងអភិវឌ្ឍផ្លូវជនបទបានចំនួន ៧៧១ខ្សែ ប្រវែងជិត ៣ពាន់គីឡូម៉ែត្រ

ខេត្តស្វាយរៀងកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយបានអភិវឌ្ឍសាងសង់ផ្លូវជនបទបានចំនួន ៧៧១ខ្សែ មានប្រវែងជិត ៣០០០ គីឡូម៉ែត្រ។ អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ទិន្នន័យដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងថ្មីប្រវែង ៦០ម៉ែត្រ ឆ្លងទន្លេព្រែកតាស្អាង ដែលធ្វើឡើងនៅភូមិស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៥ ​ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ រិទ្ធ​សែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះសមិទ្ធផលកន្លងមកលើវិស័យផ្សេងៗ ដោយបានលើកឡើងពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធជនបទ។ លោក​បាន​កត់​សម្គាល់​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុងពេលបច្ចុប្បន្ន​មាន​ផ្លូវ​ជនបទ​ជាង ៥ ម៉ឺន​គីឡូម៉ែត្រ និង​ស្ពាន​ជាង ៤ ពាន់​កន្លែង។ ដោយឡែកនៅក្នុងខេត្តស្វាយរៀង ខេត្តនេះមានផ្លូវជនបទសរុបចំនួន ៧៧១ខ្សែ រួមមានផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូប្រវែង ៤០៦ គីឡូម៉ែត្រ ផ្លូវក្រួស ២.៣៦៥ គីឡូម៉ែត្រ និងស្ពានចំនួន ៧៧ រួមជាមួយនឹងសំណង់ជនបទជាច្រើនទៀត។ ស្ពានដែលទើបនឹងប្រកាសនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ចំលង ដោយបម្រើប្រជាពលរដ្ឋចំនួន ២.២៩៣គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩.២៦៦នាក់ ក្នុងនោះស្រី […]