CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ពោលគឺនៅមិនទាន់កើនដល់កម្រិតមុនវិបត្តិកូវីដឡើយ។ នេះបើយោងតាមការព្យាករណ៍របស់ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គិនកេសា។

អ្នកស្រីព្យាករទៀតថា តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យវិញ អាចនឹងមានកំណើនល្អ នៅឆ្នាំក្រោយ។

«ដោយឡែក កំណើននៃតម្រូវការក្នុង​វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ អាចនៅមានកម្រិត ពោលគឺមិនទាន់ត្រលប់ទៅដល់កម្រិតមុនពេលមានវិបត្តិកូវីដនៅឡើយទេ» អ្នកស្រីបានឱ្យដឹង។

«នោះគឺ ដោយសារតែ​ស្ថានភាពសេដ្ឋកិច្ចពិភពលោក និង​កម្ពុជាផ្ទាល់ អាចនឹងបន្តរងផលប៉ះពាល់ពីជំងឺកូវីដ១៩ វិបត្តិភូមិសាស្ត្រនយោបាយពិភពលោក អតិផរណាខ្ពស់ និងជាពិសេស​ការកើនតម្លៃនៃថាមពលឥន្ឋនៈ​ សម្ភារៈសំណង់ និងការដឹកជញ្ជូន» អ្នកស្រីបន្ដ។

បើយោងតាមអ្នកស្រី នៅក្នុងឆ្នាំ២០២៣​ វិនិយោគិន​ដែលមាន​លទ្ធភាព គួរសម្លឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង ព្រោះអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]

CBRE៖ អ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច អាចនឹងជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន បើ…

ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ព្យាករថាទីផ្សារ​បូរីកំ […]