សមាជិក CCA អញ្ជើញចូលរួមក្នុងសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីចិន-អាស៊ាន

ឆ្នាំ 2024 ប្រទេសចិន ខេត្តចុងជីងបានរៀបចំសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីអាស៊ានស្តីពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការថ្មីៗក្នុងទីក្រុងហ្វូលីង ខេត្តចុងជីង ។ សន្និសីទនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍បៃតង តាមរយៈការអញ្ជើញអ្នកវិនិយោគមកពីប្រទេសនានាដើម្បីចាប់យកឱកាស ធ្វើអាជីវកម្ម និងវិនិយោគក្នុងតំបន់ និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងនាមជាសមាជិកអាស៊ានតំណាងឱ្យសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ ជាំងឌូ-ចុងជីង និងបណ្តាប្រទេសអាស៊ានក្នុងឧស្សាហកម្មផលិតឧបករណ៍ថាមពល។

ឧស្សាហកម្មបរិក្ខារថាមពលរបស់ក្រុងហ្វូលីង បានរីកចម្រើន ដោយបង្កើតបានជាចង្កោមឧស្សាហកម្មដែលរួមមានសហគ្រាសឯកទេស និងក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់របស់ជាតិដូចជា Chongqing Kebao Cable Co., Ltd. ក្នុងឆ្នាំ 2023។ ឧស្សាហកម្មនេះសម្រេចបានទិន្នផលចំនួន 2.4 ពាន់លានយន់ ដែលកើនជាង 40% ។

ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្រុងហ្វូលីង បានលើកទឹកចិត្តដល់ឧស្សាហកម្មសំខាន់ៗឱ្យសហការជាមួយប្រទេសជាសមាជិក RCEP ជាពិសេសបណ្តាប្រទេសអាស៊ាន។

ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានផ្តោតសំខាន់លើសមាសធាតុផ្សំគីមីថ្មី លោហធាតុ ថ្មរថយន្តអគ្គិសនី ព័ត៌មានវិទ្យាអេឡិចត្រូនិក ជីវឱសថ អាហារ និងផលិតផលកសិកម្ម។ ដោយប្រើច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី (ILSTC) ដែលការដឹកជញ្ជូនទំនិញចំណាយពេលប្រហែលដប់ថ្ងៃ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសអាស៊ាន។

ហ្វូលីងមានគោលបំណងប្រើប្រាស់ ILSTC ដើម្បីអភិវឌ្ឍសហគ្រាសសេវាកម្មពាណិជ្ជកម្មបរទេស ទាក់ទាញការវិនិយោគពីបរទេស និងសម្របសម្រួលការផ្ទេរឧស្សាហកម្មពីភាគខាងកើតប្រទេសចិន ដើម្បីបង្កើតប្រព័ន្ធផលិតកម្មទំនើបដែលមានការប្រកួតប្រជែង។

នៅឆ្នាំ 2023 ការនាំចេញរបស់ហ្វូលីងទៅកាន់អាស៊ាន រួមមានគ្រឿងម៉ាស៊ីន ផលិតផលអគ្គិសនី សារធាតុគីមីសរីរាង្គជាមូលដ្ឋាន និងរថយន្ត សរុបមានចំនួន 910 លានយ័ន ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើង 49.9%។ ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនីបានកើនឡើង 140% ដល់ 420 លានយន់ ដែលជំរុញសន្ទុះក្នុងតំបន់នៃទីផ្សារអាស៊ាន។

ហ្វូលីងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP ដោយជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរ។

ក្នុងជំនួបនោះ លោកជំទាវ ខាត់ ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីគុណសម្បត្តិពាណិជ្ជកម្មរបស់កម្ពុជា ទាក់ទងនឹងទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយអនុគ្រោះ និងធនធានមនុស្ស ដោយបានអញ្ជើញអ្នកវិនិយោគមកពីប្រទេសផ្សេងៗមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយធ្វើការរួមគ្នាដើម្បីសម្រេចបាននូវភាពរីកចម្រើនក្នុងតំបន់កាន់តែប្រសើរឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី

ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។ ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ១៣% បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ២២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមិថុនា ធៀបនឹងត្រីមាសមុន ។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តក្នុងតំបន់ និងការប្រុងប្រយ័ត្នរបស់វិនិយោគិន នេះបើយោងតាម Bloomberg ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។ ចាប់ផ្តើមពីហុងកុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី៖ ការធ្លាក់ចុះខ្លាំងបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ប្រមាណ ៥៤% ដែលជំរុញដោយការកើនឡើងនៃបរិមាណទ្រព្យសកម្មដែលមានបញ្ហា និងភាពមិនច្បាស់លាស់ផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលចេះតែបន្តកើតមានជាបន្តបន្ទាប់។ ស្ថានភាពនេះ បានរារាំងអ្នកវិនិយោគពីការប្តេជ្ញាចិត្តក្នុងការទិញអចលនទ្រព្យក្នុងទ្រង់ទ្រាយធំ។ ការកំណត់តម្លៃទីផ្សារឡើងវិញ៖ ជុំវិញបញ្ហានេះ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំអាស៊ីរបស់ក្រុមហ៊ុន CBRE បញ្ជាក់ពីការរំពឹងទុករបស់លោកថាទីផ្សារនឹងបន្តការកែសម្រួលខ្លួនវា។ លោក Chin បាន​កត់សម្គាល់​ថា​៖ “​យើង​រំពឹង​ថា​ នឹងមានការ​កំណត់​តម្លៃ​ក្នុងទីផ្សារឡើងវិញបន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ជាពិសេស​នៅ​ហុងកុង ចិន​ដីគោក និង​សិង្ហបុរី​​។ ” […]

ថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន

ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤នេះ។ ក្នុងរវាងមួយទស្សវត្សរ៍ក្រោយ គេរំពឹងថា ទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពិភពលោក នឹងមានការកែប្រែថ្មីពីទិដ្ឋភាពដែលប្រទេសចិនធ្លាប់តែជាអ្នកផលិតនឹងផ្គត់ផ្គង់ទីផ្សារពិភពលោក មកជាការបង្កើនល្បឿននៃការធ្វើពិពិធកម្មនៃទីតាំងផលិតកម្ម និងកម្មន្តសាល នៅទូទាំងប្រទេសថៃ អាស៊ីអាគ្នេយ៍ និងឥណ្ឌាវិញ។ លោក Glancy  ដែលជានាយកក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានសង្កត់ធ្ងន់ថា ប្រទេសថៃ នឹងក្លាយជាជម្រើស ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុនរបស់លោកអនុវត្តយុទ្ធសាស្រ្តចិនបូក១ (China+1) ដែលយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការដាច់សង្វាក់ខ្សែច្រវាក់ផ្គត់ផ្គង់នៅពេលមានការរុះរើទីតាំងចេញពីប្រទេសចិន។ លក្ខណៈអំណោយផលរបស់ប្រទេសថៃ​ រួមមានយន្តការលើកទឹកចិត្តក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលដែលសកម្ម ដែលនេះសុទ្ធតែជាកត្តាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងរថយន្តអគ្គិសនី។ លោក Glancy បានកត់សម្គាល់ថា “នៅឆ្នាំ ២០២៣ ប្រទេសថៃសម្រេចបាននូវការលក់ដីសម្រាប់វិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ […]

ក្នុងឆមាសទី១-២០២៤ កម្ពុជាបោះមូលបត្ររដ្ឋលក់បានជាង ៦០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយ​លក់មូលបត្ររដ្ឋចំនួន ០៦លើក ស្មើនឹង ២​៥​៥​​​,៣ប៊ីលានរៀល ឬប្រមាណ ៦៣លានដុល្លារ ដើម្បី​ធ្វើហិរញ្ញប្ប​ទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយ​ការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា​។ ប្រភពដដែលនេះ បានបន្តឱ្យដឹងថា មូលបត្ររដ្ឋដែលមានឥណប្រតិទានមួយឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដល់ ៣,៩៥ភាគរយ។ ដោយឡែក ឥណប្រតិទានពីរឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៤០ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤,០០ភាគរយ និងអត្រាចំណូល ៤,៧០ភាគរយ ដល់ ៤,៧៥ភាគរយ និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ប៊ីលានរៀល ដែលមាន​អត្រាគូប៉ុងជាមធ្យម ៤,៥០ភាគរយ និងអត្រាចំណូល ៤,០០ភាគរយ ដល់ ៥,២៥ភាគរយ។ បន្ថែមពីនេះ គិតត្រឹមដំណាច់ ឆមាសទី ១ នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណ​ប្រតិទានមានចំនួន ៤៥៧,៣ ប៊ីលានរៀល ហើយការទូទាត់​គូប៉ុងសរុបមានចំនួន […]

ត្រឹមឆមាសទី១-២០២៤ កម្ពុជាមានរោងចក្រកម្មន្តសាលចំនួន ២.១៧៥ កើន១៧៥រោងចក្រ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងរោងចក្រកម្មន្តសាលសរុបចំនួន ២.១៧៥រោងចក្រ គិតត្រឹមឆមាសទីឆ្នាំ២០២៤ កើនឡើង ពី ១៩៩៧ រោងចក្រ កាលពីឆមាសទី១ ឆ្នាំមុន។​ រោងចក្រដែលបានចុះបញ្ជីទាំងអស់នោះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.១លាននាក់​។​ បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញទៀតថា វិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថា មានកំណើន ៧,៣ភាគរយ ក្នុងឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ។ រីឯធនាគារកណ្តាលកម្ពុជា លើកឡើងបន្ថែមទៀតថា ផលិតផលសម្រាប់នាំចេញ កើន ១៧ភាគរយ ខណៈផលិតផលមិនមែនកាត់់ដេរថយចុះ ៨ភាគរយ។ ចំណែកឯផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានកំណើន ៦,៤ភាគរយ។​ គួរបញ្ជាក់ថា វិស័យកម្មន្តសាលជាចន្ទុលដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលដ៏ធំបំផុតសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស។​ - Video Advertisement -

