Uncategorized @km

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៦៣០ ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក នៃ ក....

អាន​បន្ថែម

ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបាន ១,៥​ប៊ីលានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទី​ឆៅជាង ១​លានតោន

ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីជាមួយវៀតណាមកើនឡើង ២៧% ខណៈដែលកម្ពុជាកំពុងពង្រឹងជំហររបស់ខ្លួនជាអ្នកដឹកនាំសកលក្នុងការផលិតគ្រាប់ស្វាយចន្ទីឆៅ ពេញមួយឆ្នាំ២០២៥ កម្ពុជារកប្រាក់ចំណូលបាន ​១,៥ប៊ីលានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន ទៅកាន់ទីផ្សារវៀតណាម ពោល​កើនឡើង ២៧% បើធៀបនឹងឆ្នាំ ២០២៤។ ​​នេះបើយោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជាផ្សាយចេញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ សមាគមស្វាយចន្ទីកម្ពុជ...

អាន​បន្ថែម

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្មបរទេស ខណៈដែលលំហូរចូលវិនិយោគផ្ទាល់កើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងត្រីមាសទី៣ គិតត្រឹមត្រីមាសទី៣ ពោលគិតចាប់ពីខែមករា-កញ្ញា ឆ្នាំ២០២៥ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ ទ្រីលានរៀលកើនឡើងជាង៧%។ នេះបើយោងតាមរបាយការណ៍ព្រឹត្តបត្រស្ថិតិជញ្ជីងទូទាត់ ត្រីមាសទី៤ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ផ្សាយចេញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ ធនាគារជា...

អាន​បន្ថែម

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤លាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលផ្សាយចេញកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ គ្រឹះស្ថានអង្គរ បានបញ្ជាក់តាមរយៈរបាយការណ៍ខាងលើថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង $៤៤លាន ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង ៩៥ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% បើធ...

អាន​បន្ថែម

ចក្ខុវិស័យថ្មីក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងទាក់ទាញ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នា...

អាន​បន្ថែម

រដ្ឋសម្រេចបញ្ចុះអត្រាពន្ធគយ និងអាករពិសេស លើមុខទំនិញមួយចំនួន ចាប់ពីដើមឆ្នាំ២០២៦

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន ចាប់ដើមឆ្នាំ២០២៦ ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងលេខ ៦០៦៥/២៥អគរ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ ន...

អាន​បន្ថែម

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីកសាងទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងជំហានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងការរៀបចំនគរូបនីយកម្ម ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកម្រិតជំនាញ ដើម្បីពិភាក្សាលើកិច្ចការបច្ចេកទេសសំខាន់ៗចំនួនបី ដែលផ្ដោតលើការបង្កើនសមត្ថភាពដល់មន្ត្រីឃុំ និងសង្កាត់ លើការងាររ...

អាន​បន្ថែម

សហភាពអឺរ៉ុប ប្រកាសផ្ទេរថវិកាជាង $២២លាន  ដើម្បីកែទម្រង់វិស័យអប់រំ ជលផល គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញសហប្រតិបត្តិការវិនិយោគសាកល

មូលនិធិថ្មីផ្តោតលើការអប់រំ ការនេសាទ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងតម្លាភាព សហភាពអឺរ៉ុប បានប្រកាសផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ជាង $២២លាន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចសន្ទនារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប រវាងឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច...

អាន​បន្ថែម

ក្រសួងដែនដីដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រកម្មសិទ្ធិគំរូថ្មីដើម្បីបង្កើនសុវត្ថិភាពក្នុងការចុះបញ្ជីដីធ្លី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាផ្ទៀងផ្ទាត់កម្រិតខ្ពស់ដើម្បីលុបបំបាត់ការក្លែងបន្លំ និងពង្រឹងទំនុកចិត្តសាធារណៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តប្រែក្លាយកម្មវិធីជីថលរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបែបទំនើប ដែលត្រូវបានសមាហរណកម្មជាមួយប្រព័ន្ធផ្លូវការ verify.gov.kh។ ប្រព័ន្ធថ្មីនេះប្រើប្រាស់...

អាន​បន្ថែម

ក្រសួងរៀបចំដែនដីក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំសិក្ខាសាលាដើម្បីពង្រឹងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស

ការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុត្តិ ដើម្បីជំរុញ ការអភិវឌ្ឍទីក្រុងប្រកបដោយសង្គតិភាព និងនិរន្តរភាព នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀបចំផែនការមេប្រើប្រាស់ដីធ្លីឱ្យកាន់តែមានភាពសាមញ្ញ និងមានប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាមួយក្នុងគោលបំណងផ្សព្វផ...

អាន​បន្ថែម