CCA រៀបចំ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នៅ​បរទេស

​ដោយ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នៅ​បរទេស​សម្រាប់​តំណាង​ក្រុមហ៊ុន​ដែល​ជា​សមាជិក ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន និង​ទទួលបាន​នូវ​ចំណុច​ថ្មីៗ​ពី​បច្ចេកវិទ្យា​សាងសង់​លក្ខណៈ​អន្តរជាតិ​ថ្មី​បំផុត​។​

​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ២៣ ខែមិថុនា ដែល​ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យមាន​សកម្មភាព​របស់​សមា​គ​ម​នេះ​បន្ថែម​ទៀត​នោះ សមាគម CCA បាន​ប្រកាស​ពី​ការធ្វើ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នៅ​បរទេស​ជា​លើកដំបូង ដើម្បី​សិក្សា​បច្ចេកវិទ្យា​គំរូ​ព័ត៌មាន​សាងសង់ (BIM) ថ្មី​ចុងក្រោយ​បំផុត​នៅ​អាជ្ញាធរ​សំណង់​អគារ​របស់​ប្រទេស​សិង្ហ​បុរី (BCA) ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៩​ខែ​កញ្ញា ឆ្នាំ​២០១៦​។​

​សមាគម​នេះ​នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ពី​ក្រុមហ៊ុន​ជា​សមាជិក​របស់​ខ្លួន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដែល​មាន​រយៈពេល ៣ ថ្ងៃ នៅ​សណ្ឋាគារ Marina Bay Sands ដ៏​ល្បីល្បាញ​របស់​សិង្ហ​បុរី ដែល​អ្នកចូលរួម​នឹង​ទទួលបាន​នូវ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​លើ​របៀប​ធ្វើការ និង​អត្ថប្រយោជន៍​របស់ BIM សម្រាប់​គម្រោង​សាងសង់​។ អ្នកចូលរួម​ក៏​នឹង​រីករាយ​ជាមួយ​ឱកាស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​សាងសង់​សិង្ហ​បុរី​ផងដែរ​។​

​ក្រោយពី​មាន​ការណែនាំ​ដោយ​សង្ខេប​អំពី BIM ដោយ​លោក ទូច សំណាង នាយករង​នៃ​ក្រុមហ៊ុន​ដែល​ជា​សមាជិក CCA អូ​.​ស៊ី​.​អា​យ​.​ស៊ី ឯកឧត្ដម ជា សុផារ៉ា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការដាក់​ឲ្យ​អនុវត្តនូ​វ BIM ក្នុង​គម្រោង​សាងសង់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បន្ថែម​ពីលើ​ដំណើរ​ទស្សនកិច្ច​នាពេល​ខាងមុខ​នេះ CCA ក៏​បាន​ប្រកាស​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការដឹកនាំ​គណៈប្រតិភូ​គម្រោង និង​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​នៃ​ក្រុមហ៊ុន​ជា​សមាជិក​របស់​ខ្លួន​ពី​ប្រទេស​កម្ពុជា ទៅ​ទស្សនា​ការដ្ឋាន​គម្រោង​នៅក្នុង​ប្រទេស​ជិតខាង ដូចជា ថៃ និង​វៀតណាម ដើម្បី​សិក្សា​បន្ថែមទៀត​អំពី​ការគ្រប់គ្រង​ការដ្ឋាន សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​ដំណើរការ​សាងសង់​។ CCA នឹង​កំណត់​ចុង​ក្រោយ​ពី​កាលវិភាគ​ទស្សនកិច្ច និង​ស្ថាប័ន​ក្នុង​ប្រទេស​ថៃ ឬ​វៀតណាម ដោយ​ផ្អែក​លើ​កម្រិត​នៃ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ជា​សមាជិក​។​

CCA ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​មាន​បំណង​ធ្វើ​សិក្ខាសាលា​ស្តីពី​សំណង់​ជា​ដំណាក់កាល​តាម​ពេល​កំណត់ ដើម្បី​បន្ថយ​គម្លាត​ចំណេះដឹង និង​ការទំនាក់ទំនង រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​ក្នុង​ឧស្សាហកម្ម​សំណង់​ផងដែរ​។​

​បន្ទាប់​ពី​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១១ សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ឆ្នាំ ២០១៣ ដើម្បី​លើកកម្ពស់​ការចែករំលែក​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ឧស្សាហកម្ម​សំណង់​អគារ​។ សព្វថ្ងៃនេះ សមាគមន៍​មាន​ក្រុមហ៊ុន​ជា​សមាជិក​ដែល​បាន​ចុះបញ្ជី​ជាង ១១០ ក្រុមហ៊ុន​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមតែ២ខែប៉ុណ្ណោះ កម្ពុជាទទួលបានការវិនិយោគថ្មី ១១២គម្រោង មានទុនជាង ១ពាន់លានដុល្លារ

