សមាគមអ្នកសាងសង់បន្តសហការជាមួយដៃគូអន្តរជាតិ ដើម្បីស្ដារវិស័យសំណង់ពីវិបត្តិកូវីដ

ទោះបីបច្ចុប្បន្នមានការអនុវត្តគម្លាតសង្គមដែលបណ្តាលមកពីវីរ៉ុសកូវីដ១៩យ៉ាងណាក្តី សមាគមអ្នកសាងសង់នៅកម្ពុជា (CCA) ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយសមាគមអន្តរជាតិ និងពិភាក្សាអំពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើឧស្សាហកម្មសំណង់ផងដែរ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា សមាគមបានចូលរួមប្រជុំតាមអ៊ិនធឺរណែត ជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។

IFAWPCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម និង សេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍វិស័យសំណង់ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៩ ប្រទេស។

សហព័ន្ធអ្នកសាងសង់អាស៊ាន តំណាងឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាង សង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងមីយ៉ាន់ម៉ា។

លោកជីវ ស៊ីវផេង បានមានប្រសាសន៍ថា ប្រទេសនីមួយៗ បង្ហាញពីទស្សនៈរបស់ខ្លួនទៅលើ ស្ថានភាពឧស្សាហកម្មសំណង់ និងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ។

លោកបន្តថា សមាគមក៏នឹងពិភាក្សាអំពីការអភិវឌ្ឍនៃវិស័យសំណង់ និងរបៀបដែលរដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗ ជួយដល់ឧស្សាហកម្មនេះក្នុងកំឡុងពេលមានវិបត្តិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]