CBRE៖ ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យនឹងប្រសើរឡើង ៦០% តែមិនសូវល្អដូចឆ្នាំ ២០១៩ ទេ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថា នៅឆ្នាំ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើងវិញ ៦០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ តែក៏នឹងមិនល្អប្រសើរដូចទៅនឹងឆ្នាំ ២០១៩ នោះទេ។

អ្នកនាង អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃ ៨ មករា ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាឆ្នាំ ២០២១នេះ នឹងប្រសើរជាងឆ្នាំមុន ជាមួយនឹងការនាំមុខនៃទីផ្សារលំនៅដ្ឋាន ដែលមានសន្ទុះខ្លាំងជាងគេ ព្រោះទីផ្សារនេះភាគច្រើនផ្ដោតទៅលើប្រជាជនក្នុងស្រុក។

អ្នកនាង បាននិយាយថា ៖ « យើងគិតថា ឆ្នាំ២០២១ គឺជាឆ្នាំដែរមានភាពល្អប្រសើរ បើប្រៀបធៀបទៅឆ្នាំ២០២០ ដោយសារតែមានការព្យាបាល និងបង្ការចំពោះកូវីដ ១៩។ ប៉ុន្តែទោះបីមានភាពល្អប្រសើរយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថាវាមិនល្អប្រសើរដូចដើម ពោលគឺដូចឆ្នាំ២០១៩ ទេ ដោយសារទីផ្សារមួយផ្នែកធំរបស់ប្រទេសកម្ពុជា គឺផ្តោតទៅលើទីផ្សារក្រៅប្រទេស។»

បើទោះជាមានភាពល្អប្រសើរយ៉ាងណាក្ដី អ្នកវិនិយោគបរទេស នៅតែត្រូវការពេលវេលាសម្រាប់រៀបចំខ្លួនឱ្យបានរួចរាល់ និងរងចាំស្ថានភាពនៅប្រទេសគាត់ប្រសើរឡើងវិញសិន មុននឹងគាត់ចាប់ផ្ដើមវិនិយោគនៅប្រទេសខ្មែរ។

បន្ថែមពីនេះ ទីផ្សារការិយាល័យត្រូវបានព្យាករថានឹងក្លាយជាទីផ្សារដែលងើបឡើងលឿនលំដាប់ទី ២ បន្ទាប់ពីលំនៅដ្ឋាន ហើយវិស័យឧស្សាហកម្មនៅលំដាប់ទី ៣ ទីផ្សារលក់រាយទី ៤ និងទីផ្សារចុងក្រោយ គឺជាផ្នែកបដិសណ្ឋារកិច្ច ព្រោះទីផ្សារប្រភេទនេះ ត្រូវការពេលវេលាមួយរយៈ ដើម្បីវិលត្រឡប់មកសភាពដើម ឬអាចនិយាយបានថាដល់ទៅឆ្នាំ ២០២២ និង ២០២៣។

អ្នកនាង អាន សុធីតា ក៏បានបន្ថែមទៀតថា ឆ្នាំ២០២១ គឺជាឱកាស ព្រោះនឹងមានអចលនទ្រព្យជាច្រើនដាក់លក់ក្រោមតម្លៃទីផ្សារ ឬលក់បន្ទាន់ ដូច្នេះអ្នកវិនិយោគគួរត្រៀមថវិកាទុក ដើម្បីឆកយកឱកាសពេលមកដល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]