CDC អនុម័តគម្រោងអភិវឌ្ឍន៍ធំៗ ៣ កន្លែងតម្លៃជាង១៦០លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែងនៅក្នុងទំហំទឹកប្រាក់វិនិយោគទុនប្រមាណជាង ១៦០ លានដុល្លារ សាងសង់រោងចក្រ មន្ទីរពេទ្យ និងសណ្ឋាគារផ្កាយ៣ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

គម្រោងទី១ គឺការវិនិយោគប្រមាណ ៧,៧ លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមហ៊ុន JINTEK CELLS TECHNOLOGY CO., LTD  និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។

គម្រោងទី២ គឺការវិនិយោគប្រមាណ ៥៩,២ លានដុល្លារអាមេរិក ក្នុងការសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៧១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមហ៊ុន XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD និងអាចបង្កើតការងារបានចំនួន ៦៦០កន្លែង។​

ចំណែកឯ គម្រោងទី៣ គឺគម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលជម្ងឺ ចំនួន ៥០ គ្រែ ក្នុងទឹកប្រាក់ប្រមាណ៩៦,១លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្រុមហ៊ុន SING-SPECIALISTS MEDICAL CENTRE CO., LTD និងអាចបង្កើតការងារបានចំនួន ៤៣៣ កន្លែង។

កាលពីកុម្ភៈកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC ទើបតែបានអនុម័តគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ ៦១,៣លានដុល្លារអាមេរិកថ្មីមួយកន្លែងនៅខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

ដោយឡែក ចំពោះសេវាកម្មមន្ទីរពេទ្យវិញ កាលពីថ្មីៗនេះ មន្ទីរពេទ្យលំដាប់ពិភពលោកThe Prestige Hospital តម្លៃប្រមាណ៧ លានដុល្លារបានប្រកាសបើកដំណើរការ កាលពីទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជាតាមស្តង់ដារអន្តរជាតិ។ មន្ទីរពេទ្យ The Prestige Hospital នេះមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]