រយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអាស៊ាន-ចិន មានប្រមាណជាង ៥០០ពាន់លានដុល្លារ

ក្នុងរយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារអាម៉េរិក  ដែលមានការកើនឡើង ១០,៥% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់រដ្ឋបាលគយចិន (GAC) ដែលចុះផ្សាយដោយក្រសួងព័ត៌មានកម្ពុជា។

ប្រភពដដែលបានបន្តថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលក្នុងនោះ ការនាំចេញរបស់ចិនទៅកាន់អាស៊ានមានចំនួន ២,៣៦ទ្រីលានយន់ ដែលកើនឡើង ១៣,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ថែមពីនេះ កាលពីឆ្នាំមុន ប្រាក់ចំណូលពាណិជ្ជកម្មមានចំនួន ១៥,៤% នៃតម្លៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន និងមានចំនួន ១៥,៨% ក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំ២០២៤នេះ។

ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន ជាមួយនឹងចំណូលកើនឡើង ២៤,១%, ១៣,៧% និង ៤,១% រៀងៗគ្នាក្នុងរយៈពេលដែលបានត្រួតពិនិត្យនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]