CBRE៖ តម្លៃខុនដូនឹងប្រឈមមុខនឹងការធ្លាក់ថ្លៃ នៅថ្ងៃមុខប្រសិនបើបញ្ហាកូវីដ ១៩នៅតែបន្ត

ភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញអំពីសញ្ញាណធ្លាក់ថ្លៃនៃតម្លៃខុនដូនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ និង ព្យាករថាតម្លៃខុនដូនឹងប្រឈមការធ្លាក់ថ្លៃជាងនេះទៀត ប្រសិនបើវិបត្តិសេដ្ឋកិច្ចសង្គមដែលបង្កឡើងដោយជំងឺកូវីដ ១៩នៅតែបន្ត។

យោងតាមរបាយការណ៍របស់ប្រភពដដែល ចុះថ្ងៃទី៦ មេសានេះ ជំងឺកូវីដ ១៩ ធ្វើឲ្យមានផលប៉ះពាល់ទៅលើតម្លៃអចលនៈទ្រព្យ ជាពិសេសខុនដូ។ ក្នុងនោះដែរ ប្រភេខុនដូតម្លៃថ្លៃ មានការធ្លាក់ថ្លៃប្រមាណ ១,៥ ភាគរយ ឯខុនដូតម្លៃកណ្ដាលធ្លាក់ថ្លៃប្រមាណ ០,៥ភាគរយ ខណៈប្រភេទខុនដូតម្លៃសមរម្យកើនឡើងប្រមាណ ០,៣% ដែលធ្វើឲ្យតម្លៃលក់នៃប្រភេទខុនដូនេះមានតម្លៃស្មើរ១.៥៤៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះដែរ តម្លៃជួលនេះប្រភេទខុនដូទាំងនេះក៏ត្រូវរងផលប៉ះពាល់ពីស្ថានភាពទីផ្សារអចលនៈទ្រព្យបច្ចុប្បន្នដែរ។ ចំពោះតម្លៃជួលប្រភេទខុនដូតម្លៃថ្លៃ ធ្លាក់ចុះប្រមាណ ០,៤ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង១៤,២១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ឯខុនដូតម្លៃកណ្តាល ធ្លាក់ចុះប្រមាណ០,៦ ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង ១១,៧៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

របាយការណ៍នេះបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ទៅលើទីផ្សារខុនដូជាពិសេសក្នុងរយៈកាលដើមឆ្នាំនេះ ហើយនឹងប្រឈមផលប៉ះពាល់កាន់តែខ្លាំងជាងនេះនៅត្រីមាសទី២ ឆ្នាំ ២០២០ ប្រសិនបើស្ថានភាពជំងឺកូវីដ ១៩នេះនៅតែបន្ត ដែលអាចបង្កឲ្យមានការផ្អាកការសាងសង់ ឬធ្វើឲ្យម្ចាស់គម្រោងវ័ណ្ឌកទៀតផង៕

ទាញយករបាយការណ៍ CBRE report៖

Cambodia_Phnom-Penh_Marketview_2020_Q1

Marketview-Q1-2020-Webinar_Final

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]