CBRE៖ ដីភាគខាងត្បូងភ្នំពេញនឹងបន្តឡើងថ្លៃ បច្ចុប្បន្ននៅចន្លោះពី១០០-២២០០ ដុល្លារ/ការ៉េ

CBRE Cambodia បានព្យាករថា តម្លៃដីនៅភាគខាងត្បូងភ្នំពេញនឹងមាននិន្នការឡើងថ្លៃជាបន្តបន្ទាប់ ខណៈតម្លៃដីក្នុងតំបន់នេះចាប់ផ្តើមឡើងថ្លៃតាំងពីឆ្នាំ ២០១១ មកម្ល៉េះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសគម្រោងកសាងមហាវិថីសម្តេចតេជោ និងក្រោយមកគម្រោងព្រលានយន្តហោះ។

យោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្ងទី ១២ សីហា កន្លងទៅនេះ នៅតំបន់សងខាងមហាវិថីសម្តេចតេជោ តម្លៃដីខ្ពស់បំផុតកើនដល់ប្រមាណ ២២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២១ នេះ ដែលកើនឡើងជាង ១១ដង បើធៀបនឹងតម្លៃត្រឹម ២០០ ដុល្លារ កាលពីឆ្នាំ២០១៣។

ដោយឡែក សម្រាប់តម្លៃអចលនទ្រព្យប្រភេទលំនៅឋានវិញ នៅតំបន់ផ្លូវមហាវិថីសម្តេចតេជោ មានតម្លៃចាប់ពី ៥០០ដុល្លារ ក្នុងមួយការ៉េ ទៅ ២០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

យ៉ាងណាមិញ សម្រាប់តម្លៃដីក្នុងតំបន់ក្នុងខណ្ឌដង្កោ ជាទូទៅ មានចាប់ពី ៨០ដុល្លារ ដល់ ២៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅក្រុងតាខ្មៅមានតម្លៃចាប់ពី ៥០០ដុល្លារ ទៅ ២០០០ ដុល្លារក្នុងមួយការ៉េ។

សម្រាប់តម្លៃអចលនទ្រព្យឧស្សាហកម្មវិញ ថ្លៃចាប់ពី ៥០ដុល្លារ ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់នៅក្បែរគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី និង ៨០ដុល្លារ ទៅ ២៤០ដុល្លារ នៅក្បែរផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចផ្លូវជាតិលេខ២។

គួរបញ្ជាក់ថា ភ្នាក់ងារអចលនទ្រព្យអន្តរជាតិនេះក៏ព្យាករថា ទីតាំងភាគត្បូងនេះរួមមាន ខណ្ឌដង្កោ និងខណ្ឌមានជ័យនៃរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង នៃខេត្តកណ្តាល នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជានៅពេលអនាគត ដែលរួមផ្ដុំទៅដោយគម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។

ភាពរីកចម្រើននេះ គឺជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់ ឬស្មើនឹងទឹកប្រាក់សរុបប្រមាណយ៉ាងហោច ២,២ ពាន់លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]