គិតត្រឹមរយៈពេល២ខែ ពោលគឺខែកមរា-កុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥។ ប្រភពដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគចំនួន ១១២គម្រោងនេះ គេរំពឹងថាអាចជួយបង្កើតការងារបានជាង ៧ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ទៅ៤៣គម្រោង។ ដោយឡែក សម្រាប់ខែកុម្ភៈតែមួយ ក្នុងឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។ ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់សម្រាប់ខែកុម្ភៈ ឃើញថាលំហូរទុនវិនិយោគមកពីប្រទេសចិនស្ថិតនៅលេខរៀងទី១ រួមចំណែកប្រមាណ ៨៦,៧៥%, ខណៈសង្ហបុរីស្ថិតនៅលេខរៀងទី២ មានប្រមាណ ១១,៩៧%, អូស្រ្តាលី ស្ថិតនៅលេខរៀងទី៣ ០,៨០%, និងប្រទេសអង់គ្លេស មានប្រមាណ ០,៤៨%។ ដោយឡែក […]

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអច​ល​ន​ទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង​សង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ រីឯ ក្រុងចំនួន ៤ទៀត ក៏ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ ក្រុងទាំងនោះរួមមាន៖ ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត។ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប និងក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដែលទើបបានបង្កើតថ្មី រដ្ឋនឹងបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ។ ដោយឡែក ការបន្ធូបន្ធយលក្ខខណ្ឌលើកលែងពន្ធដីធ្លីមិនបានប្រើប្រាស់ គឺតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ ចំពោះអចលនទ្រព្យលើសពី ៥ហិកតា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) […]

ប្រតិភូសហភាពអ៊ឺរ៉ុប១ក្រុម កំពុងស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ

គណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាព​សរុបប្រមាណ ១២រូប មកពី ១០ប្រទេស បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ សំដៅឈានទៅបោះទុនវិនិយោគលើវិស័យសំខាន់ៗមួយចំនួននាពេលខាងមុខ។ នេះបើតាមជំនួបរវាង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី៦ មីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ឡុង ឌីម៉ង់ បានស្វាគមន៍គណៈប្រតិភូសហភាពអ៊ឺរ៉ុប មកកាន់ខេត្តព្រះសីហនុ ដោយឯកឧត្តមបានលើកឡើងពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍប្រែក្លាយក្រុងព្រះសីហនុទៅជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខគេ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ផងដែរ។ ជុំវិញការលើកឡើងនេះ លោក Andreas BERG តំណាងប្រតិភូសហភាពអ៊ឺរ៉ុប បានឱ្យដឹងថា ការអញ្ជើញរបស់គណៈប្រតិភូ EU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ សិក្សាពីលទ្ធភាព និងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្តមួយនេះ។ ជាមួយគ្នានេះដែរ […]

រយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ

ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៣.១៦៧.៧៧៨ដុល្លារ កើន១៧,២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៣៨២.៤៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរបានដាក់ដំណើរការការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) - Video Advertisement -

កម្ពុជា និង AIIB កំពុងសិក្សាសង់រថភ្លើងក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានចាប់ផ្តើមការសិក្សាគម្រោងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ក្នុងគោលបំណងវាយតម្លៃលទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈទំនើប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សា ដោយបានបើកកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៥ ខែមីនា ដឹកនាំ​ដោយឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ​ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង​ ​ស្ថានីយរថភ្លើងរាជធានីភ្នំពេញ​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ​  តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព ។ គួរបញ្ជាក់ផងដែរថាគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) […]

កម្ពុជា ជប៉ុន និង UNDP រួមគ្នាលុបបំបាត់កាកសំណល់ប្លាស្ទិក ដើម្បីអនាគតបៃតងក្នុងទីក្រុង

នៅក្នុងចលនាបំផុសគំនិតសម្រាប់និរន្តរភាពបរិស្ថាន រដ្ឋាភិបាលកម្ពុជាបានបង្កើតភាពជាដៃគូដ៏មានឥទ្ធិពលជាមួយប្រទេសជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបន្ទាន់នៃសំណល់ប្លាស្ទិកនៅក្នុងទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នំា។ កិច្ចសហការនេះ មានឈ្មោះជាផ្លូវការថា “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានស្អាតនៅទូទាំងទីក្រុងចំនួនប្រាំពីរ គឺខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្ររួមមាន៖ខេត្តកែប កំពត និងកោះកុង។ កិច្ចការរួមគ្នានេះ នឹងក្លាយជាយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព ដែលសន្យាថានឹងជួយលើកកម្ពស់គុណភាពជីវិតនៅក្នុងទីក្រុង និងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយផាសុកភាព។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការលើកកម្ពស់អនាម័យ និងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងទីក្រុង។ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអប់រំ​បរិស្ថាន ដោយ​ជំរុញ​ឱ្យ​ក្រសួង​ពង្រឹង​យុទ្ធនាការ​នេះបន្ថែមទៀតនៅតាម​បណ្តាសាលារៀន រោងចក្រ សហគមន៍​មូលដ្ឋាន និង​ប្រាសាទនានានៅទូទាំងប្រទេស។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចែក​ធុង​សំរាម​ដើម្បី​សម្រួល​ដល់​ការ​គ្រប់​គ្រង​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីតម្រូវការចាំបាច់ក្នុងការត្រួតពិនិត្យ និងវិសោធនកម្មឯកសារច្បាប់ស្តីពីការប្រើប្រាស់ប្លាស្ទិក ជាពិសេសប្លាស្ទិកដែលប្រើប្រាស់រួច។ ឯកឧត្តមបានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែម ដោយជំរុញនូវវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។ នាឱកាសនោះ លោកស្រី Alissar Chaker តំណាង UNDP ប្រចាំប្រទេសកម្ពុជា […]