ត្រឹមខែតុលា ឆ្នាំ២០២៤ កម្ចីធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកើនដល់ជាង $២០ពាន់លាន

គិតត្រឹមខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំនួន ៨១.៧៤៨ពាន់លានរៀល (ស្មើនឹង ២០,១ពាន់លានដុល្លារ) កើន ១៥,៧៤% ធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។

តាមរបាយការណ៍ខាងលើបានបង្ហាញថា ឥណទានក្នុងវិស័យសំណង់បានកើនដល់ ២៩.១៩៩ពាន់លានរៀល ឬស្មើនឹង ៧,១៨ពាន់លានដុល្លារ កើន៣៣,៣%, រីឯឥណទានក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន ២៧.៦៨៦ពានលានរៀល ឬស្មើនឹង ៦,៩ពាន់លានដុល្លារ ថយចុះ ៣,៩% និងចុងក្រោយ ឥណទានក្នុងវិស័យអចលនទ្រព្យមានចំនួន ២៤.៨៦៣ពាន់លានរៀល ឬស្មើនឹង ៦,១១ពាន់លានដុល្លារ កើនឡើង១៧,៨%​ ធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ដដែល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានធ្វើការផ្តល់កម្ចីសរុបដល់គ្រប់វិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា គិតជាទឹកប្រាក់មានចំនួន ២៤៧.៦៣១ពាន់លានរៀល ឬស្មើនឹង ៦០,៩០ពាន់លានដុល្លារ កើនឡើង ២,២% ធៀបនឹងឆ្នាំមុន។

ក្រៅពីវិស័យសំណង់និងអចនលទ្រព្យ នៅមានវិស័យសំខាន់ៗមួយចំនួនទៀតដែលទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរួមមាន៖ ឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ ចំនួន ៦០.៩២៦ពាន់លានរៀល, កសិកម្ម ២៣.៧៥៩ពាន់លានរៀល, សេវាកម្ម ១៩.៥៨៦ពាន់លានរៀល, កម្មន្តសាល ១០.៣៦៧ពាន់លានរៀល, អង្គភាពគ្រួសារចំនួន ២.៥៩១ពាន់លានរៀល និងវិស័យផ្សេងៗចំនួន ៤៨.៦៥៤ពាន់លានរៀល។

ពាន់ព័ន្ធឥណទានក្នុងវិស័យអចលនទ្រព្យនេះដែរ កន្លងទៅថ្មីៗនេះ អ្នកជំនាញ បានបង្ហាញការព្រួយបារម្ភ ដែលស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។

អ្នកជំនាញបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតដំណោះស្រាយដែលអាចជួយសម្រាលបន្ទុកបុគ្គល និងលើកកម្ពស់បរិយាកាសសេដ្ឋកិច្ចឱ្យមានសុខភាពល្អប្រសើរឡើងវិញ។ (អានបន្ថែម)

នៅពេលដែលទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្តវិវឌ្ឍទៅមុខ វិស័យសំណង់ និងអចលនវត្ថុបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតហិរញ្ញវត្ថុរបស់ប្រទេសជាតិ។ រង់ចាំការអាប់ដេតបន្ថែមទៀត នៅពេលដែលយើងតាមដានការអភិវឌ្ឍន៍ទាំងនេះយ៉ាងដិតដល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមត្រីមាសទី៣-២០២៤ បំណុលសាធារណៈរបស់កម្ពុជាឈានដល់ $១១,៧៨ពាន់លាន

គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ បំណុលសាធារណៈសរុបរបស់កម្ពុជាបានកើនឡើងដល់ ១១,៧៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួលេខនេះតំណាងឱ្យទិដ្ឋភាពសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេស និងបង្ហាញពីយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុដែលកំពុងដំណើរការរបស់រដ្ឋាភិបាលកម្ពុជា។ របាយការណ៍ដដែលបានបង្ហាញថា ៩៩ភាគរយនៃបំណុលសាធារណៈនេះ មានប្រមាណជា ១១,៦៧ ពាន់លានដុល្លារ ដោយត្រូវបានចាត់ថ្នាក់ជាបំណុលខាងក្រៅ ចំណែក ១ភាគរយទៀត ដែលស្មើនឹង ១១៥លានដុល្លារ គឺជាបំណុលក្នុងស្រុក។ បំណុលខាងក្រៅត្រូវបានធ្វើពិពិធកម្មតាមរូបិយប័ណ្ណជាច្រើន ដោយសមាសភាពរួមមាន ៤៥% ជាដុល្លារអាមេរិក ១៩% នៅក្នុងសិទ្ធិគូរពិសេស (SDR), ១២% ជាប្រាក់យ៉េនជប៉ុន (JPY), ១១% ជាយ័នចិន (CNY), ៨% នៅក្នុង ប្រាក់អឺរ៉ូ (EUR) និង ៥% ជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណផ្សេងទៀត។ បំណុលសាធារណៈរបស់កម្ពុជាតំណាងឱ្យ ១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដែលនៅតែទាបជាងកម្រិតអន្តរជាតិ ៤០ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ទៀតថា តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាមាន “និរន្តរភាព” និង “ហានិភ័យទាប” នៃវិបត្តិបំណុល។ រាជរដ្ឋាភិបាលកម្ពុជា (RGC) […]

ក្នុងឆ្នាំ២០២២ កម្ចីធនាគារក្នុងវិស័យសំណង់ និងអចលទ្រព្យ មាន៩% ដូចគ្នា

ក្នុងឆ្នាំ២០២២ ឥណទានត្រូវបានផ្តល់ដោយវិស័យធនាគារទៅវិស័យសំខាន់ៗ មានអត្រាកំណើន ១៩,៣% ធៀបនឹង ២២% ឆ្នាំមុន ខណៈវិស័យសំណង់រួមចំណែក ៩% និងការជួញដូរអចលទ្រព្យរួមចំណែក ៩% ដូចគ្នា នៃកម្ចីសរុបទាំងមូល។ នេះបើតាមសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។ កម្ចីក្នុងវិស័យធនាគារមានចំនួនសរុបប្រមាណ ១៨៨,១ ទ្រីលានរៀល ស្មើ ៤៦ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ កម្ចីសម្រាប់ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន ១៤% សណ្ឋាគារ និងភោជនីយដ្ឋានមាន ៤% អាជីវកម្មជួល និងប្រតិបត្តិការភតិសន្យាមាន ២% នៃកម្ចីសរុប។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់កម្ចីទៅកាន់វិស័យសំខាន់ៗ មានចំនួន ៣៩,៧ ទ្រីលានរៀល ស្មើនឹងជាង ៩ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ២៤,៧% ធៀបឆ្នាំ២០២១ មាន ១២,៨% ដោយក្នុងនោះកម្ចី ៥% នៃកម្ចីសរុបត្រូវបានផ្តល់ទៅវិស័យសំណង់។ គួរបញ្ជាក់ថា ធនាគារជាតិកម្ពុជា ក៏បានព្យាការណ៍ស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែរថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចកើនដល់ ៦% ក្នុងឆ្នាំ២០២៣។ វិស័យសំណង់ និងអចលនទ្រព្យ […]