CBRE ថាភាគខាងត្បូងភ្នំពេញ តាខ្មៅ ស្អាង និងកណ្ដាលស្ទឹង នឹងក្លាយជារបៀងសេដ្ឋកិច្ចថ្មី ហេតុអ្វី?

ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានព្យាករណ៍ថា ខណ្ឌភាគខាងត្បូងនៃទីក្រុងភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជានៅពេលអនាគត ដែលរួមផ្ដុំទៅដោយគម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។

យោងតាមរបាយការណ៍ CBRE ចេញផ្សាយកាលពីថ្ងៃទី ១២ សីហា នេះ ទីតាំងភាគត្បូងនេះរួមមាន ខណ្ឌដង្កោ និងខណ្ឌមានជ័យនៃរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង នៃខេត្តកណ្តាល។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះបានអភិវឌ្ឍយ៉ាងលឿន ព្រមជាមួយនឹងកំណើនប្រជាជន និងសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ប្រភពដដែលបានឱ្យដឹង ភាពរីកចម្រើននេះ គឺជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់ ឬស្មើនឹងទឹកប្រាក់សរុបប្រមាណយ៉ាងហោច ២,២ ពាន់លានដុល្លារ ជាក់ស្ដែងដូចជាផ្លូវសម្ដេចហ៊ុន សែន និងគម្រោងព្រលានថ្មីជាដើម។

កំណើននៃហេដ្ឋរចនាសម្ព័ន្ធនេះ ជាមូលហេតុធំទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យធំ ៗ ចូលទៅក្នុងតំបន់ភាគខាងត្បូងភ្នំពេញនេះ កាន់ច្រើនឡើងៗ។

គិតត្រឹមឆមាសទី ១ ឆ្នាំ២០២១ គម្រោងទាំងនោះមាន ខុនដូសរុប ១៣គម្រោង ដែលក្នុងនោះ ៤ បានបញ្ចប់សាងសង់ គម្រោងឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ៧កន្លែង អគារការិយាល័យ ២កន្លែង ក៏ដូចជាគម្រោងផ្សារទំនើបមួយចំនួនទៀត។

យ៉ាងណាក្ដី សក្ដានុពលរបស់តំបន់នេះទៅអនាគត មួយផ្នែកធំគឺនឹងរំពឹងលើគោលនយោបាយនគររូបនីយកម្មរបស់រដ្ឋាភិបាល ដែលអាចនឹងជាកត្តាជំរុញ និងក៏អាចជាឧបសគ្គសម្រាប់អ្នកវិនិយោគ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]