CBRE ព្យាករថានឹងមានរឿងថ្មីៗ ១០យ៉ាង កើតឡើងនៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងឆ្នាំ ២០២២

ភ្នាក់ងារអលចនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី២០ មករា កន្លងទៅ បានរៀបចំកម្មវិធី ‘Fearless Forecast 2022: Foundations of a Tiger’ ឬ ការព្យាករលើវិស័យអចលនទ្រព្យនៅកម្ពុជាសម្រាប់ ឆ្នាំ ២០២២ ។

លោក Lawrence Lennon នាយកគ្រប់គ្រងថ្មីរបស់ បានឱ្យដឹងក្នុងការធ្វើបទបង្ហាញថា សម្រាប់ឆ្នាំ ២០២២ នឹងមាននិន្នាការថ្មីៗ ១០ចំណុចដែលនឹងកើតឡើង។

១) បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៃទីផ្សារខុនដូកម្រិតខ្ពស់ក្នុង ២ ឆ្នាំកន្លងមក ក្នុងឆ្នាំ២០២២នេះ នឹងមិនមានគម្រោងថ្មីប្រកាស ឬសាងសង់នោះទេ។ ឆ្នាំនេះ អចលនទ្រព្យដែលនឹងមានសន្ទុះគឺ លំនៅឋានតម្លៃសមរម្យ និងមធ្យម ព្រោះតម្រូវការនៅខ្ពស់ ពិសេសសម្រាប់ប្រជាជនអាយុ ២២ ដល់ ៥៥ ឆ្នាំ។

២) CBRE ក៏បានព្យាករនិន្នាការភ្ញៀវទេសចរបរទេសដែលនឹងចូលមកកម្ពុជានៅឆ្នាំនេះ នឹងមានត្រឹមតែ ២០% ប៉ុណ្ណោះបើធៀបនឹងចំនួនកាលពីឆ្នាំ ២០១៩ ដែលមានជាង ៦លាននាក់។ យ៉ាងណាក្ដី យុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ និងការបើកព្រំដែនឡើងវិញ គឺកត្តាជំរុញមួយដ៏ធំ។

៣) អ្វីដែលប្លែកថ្មីបំផុតសម្រាប់ឆ្នាំ ២០២២ គឺ CBRE បានព្យាករថា ម្ចាស់អលចនទ្រព្យធំៗ នឹងងាកទៅរកការប្រើ block-chain និង cryptocurrency ដើម្បីរកប្រភពទុនសាងសង់អចលនទ្រព្យ ព្រោះពួកគេបានរៀនសូត្រមេរៀន ក្នុង២ឆ្នាំកន្លងមកនេះ ហើយថាត្រូវតែមានប្រភពទុនមកពីច្រើនទិស ដើម្បីបញ្ចៀសហានិភ័យ។

៤) CBRE បានព្យាករទៀតថា “Huawei Moment” អាចកើតឡើង នៅខេត្តព្រះសីហនុ។ មានន័យថា ក្រុមហ៊ុនHuawei អាចនឹងងាកមកបោះទុនខ្នាតធំនៅកម្ពុជា ដើម្បីបង្កើតសង្វាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ ដូចជាក្រុមហ៊ុន Samsung កំពុងធ្វើនៅប្រទេសវៀតណាម ដូច្នេះដែរ។

៥) ដោយឡែកសម្រាប់ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុជារួមវិញ ក្នុងឆ្នាំ២០២២ នេះ នឹងមានសំណង់ជាប់គាំងត្រឹម ១/៤ ឬ ២៥០អគារ ប៉ុណ្ណោះ ក្នុងចំណោម ១ ០០០ អគារ ដែលអាចនឹងបន្តការសាងសង់ឡើងវិញ។

៦) ប៉ុន្តែដំណឹងល្អសម្រាប់ខេត្តព្រះសីហនុ នៅឆ្នាំ២០២២ សកលវិទ្យាល័យលំដាប់អន្តរជាតិមួយ គ្រោងបើកដំណើរការនៅទីនោះ។

៧) CBRE ក៏បានឱ្យដឹងដែរថា រាជធានីភ្នំពេញ និងទីក្រុងសំខាន់ៗផ្សេងៗទៀត កំពុងឈានជើង និងអភិវឌ្ឍខ្លួនទៅជាទីក្រុងឆ្លាតវៃ ក្រោមជំនួយរបស់ដៃគូរអភិវឌ្ឍ។

៨) លើសពីនេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងងាកទៅរកការប្រើថាមពលស្អាតច្រើនជាងមុន ជាក់ស្ដែងមានគម្រោងចំនួន៥ គ្រោងនឹងបញ្ចប់ និងដាក់ដំណើរការនៅឆ្នាំនេះ។

៩) កម្ពុជាកំពុងបោះជំហានទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដែលនឹងរួមចំណែក ប្រមាណ ៣០% នៃការលក់រថយន្តថ្មី ក្នុងរយៈពេល ២៤ខែមុខនៅកម្ពុជា ខណៈរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួលវិស័យនេះជាច្រើន។

១០) ទាក់ទងនឹងឧស្សហកម្មវិញ គំនិតផ្តោតលើការគិតគូដល់បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ កំពុងក្លាយជានិន្នាការថ្មីក្រុមហ៊ុននានានៅកម្ពុជា ទិសដៅដើម្បីធានា និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលទាមទារការផលិតស្អាត និងបៃតងជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]