ផលិតកម្មរ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា បើកដំណើរជាផ្លូវការថ្ងៃនេះ

ក្រុមហ៊ុន Renaissance Minerals (Cambodia) ចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី ជាផ្លូវការការពីព្រឹកថ្ងៃចន្ទ ទី២១ មិថុនា នេះហើយ ដែលនេះជាការសឱ្យឃើញពីសមិទ្ធិផលដ៏ធំធេងមួយទៀតរបស់ប្រទេសកម្ពុជា។

ពិធីបើកដំណើរការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

ការចាប់ដំណើរការចម្រាញ់មាសនេះ ធ្វើឡើងដោយក្រុមហ៊ុន Renaissance Minerals Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអូស្រ្តាលី Emerald Renaissance ក្រោយក្រុមហ៊ុនចំណាយពេលជាង១៤ឆ្នាំដើម្បីសិក្សា និងស្វែងរករ៉ែមាសនៅដែនអាជ្ញាបណ្ណរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។

យ៉ាងណាក្ដី ដោយសារតែកម្ពុជាមិនទាន់មានរោងចក្របន្សុទ្ធមាស ដូច្នេះរ៉ែមាសដែលចម្រាញ់ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited គឺនឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលី ជាដើម។

ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមឆ្នាំ២០២៤ កម្ពុជាមានប្រភពអគ្គិសនីកើនដល់ ៥០៤៤មេហ្កាវ៉ាត់ ខណៈខ្សែបញ្ជូនកើនដល់ ៣៨៩០គ.ម

គិតត្រឹមចុង​ឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា ​បានកើនឡើង​ដល់​ ៥.០៤៤មេហ្កាវ៉ាត់ ខណៈ​បណ្ដាញបញ្ជូន​បានកើនដល់ ៣.៨៩០​គីឡូម៉ែត្រ​ និងអនុស្ថានីយ៍ដែល​បានអភិវឌ្ឍ​បានកើនដល់ ៧០​កន្លែង​។ នេះបើតាមការបញ្ជាក់របស់​ឯកឧត្តម ​កែវ រតនៈ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ និងថាមពល ក្នុង​ពិធី​បិទសន្និបាត​របស់អាជ្ញាធរ​អគ្គិសនី​​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​។ ឯកឧត្តមរដ្ឋមន្ត្រី​ បានថ្លែងបន្ថែមថា កម្ពុជា​បានដាក់​ផែនការ​ជំរុញការអភិវឌ្ឍ​គម្រោង​ប្រភពអគ្គិសនី​ថ្មី​ចំនួន ៣៦​គ​ម្រោ​ង​​ដែល​ភាគច្រើនជាប្រភព​ថាមពល​ស្អាត និងកកើតឡើងវិញ​ ក្នុង​នោះមាន​គម្រោងចំនួន ១៣​ មានអានុភាព​សរុប ​១.២៧៥​មេ​ហ្កាវ៉ាត់ កំពុង​សាងសង់ និង ​២៣​គម្រោង​ទៀត មានអានុភាព​សរុប ​៥.៩៥០មេហ្កាវ៉ាត់​ បានទទួលការអនុម័ត​​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍ ដើម្បីពង្រីក​ប្រភពថាមពល​កកើ​តឡើងវិញនៅកម្ពុជាឱ្យបានយ៉ាង​តិច ​៧០​ភាគរយ នៅ​ក្នុង​​ល្បាយ​នៃ​ប្រភពអគ្គិសនី​​នាឆ្នាំ២០៣០។ ដោយឡែក គិតត្រឹមចុងឆ្នាំ២០២៤ ការផ្តត់ផ្គង់អគ្គិសនីវិញ ​បានគ្របដណ្ដប់​លើ​ភូមិចំនួន ៩៩,១៥ភាគរយ កើនឡើង​ ០,២៨​ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈដែលនៅមានចំនួន ១២០ភូមិទៀត នៅមិនទាន់មានការផ្គត់ផ្គង់អគ្គិសនី។ ជាមួយគ្នានេះ បើតាមផែនការ ក្នុង​រយៈពេល ​២ទៅ ៣ឆ្នាំ​ខាងមុខ ទាំងអគ្គិសនី​កម្ពុជាទាំង​សេវា​ករ​ឯកជន អាច​មានលទ្ធភាព​ពង្រីក​ការ​ផ្គត់ផ្គង់​អគ្គិសនីពីបណ្ដាញជាតិ​បាន ៥១​ភូមិទៀត ដែលនៅសល់​ភូមិ​ចំនួន ​៦៩​ […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]

ក្រុមហ៊ុនចិនប្តេជ្ញាសង់ស្ថានីយថាមពលខ្យល់នៅមណ្ឌលគិរី ឱ្យចប់នៅឆ្នាំ២០២៦ ក្រោយបានការអនុម័ត

នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. បានប្តេជ្ញាថានឹងបញ្ចប់ការសាងសង់ស្ថានីយ៍ថាមពលខ្យល់ អនុភាព ១៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៦។ ការសន្យានេះធ្វើឡើងដោយលោក Wang Junwei តំណាងក្រុមហ៊ុនក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ លោក Wang បានលើកឡើងពីសារៈសំខាន់នៃការស្វែងយល់ដឹងអំពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការធានាថាគម្រោងនេះត្រូវបានទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជោគជ័យ ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិទាំងអស់ជាធរមាន។ លើសពីនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបំពេញតាមកាលកំណត់នៃការបញ្ចប់គម្រោងនៅឆ្នាំ២០២៦ សម្រាប់ស្ថានីយថាមពលខ្យល់មួយនេះ។ ឆ្លើយតបនឹងការប្តេជ្ញាចិត្ត ឯកឧត្តម ជា វុទ្ធី បានទទួលស្គាល់នូវការកើនឡើងនៃការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនាំឱ្យតម្រូវការអគ្គិសនីមានការកើនឡើងផងដែរ ជាពិសេសពីប្រភពថាមពលស្អាត។ លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនខិតខំ​អនុវត្ត​គម្រោង​វិនិយោគ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាពបំផុត​ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើនឡើង​នេះ។ ឯកឧត្តម ជា វុទ្ធី ក៏បានធានាសាជាថ្មីដល់ក្រុមហ៊ុនថា មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន។ នៅពេលដែលប្រទេសកម្ពុជាខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន គម្រោងនេះតំណាងឱ្យជំហានឆ្ពោះទៅមុខក្នុងការពង្រីកសមត្ថភាពថាមពលស្អាតរបស់ប្រទេស ស្របតាមការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ […]

កម្ពុជា-អាល្លីម៉ង់រួមគ្នាពង្រឹងយុទ្ធសាស្រ្តគ្រប់គ្រងសំរាម ដើម្បីលើកម្ពស់សោភណភាពទីក្រុង

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អសោភ័ណភាពទីក្រុង និងនិរន្តរភាពបរិស្ថាន កម្ពុជា និងអាល្លឺម៉ង់ប្តេជ្ញារួមគ្នាពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងកាកសំណល់របស់ប្រទេស។ ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាឡឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការមួយដែលមានឈ្មោះថា “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយចីរភាពនៅកម្ពុជា”។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកបណ្ឌិត Gunter Riethmacher នាយកប្រចាំប្រទេសនៃ GIZ ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងក្របខណ្ឌគ្រប់គ្រងកាកសំណល់ដែលមានស្រាប់ដោយរួមបញ្ចូលនូវគោលការណ៍សេដ្ឋកិច្ចដោយផ្អែកលើគំរូចក្រា ដើម្បីលុបបំបាត់ការបំពុល និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងកាកសំណល់។ កិច្ចសហការនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតគំរូការងារប្រកបដោយនិរន្តរភាព ដែលនឹងអាចកាត់បន្ថយបរិមាណសំរាមជាអប្បបរមាសម្រាប់កន្លែងចាក់សំរាម និងរួមចំណែកក្នុងការបង្កើតបរិស្ថានទីក្រុងកាន់តែស្អាត និងជាទីពេញចិត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការផ្តល់អាទិភាពលើការគ្រប់គ្រងសំរាមទូទាំងប្រទេស។ នេះរួមបញ្ចូលទាំងការដាក់ពង្រាយធុងសំរាមស្តង់ដារនៅទូទាំងប្រទេស និងការលើកកម្ពស់ការបំបែក និងការកែច្នៃសំណល់ ដែលអាចកាត់បន្ថយការបំពុលបានយ៉ាងខ្លាំង។ ជាងនេះទៅទៀតនឹងមានការកើនឡើងនូវឱកាសក្នុងការរកចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់ត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយពិធីសម្ពោធកន្លែងចាក់សំរាមទំហំ ១១ហិកតា នាពេលថ្មីៗនេះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដំណាក់កាលទីពីរដែលផ្តល់មូលនិធិដោយកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ មានគោលបំណងជំរុញយ៉ាងខ្លាំងនូវសមត្ថភាពគ្រប់គ្រងកាកសំណល់របស់ប្រទេសកម្ពុជា។ (Read more) […]

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%

ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបចំនួន ២,២៥៣គ្រឿង កើនឡើង ៦២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ”។ តួលេខដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន៣ កំពុងនាំមុខគេក្នុងទីផ្សាររថយន្តនៅកម្ពុជា ទី១- ក្រុមហ៊ុនរថយន្ត BYD មកពីប្រទេសចិន, ទី២- ក្រុមហ៊ុនរថយន្ត Toyota មកពីប្រទេសជប៉ុន និង ទី៣- ក្រុមហ៊ុនរថយន្ត Tesla មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនាគតបៃតង។ ឯកឧត្តម  ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន […]

ក្រុមហ៊ុនច្នៃសំរាមដ៏ល្បីឈ្មោះរបស់ចិន ចង់មកបើករោងចក្រច្នៃសំរាមនៅកម្ពុជា ទៅជាថាមពល ​

ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ បង្ហាញបំណងចង់មកវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជាទៅជាថាមពលអគ្គិសនី ខណៈបច្ចុប្បន្នកំពុងដំណើរការរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនី នៅក្នុងប្រទេសវៀតណាម។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន គ្រាដែលដឹកនាំប្រតិភូក្រសួងបរិស្ថានទៅបំពញទស្សនកិច្ចនៅ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ លោក Pan Yaoda អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនី នៅប្រទេសចិន និងវៀតណាម និងមានបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម នៅកម្ពុជា ទៅជាថាមពលអគ្គិសនី។ ជាការឆ្លើយតប ឯកឧត្ដម សាបូ អូហ្សាណូ បានស្វាគមន៍ចំពោះបំណងវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និង ជួយលើកកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជន និងជួយបង្កើនសដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិតបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា […]