CapitaLand កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងស្រុក

Capita Land ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅប្រទេសសិង្ហបុរី បានទិញយកអគារ Pearl Bank Apartments ដែលមានកម្ពស់ ៣៧ ជាន់នៅតំបន់ China Town ក្នុងតម្លៃ ៥៥០លានដុល្លារ តាំងពីខែមករាមកម្ល៉េះ គោលបំណងគឺដើម្បីធ្វើការអភិវឌ្ឍន៍ទីតាំងនេះឡើងវិញ។

អគារមួយនេះមាន ២៨៨ យូនីត ស្ថិតនៅលើផ្ទៃដីទំហំ ៨២.៣៧៦ ហ្វីតការ៉េ (៧.៧៥៣ម២) ទីតាំងមួយនេះគឺជាចំណុចដ៏សំខាន់ក្នុងសួនឧទ្យាន Outram ព្រោះវាឋិតនៅត្រង់ចំនុចកំពូលនៃកូនភ្នំគុជ ឬ ហៅបានថាPearl Hill។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន CapitaLand បានឲ្យដឹងថា “ការអភិវឌ្ឍន៍ឡើងវិញនេះគឺ ដើម្បីប្រែក្លាយតំបន់មួយនេះឲ្យទៅជាតំបន់លំនៅឋានខ្ពស់ៗ ដែលមានចំនួនយូនីតរហូតដល់ទៅ ៨០០យូនីត សម្រាប់ជួយជំរុញកន្លែងមួយនេះក្លាយទៅជាតំបន់ពិសេសដែលមានតែមួយគត់ក្នុងប្រទេស។

ក្នុងតំបន់មួយនេះគឺមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ដោយមានស្ថានីយដឹកអ្នកដំណើរមួយចំនួន ដូចជា Outram Park MRT តភ្ជាប់ទៅនឹង ផ្លូវ East-West Line និង North-East Line។ ម្យ៉ាងវិញទៀតវាជាកន្លែងដែលនឹងត្រូវតភ្ជាប់ទៅកាន់ផ្លូវមួយផ្សេងទៀតគឺ Thomson-East Coast Line (TEL) ដែលនឹងចាប់ផ្តើមដំណើរ ការក្នុងឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។

ការតភ្ជាប់ផ្លូវ TEL នឹងភ្ជាប់ទៅកាន់សួនឧទ្យាន Outram គឺជាចំនុចដ៏សំខាន់សំរាប់ការស់នៅទីនោះ ហើយវាក៏កន្លែងកម្សាន្តដ៏គួរឱ្យទាក់ទាញផងដែរដូចជា Orchard Road, Marina Bay និង Gardens by the Bay។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]