ព័ត៌មានអន្តរជាតិ
វិនិយោគិនបរទេសចាប់ផ្តើមប្រុងប្រយ័ត្នឡើងវិញ ខណៈទីផ្សារអចលនទ្រព្យចិនប្រឈមមុខនឹងបញ្ហាជាថ្មី
ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អ្នកវិនិយោគបរទេសកំពុងមានការប្រយ័ត្នប្រយែងលើការជ្រើសយកគម្រោងវិនិយោគកាន់តែខ្លាំងជាងមុន ជាពិសេសគឺមានវិនិយគិនជាច្រើន បង្ហាញការក្រែងរអែងលើការទិញអចលនទ្រព្យប្រភេទពាណិជ្ជកម្ម (commercial properties) នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនក្នុងវិស័យអច...
អានបន្ថែមរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអាស៊ាន-ចិន មានប្រមាណជាង ៥០០ពាន់លានដុល្លារ
ក្នុងរយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារអាម៉េរិក ដែលមានការកើនឡើង ១០,៥% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់រដ្ឋបាលគយចិន (GAC) ដែលចុះផ្សាយដោយក្រសួងព័ត៌មានកម្ពុជា។ ប្រភពដដែលបានបន្តថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏...
អានបន្ថែម១ឆ្នាំ រដ្ឋឥណ្ឌូនេស៊ី ស្រូបទុនពីបរទេសបាន $១២៣លាន តាមរយៈយុទ្ធសាស្រ្តផ្តល់ “ទិដ្ឋាការមាស”
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញជាផ្លូវការនូវគោលការណ៍ថ្មី ដោយផ្តល់ "ទិដ្ឋាការមាស" ដល់វិនិយោគិនបរទេស និងអ្នកជំនួញបរទេសដែលមានបំណង់ចង់មកស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល ៥ ទៅ ១០ឆ្នាំ។ គោលការណ៍ថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការ ក្រោយរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានជោគជ័យលើការដាក់ឱ្យសាកល្បងរយៈពេញ១ឆ្នាំដំបូង ដោយរដ្ឋាភិបាលស្រូបទុនពីបរទេសបានប្រមាណ ១២៣លានដុល្លារ តាមរយៈយុទ្ធសាស្រ្តថ្មីមួយនេះ។ នេះបើយោ...
អានបន្ថែមការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី
ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។ ទំហំវិនិយោគអចលនទ្រព្យពាណិជ...
អានបន្ថែមមូលហេតុទាំងនេះបានជំរុញ អ្នកវិនិយោគបរទេសសម្រុកចូលទីផ្សារអចលនទ្រព្យវៀតណាម
ទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងស្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺសន្ទុះមួយនេះបានកើនឡើងពីលំហូរទុនវិនិយោគរបស់វិនិយោគិនបរទេស ដែលបានជំរុញដោយការរួមបញ្ចូលគ្នានៃលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល កំណែទម្រង់ច្បាប់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម។ បើតាមរបាយការណ៍របស់ VnExpress International បានបង្ហាញថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ វិនិយោគិនបរទេសបានចាក់ទុនជិត ១,៩៨ពាន់លានដុល្...
អានបន្ថែមក្រុមអ្នកបណ្តាក់ទុនចិនព្រមានថា ការបង្កក IPO នឹងធ្វើឱ្យក្រុមហ៊ុនច្នៃប្រតិដ្ឋបច្ចេកវិទ្យាជាប់គាំង
ក្រុមអ្នកបណ្តាក់ទុនចិនបានព្រមានថា ការបង្កកការដាក់លក់ភាគហ៊ុនជាសាធារណៈ (Initial Public Offering, IPO) នៅក្នុងប្រទេសចិន នឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសចំពោះក្រុមហ៊ុនពន្លកអាជីវកម្មថ្មីៗ ដែលនឹងបង្អត់ក្រុមហ៊ុនទាំងនេះ ពីការទទួលបានការគាំទ្រមូលនិធិ និងធ្វើឱ្យរាល់តួអង្គក្នុងទីផ្សារជាប់គាំងក្នុងការវិនិយោគដែលមានស្រាប់ ហើយចុងក្រោយគឺធ្វើឱ្យខូចដល់គោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងផ្ទាល់តែម្ត...
អានបន្ថែមអ្នកវិភាគសង្ស័យថាវិធានការដោះស្រាយវិបត្តិអគារទទេរបស់ចិន ដែលចំណាយអស់ $៤៣,៥ ពាន់លាន នោះគ្មានប្រសិទ្ធភាព
វិធានការដោះស្រាយវិបត្តិលំនៅឋានទំនេរ ដែលចាយថវិកាជាតិអស់ $៤៣,៥ ពាន់លានដុល្លាររបស់ប្រទេសចិន ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលដៅដោះស្រាយវិបត្តិអចលនទ្រព្យជាប់គាំងរបស់ប្រទេស ប៉ុន្តែអ្នកវិភាគអះអាងថា ចំនួននេះមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាដែលកំពុងបន្តញាំញីវិស័យនេះអស់រយៈពេលជិត ៣ឆ្នាំមកហើយនោះឡើយ។ វិធានការថ្មី ដែលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ មានគោលបំណងផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរដ្ឋតាមរយៈធនាគារ ដើម្បីទិ...
អានបន្ថែមអាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦% ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល
ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែល...
អានបន្ថែមសហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)
សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអ...
អានបន្ថែមចិនជះលុយ $៤៧ពាន់លាន ផលិតបន្ទះឈីបនិងបច្ចេកវិទ្យា AI ក្នុងស្រុក ដើម្បីទប់ការរឹតបន្តឹងរបស់អាមេរិក
រដ្ឋាភិបាលចិនជះលុយប្រមាណ ៣៤៤ ពាន់លានយន់ (៤៧ ពាន់លានដុល្លារ) គាំទ្រមូលនិធិទ្រទ្រង់ផលិតផលបន្ទះឈីប semiconductor ថ្មីមួយ ក្នុងគោលបំណងជំរុញការផលិតបន្ទះឈីបក្នុងស្រុក និងជាវិធានការឆ្លើយតបនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចូលបច្ចេកវិទ្យាទំនើបពីប្រទេសចិន នេះបើយោងតាមប្រភពពី Asia.nikkei, ចុះថ្ងៃទី ២៧ ឧសភា ២០២៤។ ការវិនិយោគដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេស្គាល់ថាជាមូលនិធិវិនិយោគឧស្សាហកម្មបន្ទះឈីបសៀគ្វីរួម...
អានបន្ថែម