កម្ពុជាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅម៉ាកាវ ដើម្បីជំរុញទីផ្សារក្រៅប្រទេស

ក្រសួងពាណិជ្ជកម្មកម្ពុជា​ កំពុងរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ ដើម្បីជំរុញទីផ្សារក្រៅប្រទេស។ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងដំណើរខាងលើនេះ លោក ស៊ាង ថៃ បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានមូលនិធិវិនិយោគតំបន់ Hengqin និងក្រុមហ៊ុនឯកជនចំនួន២ ផ្សេងទៀត ដាច់ដោយឡែកពីគ្នា។ ក្នុងជំនួបនោះ លោកបានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋាន:ជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។ ជាការឆ្លើយតប មានក្រុមហ៊ុនមួយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមសម្រាប់នាំចេ​ញ​ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពក្នុងការទិ​ញផលិតផលមួយចំនួនពីកម្ពុជាផងដែរ។ គួរបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅប្រ​ទេ​ស ព្រមទាំងដាក់តាំងបង្ហាញផលិតផល និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេ​សចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេស។ - Video Advertisement -

អ្នកជំនាញ៖ កម្លាំងសេដ្ឋកិច្ចកម្ពុជា ២០២៤ វាស់ដោយសូចនាករ០២៖ កម្រិតកំណើនឥណទានធ្លាក់ចុះ ខណៈអត្រាកម្ចីមិនដំណើរការ NPLRs កើនខ្លាំង

ក្នុងការវិភាគពីសេដ្ឋកិច្ចរបស់ប្រទេសមួយ មានសូចនាករបច្ចេកទេសសំខាន់យ៉ាងហោចណាស់ចំនួន ០២ សម្រាប់វាស់កម្រិតភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងកម្លាំងទ្រនៅពីក្រោយកំណើនសេដ្ឋកិច្ចណាមួយ។ សូចនាករទំាងពីរនោះ គឺកំណើនឥណទាន (Credit Growth) និងអត្រាកម្ចីមិនដំណើរការ (Non-performing loan ratio = NPLRs)។ កាលណាកំណើនឥណទានខ្ពស់ ក្នុងន័យម្យ៉ាង វាបង្ហាញពីកម្រិតសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមួយខ្ពស់ដែរ ពោលគឺជាសញ្ញាវិជ្ជមាន។ ផ្ទុយទៅវិញ បើកាលណាកម្រិតអត្រាឥណទានគ្មានគុណផល NPLRs ឡើងកាន់តែខ្ពស់ ជាសញ្ញាបញ្ជាក់ថាមានភាពមិនគាប់ប្រសើរក្នុងសកម្មភាពសេដ្ឋកិច្ចដោយសារអ្នកខ្ចីពីធនាគារគ្មានលទ្ធភាពសងត្រឡប់វិញទាន់ពេលវេលានិងទៀងទាត់ ដែលបង្ហាញអំពីស្ថានភាពជាប់គាំងលំហូរសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនិងសង្គម និងការធ្លាក់ចុះនៃសកម្មភាពអាជីវកម្មក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចប្រទេស។ សម្រាប់ករណីសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ តារាងកំណើនឥណទានបង្ហាញពីតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងកម្រិតអត្រាប្រាក់កម្ចីមិនដំណើរការ (NPLRs) មានការកើនឡើងយ៉ាងខ្ពស់ នៅគ្រប់វិស័យសេដ្ឋកិច្ចធំៗទាំងអស់ រួមទាំងធនាគារពាណិជ្ជ កម្ចីទិញផ្ទះ សំណង់ និងសកម្មភាពអចលនទ្រព្យ នេះបើយោងតាមទិន្នន័យថ្មីៗរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៤​ និងធ្វើបច្ចុប្បន្នភាពដោ​យ CBRE Cambodia ក្នុងបទបង្ហាញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។ កំណើនឥណទានធ្លាក់ចុះគួរឱ្យកត់សម្គាល់ កំណើនឥណទាន ដែលជាសូចនាករសំខាន់សម្រាប់វាស់សុខភាពសេដ្ឋកិច្ច និងទំនុកចិត្តក្នុងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី ១ ឆ្នាំ […]