ព័ត៌មានសមាគម
សមាគមសមា្ភរតុបតែងសំណង់ចិនស្វែងរកឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា
សមាគមសមា្ភរតុបតែងសំណង់ចិនកាលពីថ្ងៃទី ១២ ខែ កញ្ញា បានជួបជាមួយសមាគមអ្នកសាងសង់កម្ពុជានៅឯអគារកាណាឌីយ៉ា ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាអំពីទីផ្សារសំណង់នៅកម្ពុជា។ សមាគមសមា្ភរតុបតែងសំណង់ចិន គឺជាសមាគមផ្នែកសម្ភារៈសំណង់ ដូចជា ការ៉ូ អាលុយមីញ៉ូម និងការតុបតែង ក្នុងតំបន់ជឺចៀងនៃខេត្តស៊ីឈួន ហើយតំបន់ជឺចៀងនេះទៀតសោត គឺឈរនៅលំដាប់ទីមួយផ្នែកសម្ភារៈសំណង់នៅទូទាំងប្រទេសចិន។ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគ...
អានបន្ថែមកម្មវិធីធុរកិច្ច៖ ក្រុមហ៊ុនកូរ៉េល្បីៗមួយចំនួនធំកំពុងពង្រីកទីផ្សារសម្ភារសំណង់មកកម្ពុជា
ដើម្បីឆ្លើយតបទៅនឹងឧស្សាហកម្មសំណង់ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ក្រុមហ៊ុនកូរ៉េប្រមាណជាង ២០ ក្រុមហ៊ុនបានមកធ្វើការតាំងបង្ហាញសម្ភារសំណង់ដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារកម្ពុជា តាមរយៈកម្មវិធីធុរកិច្ចសម្ភារសំណង់ កម្ពុជា-កូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលរៀបចំឡើងនៅឯសណ្ឋាគារ សូហ្វីថែល ភ្នំពេញ។ សមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឲ្យក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ១៦៨ក្រុមហ៊ុន និង...
អានបន្ថែមតំណាងក្រុមហ៊ុនកូរ៉េចំនួន៨៣០ក្រុមហ៊ុនមកកម្ពុជាស្វែងរកកិច្ចសហការលើវិស័យសំណង់
តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិប្រមាណជាង ៨០០ ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហការលើវិស័យសំណង់រវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ តំណាងរបស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAK បានជួបជាមួយតំណាងរបស់សមាគមអ្នកសាងសង់កម្ពុជានៅឯវិមាណកាណាឌីយ៉ា ដើម្បីពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។ លោក Kan...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបានរៀបចំកម្មវិធីធុរកិច្ចលើកទី ១០
កាលពីថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩ សមាគមអ្នកសាងសង់កម្ពុជា ដោយមានការគាំទ្រពីក្រុមហ៊ុន CAST LABORATORIES PTE LTD បានរៀបចំកម្មវិធីធុរកិច្ចលើកទី ១០ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនជាង ២០០ នាក់។ ប្រារព្ធធ្វើឡើងនៅឯភោជនីដ្ឋាន Hard Rock នៃអគារ Exchange Square ព្រឹត្តិការណ៍នេះបានធ្វើឲ្យសមាជិកទាំង១៦៦ របស់សមាគមអ្នកសាងសង់កម្ពុជាមានឱកាសដើម្បីជួបគ្នាដោយផ្ទាល់ និងបង្កើតបណ្តាញក្នុងការស្វែងយល់បន្ថែមអំពីការផ្គត់...
អានបន្ថែមក្រុមហ៊ុនកូរ៉េគ្រោងនឹងចាប់ដៃជាមួយសមាគមអ្នកសាងសង់កម្ពុជាលើកកម្ពស់វិស័យសំណង់
ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកផ្សព្វផ្សាយអ្នកវិនិយោគរបស់ប្រទេសកូរ៉េ កូត្រាភ្នំពេញ កាលពីពេលថ្មីៗនេះបានជួបពិភាក្សាជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យសំណង់នៅកម្ពុជា បន្ទាប់ពីឃើញភាពរីកចម្រើនខ្លាំងក្នុងវិស័យនេះ។ ជំនួបនេះធ្វើឡើងរវាង លោកជីវ ស៊ីវផេង នាយកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា (ស.ស.ក) តំណាងឲ្យ អ្នកឧកញ៉ា ពុង ឃាវសែ ប្...
អានបន្ថែមកម្ពុជានឹងរៀបចំកិច្ចប្រជុំពាក់ព័ន្ធវិស័យសំណង់ដ៏ធំមួយនៅខេត្តសៀមរាប
កម្ពុជាតាមរយៈសមាគមអ្នកសាងសង់កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពាក់ព័ន្ធទៅនឹងវិស័យសំណង់ដ៏ធំមួយហៅថា «កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន។ » ដែលនឹងត្រូវប្រព្រឹត្តឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ សមាគមអ្នកសាងសង់កម្ពុជា (ស.ស.ក) ដែលជាអ្នករៀបចំកិច្ចប្រជុំខាងលើនេះបានឲ្យដឹងថា ក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ដែលតំណាងឲ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាងសង់...
អានបន្ថែមសមាគមធំៗពីររួមគ្នាជំរុញនិងលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាកំពុងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានឆ្លុះបញ្ចំងតាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស ហើយក្នុងនោះផងដែរ ការវាយតម្លៃអចលនទ្រព្យគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តភាព។ នេះបើយោងតាមការយល់ឃើញរបស់សមាគមធំៗចំនួនពីរ។ កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំរបស់សមាគមអ្នកសាងសង់កម្ពុជាអ្នកឧកញ៉ា ពុង ...
អានបន្ថែមពិព័រណ៍សំណង់និងអចលនទ្រព្យកម្ពុជា ត្រឡប់មកវិញក្នុងខែវិច្ឆិកា
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលជាពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅកម្ពុជា គ្រោងនឹងត្រឡប់មកវិញជាលើកទី៥ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាពិព័រណ៍អចលនទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ ដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលជាសមាគមអ្នកសាងសង់គ្រប់គ្រងដោយឯកជនតែម...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មតុបតែងលម្អ
សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមវេទិកាសហប្រតិបត្ដិការឧស្សាហកម្មតុបតែងលម្អនិងគ្រឿងសង្ហារឹមចិន-អាស៊ាន (China-ASEAN Decoration & Upholstery Industry Cooperation Forum) ក្នុងនាមជាតំណាងរបស់កម្ពុជាមកពីអាស៊ានដើម្បីពិភាក្សាអំពីនិន្នាការបច្ចុប្បន្ន និងការទំនាក់ទំនងយូរអង្វែងនាពេលអនាគតរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាននៅក្នុងឧស្សាហកម្មស្ថាបត្យកម្មនិងសំណង់។ វេទិកានេះរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចចិន-អ...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាអំពាវនាវឱ្យអន្តរជាតិវិនិយោគបន្ថែមនៅកម្ពុជា
សមាគមអ្នកសាងសង់កម្ពុជាបានអំពាវនាវដល់ភាគីពាក់ព័ន្ធអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀតក្នុងឱកាសចួលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី ៤៥នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារ Shringi-la at the Fort កាលពីថ្ងៃទី ៩ ខែមីនា កន្លងមកនេះ ដោយមានសមាជិកមកពីបណ្តាប្រទេសអាស៊ានជាច្រើបបានចូលរួម ក្នុងគោលបំណងដើម្បីពិភាក្សាពីវឌ្ឍនភាពឆ្ពោះទៅកាន់ការសម្រេចប...
អានបន្ថែម
