CBRE៖ តម្លៃលក់បូរីនៅតែរក្សាកំណើន ក្នុងរយៈពេល២ត្រីមាសដំបូង ទោះមានបញ្ហាកូវីដ

ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃលក់បូរីនៅទីក្រុងភ្នំពេញ នៅតែរក្សាកំណើន ក្នុងរយៈពេល ៦ ខែដំបូង ប៉ុន្តែអាចនឹងចាប់ផ្តើមធ្លាក់ចុះវិញ ដោយសារភាពតានតឹងនៃលំហូរសាច់ប្រាក់ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា កត្តាជំរុញសំខាន់មួយ គឺដោយសារតែចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២០ មានគម្រោងមួយចំនួន បាន ដំណើរការរួចមុនទៅហើយ រួមមាន គម្រោងរបស់បូរីធំៗចំនួន ៣ ដែលបានបញ្ចប់ការសាងសង់ និងផ្គត់ផ្គង់បូរីសរុបចំនួន ៤៩គម្រោង ដែលមានទីតាំងស្ថិតតំបន់នៅខណ្ឌមានជ័យ(សរុប២៥គម្រោង) និងខណ្ឌច្បារអំពៅ(សរុប២៤គម្រោង)។

ដោយឡែក ខណ្ឌសែនសុខនៅតែជាតំបន់ឈានមុខគេសម្រាប់ទីផ្សារផ្គត់ផ្គង់បូរី ហើយខណ្ឌពោធិសែនជ័យ ក៏កំពុងបង្ហាញពីសក្តានុពលរបស់ខ្លួនផងដែរ។
កត្តាចម្បងមួយទៀត គឺដោយសារ អ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែមានទំនុកចិត្តក្នុងការវិនិយោគលើផ្នែកបូរីនេះ។ ជាក់ស្តែង មានការប្រកាសបើកលក់គម្រោងថ្មីៗចំនួន ៥ ដោយអ្នកអភិវឌ្ឍន៍ធំៗ ចំនួន ៣ រួមមាន៖ បូរី ប៉េងហួត ជីប ម៉ុង លែន និងបូរីជារីជាដើម។

ងាកមកនិយាយអំពីតម្លៃវិញ តម្លៃលក់បូរី មិនបានបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះទេ ក្នុងរយៈពេល ៦ ខែឆ្នាំ ២០១៩។ ហើយ CBRE បានព្យាករថា កំណើននេះ នឹងបន្តរហូតដល់ពាក់កណ្តាលឆ្នាំនេះ។ កត្តា ជំរុញលំនឹងនេះ ដោយសារតម្រូវការក្នុងស្រុក និងទំនុកចិត្តខ្ពស់ពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមើលឃើញពីស្ថានភាពមានសុវត្ថិភាពក្នុងការវិនិយោគ ដែលនាំឱ្យតម្លៃគម្រោងបូរីគ្រប់ប្រភេទ ជាមធ្យមមានការកើនឡើង។

ពាក់ព័ន្ធនឹងបញ្ហាទំនុកចិត្តវិនិយោគនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា៖ «ផ្នែកបូរីនេះ នៅរក្សាភាពរឹងមាំល្អនៅឡើយក្នុងត្រីមាសទី១នេះ។ ក្នុងនោះដែរ យើងឃើញមាន គម្រោងចំនួន ៣ ដែលបានបញ្ចប់ការសាងសង់ និងការប្រកាសបើកលក់គម្រោងថ្មីៗចំនួន ៥គម្រោង ដែលទំនុកចិត្តសម្រាប់អ្នកអភិវឌ្ឍន៍ផ្នែកនេះ ក្នុងការលក់បូរី និងប្រកាសបើកគម្រោងថ្មីៗរបស់គេផងដែរ។»

ប្រភពដដែលនេះបានបង្ហាញថា បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ ២០១៩ តម្លៃលក់ក្នុងត្រីមាសទី ១ បូរីប្រភេទផ្សេងៗដូចជា វីឡា វីឡាភ្លោះ ហាង ផ្ទះគូ និងផ្ទះល្វែង បានកើនឡើងចន្លោះពី ២,១% ទៅ ៤,៨% ។
ទោះយ៉ាងណាក៏ដោយ ភ្នាក់ងារអចលនទ្រព្យ CBRE ក៏បានអះអាងផងដែរថា តម្លៃលក់អាចចាប់ផ្តើមធ្លាក់ចុះ ដែលអាចបណ្តាលមកពីភាពតានតឹងនៃលំហូរសាច់ប្រាក់ ដែលបង្កដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ។

យ៉ាងណាមិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលរាជបណ្ឌិត្យសភាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យអាចនឹងមានសន្ទុះឡើងវិញក្នុង ឆ្នាំ២០២១។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]