CBRE ថាវិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជានឹងផ្លាស់ប្ដូរខ្លាំងលើ ៣ ចំណុចធំៗ

វិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជា រំពឹងថានឹងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២២ ដោយសារតែតម្លៃនៃការប្រតិបត្តិការធ្លាក់ទាបជាងមុន ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់តភ្ជាប់នានាក៏បាន និងកំពុងរីកដុះដាលឥតឈប់ឈរ។ នេះបើយោងតាមរបាយការណ៍ព្យករណ៍របស់ភ្នាក់ងារអចលនទ្រព្យCBRE Cambodia កាលពីថ្មីៗនេះ។

របាយការណ៍បានបន្ថែមថា ដោយសារតែសក្តានុពលនៃកំណើនខ្ពស់ វិស័យឧស្សាហកម្ម នឹងផ្លាស់ប្ដូរខ្លួនទៅរកភាពស៊ីជម្រៅ និងផ្ដោតលើជំនាញជាន់ខ្ពស់ជាងមុន។ ឧទាហរណ៍ ក្រៅពីរោងចក្រកាត់ដេរធម្មតាៗ កម្ពុជានឹងមានរោងចក្រដែលប្រើបច្ចេកវិទ្យាខ្ពស់ៗដូចជា កសិឧស្សាហកម្ម ការកែច្នៃ ផលិតផលសរីរាង្គ កន្លែងស្ដុកត្រជាក់ និងរោងចក្រផលិតថយន្ត ជាដើម។

និន្នាការសំខាន់មួយទៀតដែលនឹងកើតឡើងក្នុងវិស័យនេះ គឺខ្សែសង្វាក់ផលិតកម្មស្អាត និងបៃតង។ មានន័យថា រោងចក្រនានានឹងគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច ជាងមុន ដើម្បីឆ្លើយតបទៅនឹងនិន្នការប្រែម្រួលអាកាសធាតុសកលោក។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ប្រទេសកម្ពុជាមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស ៣៩ទីតាំង គ្របដណ្តប់លើផ្ទៃដីសរុប ១៣០០០ ហិកតា នៅទូទាំងប្រទេស ឬស្មើនឹងទុនវិនិយោគសរុប ២,៧ប៊ីលានដុល្លារ។

ខេត្តព្រះសីហនុបានចុះបញ្ជីតំបន់សេដ្ឋកិច្ចពិសេសជាង ៧០០ លានដុល្លារអាមេរិក បន្ទាប់មកខេត្តស្វាយរៀងមានជាង ៤០០ លានដុល្លារ ខណៈខេត្តកោះកុង និងកំពង់ឆ្នាំង ៣០០ ដុល្លារ រៀងៗខ្លួន។

ដោយឡែក តម្លៃដីជួលក្នុងតំបន់សេដ្ឋកិច្ចជាមធ្យមគឺ ៦៣,៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីដែលមានសង់រោងចក្រគឺតម្លៃ ៣ ដុល្លារ ក្នុងមួយការ៉េ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]