CBRE៖ តម្លៃដីក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ គឺនៅថេរ ទោះបីចំនួនការទិញលក់ធ្លាក់ចុះក្ដី

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ គឺនៅថេរ បើទោះបីជាចំនួនការទិញលក់ក្នុងទីផ្សារថមថយកដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។

ថ្លែងក្នុងកម្មវិធីធ្វើបទបង្លាញស្ដីពីរបាយការណ៍ថ្មីនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីធ្លីនៅថេរគឺដោយសារតែ លំហូរសាច់ប្រាក់របស់ម្ចាស់ដី ឬ អ្នកវិនិយោគដីធំៗ នៅមានស្ថេរភាព។

លោក Hodge បានឱ្យដឹងថា ៖ «ជាក់ស្ដែង ផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ (ខនដូ ជាដើម) កំពុងរងផងប៉ះពាល់អវិជ្ជមាន ជាពិសេសតំបន់កណ្តាលក្រុង ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចនឹងមិនទទួលប្រាក់ចំណេញដូចមុនទេ ដូច្នេះពួកគេនឹងកាត់បន្ថយការទិញលក់ដី ដែលជាហេតុធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះ»។

«ប៉ុន្តែទោះជាចំនួនការទិញលក់ថមថយពិតមែន តែមិនបង្កឱ្យតម្លៃធ្លាក់នោះទេ។ អ្នកដែលមានដីនៅកណ្តាលក្រុង ភាគច្រើនជាអ្នកមាន ហើយពួកគាត់មានដីទំហំធំ។ ពួកគាត់មានសាច់ប្រាក់គ្រប់គ្រាន់សម្រប់បង្វិល ដូច្នេះ ពួកគាត់និងមិនលក់ដីក្នុងអំឡុងពេលនោះទេ ព្រោះទីផ្សារនឹងឱ្យតម្លៃទាប លោកបានបន្ដ» ។

ទោះយ៉ាងណាក្ដី លោក Hodge រំពឹងថា តម្លៃដីនៅតាមជាយក្រុងអាចនឹងធ្លាក់ ជាពិសេសក្នុងចំណោមអ្នកវិនិយោគខ្នាតតូច និងមធ្យម ដោយសារពួកគាត់ត្រូវការបង្វិលលុយ។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ដដែលនេះ ខណ្ឌដូនពេញ ចំការមន និង៧ មករា នៅតែជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ ចន្លោះពី ៥.០០០ ដុល្លារ ទៅ ៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយខណ្ឌ ទួលគោក ឫស្សីកែវ សែនសុខ និងជ្រោយចង្វារ ជាខណ្ឌដែលមានតម្លៃខ្ពស់បន្ទាប់ ចាប់ពី ១,០០០ ដុល្លា រទៅ ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]