CBRE៖ តម្លៃលក់បូរីជាមធ្យមថយចុះ ១៥% អំឡុងពេល ៦ ខែចុងក្រោយនេះ

តម្លៃលក់បូរី ជាមធ្យមថមថយប្រមាណ ១៣% ទៅ ១៩% សម្រាប់គ្រប់ប្រភេទផ្ទះទាំងអស់ អំឡុងរយៈពេល ៦ ចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារត្រីមាសទី១ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីម្សិលមិញនេះ។

របាយការណ៍ដដែលបានឱ្យដឹងថា ការធ្លាក់ចុះនៃតម្លៃនេះ ជាកត្តាបង្ហាញថាទីផ្សារបូរី ចាប់ផ្ដើមទទួលរងសម្ពាធពីវិបត្តិកូវី១៩ ហើយ បន្ទាប់ពីមានលំនឹង និងអាចទប់ទល់នឹងបញ្ហាជំងឺកាចសាហាវមួយនេះបានជាងមួយឆ្នាំ។

ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវរបស់ CBRE កញ្ញា គីម គីនកេសា បានឱ្យដឹងថា៖ «ការធ្លាក់ថ្លៃនេះទៀតសោត មិនមែនដោយសារតែវិបត្តិកូវីដមួយមុខទេ ប៉ុន្ដែក៏ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារ និងនិន្នាការនៃការផ្លាស់ប្តូរទីតាំងគម្រោងទៅជាយក្រុងផងដែរ»។

កញ្ញា បន្តថា៖ «ជាក់ស្ដែង នៅពេលដែលមានអ្នកអភិវឌ្ឍន៍កាន់តែច្រើនឡើង អតិថិជនក្នុងទីផ្សារក៏មានជម្រើសច្រើន តម្លៃក៏មានទំនោរនឹងធ្លាក់ចុះ។ ដូចគ្នានេះ ដោយសារគម្រោងបូរីនីមួយៗ បន្តខិតចេញទៅជាយក្រុងកាន់តែឆ្ងាយ បន្តិចម្ដងៗ តម្លៃដីដែលប្រើប្រាស់ដើម្បីអភិវឌ្ឍក៏ទាបជាងមុន ទើបធ្វើឱ្យតម្លៃលក់ក៏ធ្លាក់ចុះផងដែរ»។

របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ខែ ចុងក្រោយ ពោលគឺចាប់ពី ខែតុលាឆ្នាំ ២០២០ ដល់មីនា ឆ្នាំ ២០២១ មានគម្រោង ១១ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមផ្ទះជាង ៤ ៥០០ ខ្នងទៅក្នុងទីផ្សារ ឬស្មើនឹង ១៥% នៃការផ្គត់ផ្គង់សរុបដែលរំពឹងទុកសម្រាប់ឆ្នាំ ២០២១។

លើសពីនេះ ក៏មានការបើកលក់គម្រោងសរុប ២១ គម្រោងផងដែរ ដែលនឹងបន្ថែមផ្ទះជាង ១៥ ៥០០ ខ្នងទៀតទៅក្នុងទីផ្សារនាពេលអនាគត។

Borey Supply Q1 20201

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]